យោងតាមគេហទំព័របច្ចេកវិទ្យាចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Lenovo បានបង្កើត Smartphone ស៊េរីថ្មីរបស់ខ្លួន គឺ Smartphone K7T Kingdom ។ លក្ខណៈពិសេសរបស់វាគឺ ទំហំអេក្រង់ ២,៥៩០ x ១,៤៤០ ភិចស៊ែល កាម៉េរា៉មានទំហំ ៥ម៉េហ្គាភិចស៊ែល ទំហំ RAM 3GB និងអាចផ្ទុកអង្គចងចាំរហូតដល់ 16GB ។
ប្រភេទ Processor Qualcomm Snapdragon 800 ល្បឿនប្រើប្រាស់ក្នុងកម្រិត 2.26GHz ។ មិនត្រឹមតែប៉ុណ្ណោះ Smartphone ស៊េរីថ្មីនេះ ភ្ជាប់ប្រព័ន្ធ Android 4.4.1 ។ ក្រៅពីលក្ខណៈពិសេសនោះ មិនមានព័ត៌មានណាមួយ ដែលទាក់ទងទៅនឹងរូបរាង ក៏ដូចជាពណ៌របស់វាត្រូវបង្ហើបឱ្យដឹងទេ ។
ក្រុមហ៊ុនអះអាងថា ផលិតផលនេះ នឹងមានវត្តមានលើទីផ្សារក្នុងអំទ្បុងពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលផលិតផលផ្សេងទៀត ត្រៀមនឹងបញ្ចេញលើទីផ្សារផងដែរ ដូចជា Galaxy S5, HTC M8, និង LG G3 ។
ក្រុមហ៊ុន Lenovo ជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមបណ្តាក្រុមហ៊ុន ផ្គត់ផ្គង់បច្ចេកវិទ្យាទូរស័ព្ទ Smartphone Android របស់ពិភពលោក ៕
ចែករំលែកព័តមាននេះ