ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ហ៊ុន​ LG គ្រោង​នឹង​​បង្កើត​ Smartphone ស៊េរីថ្មី​​ «G3» ស្នង​តំណែង​​ G2​

11 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​​បច្ចេកវិទ្យា​​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗនេះ​ ​​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ LG ​គ្រោង​នឹង​​បង្កើត​ Smartphone ស៊េរី​ថ្មី​របស់​ខ្លួន​ គឺ​ G3 ដើម្បី​ស្នង​តំណែង​​ G2 ។ លក្ខណសម្បត្តិ​​របស់​វា​​ ​មិន​ខុស​ពី​​ G2 ប៉ុន្មាន​ទេ​ ប៉ុន្តែ​វា​​​​បង្កើត​ទ្បើង​​​​មាន​លក្ខណៈ​​​ពិសេស​មួយ​​ចំ​នួន​ដូច​ជា​ ​ទំហំ​​​អេ​ក្រង់​ ៥.៩អីុញ​ ​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់​ QHD 1440 x 2560 ភិច​ស៊ែល​ ទំហំ​​កា​ម៉េរ៉ា​ ១៦​ម៉េហ្គា​ភិច​ស៊ែល​ ។

យោង​តាម​គេហ​ទំព័រ​​បច្ចេកវិទ្យា​​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗនេះ​ ​​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ LG ​គ្រោង​នឹង​​បង្កើត​ Smartphone ស៊េរី​ថ្មី​របស់​ខ្លួន​ គឺ​ G3 ដើម្បី​ស្នង​តំណែង​​ G2 ។ លក្ខណសម្បត្តិ​​របស់​វា​​ ​មិន​ខុស​ពី​​ G2 ប៉ុន្មាន​ទេ​ ប៉ុន្តែ​វា​​​​បង្កើត​ទ្បើង​​​​មាន​លក្ខណៈ​​​ពិសេស​មួយ​​ចំ​នួន​ដូច​ជា​ ​ទំហំ​​​អេ​ក្រង់​ ៥.៩អីុញ​ ​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់​ QHD 1440 x 2560 ភិច​ស៊ែល​ ទំហំ​​កា​ម៉េរ៉ា​ ១៦​ម៉េហ្គា​ភិច​ស៊ែល​ ។ មិន​ត្រឹម​​តែ​ប៉ុណ្ណោះ​វាត្រូវ​បាន​ភ្ជាប់​​ដោយ​បច្ចេក​វិទ្យា​​ IOS ​ដែល​ជា​ប្រព័ន្ធ​​ប្រតិ​បត្តិ​ការ​​ទូរ​ស័ព្ទ​​ដ៏​ពិសេស​​របស់​ក្រុមហ៊ុន​ Apple ។

តាម​រយៈ​មុខ​ងារ​ដ៏​អស្ចារ្យ​​​បែប​នេះ​​ ​ក្រុម​ហ៊ុន​​សង្ឃឹម​ថា​  Smartphone ស៊េរី​​ថ្មី​មួយ​នេះ​​ នឹង​​​ទទួល​​បាន​ប្រជា​​ប្រិយ​ភាព​ពី​​​អតិថិជន​​កាន់​តែ​ច្រើន​ ។ លើស​ពី​​នេះ​ទៅទៀត​ ​វា​គឺ​ជា​​ឱកាស​ពិសេស​​របស់​​ក្រុម​ហ៊ុន​​ក្នុង​ការ​ដណ្តើម​​យក​ភាគ​ហ៊ុន​​ទីផ្សា​រ​បច្ចេកវិទ្យា​​​​ ។

​ក្រុម​ហ៊ុន​ LG អះ​អាង​ថា​ Smartphone ស៊េរី​​ថ្មី​មួយ​នេះ​ ​នឹង​ដាក់​​លក់​ជា​ផ្លូវ​ការ​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៤​ ប៉ុន្តែ​វា​នឹង​បង្ហាញ​​ខ្លួន​ជា​សាធារណៈ​​ក្នុង​​​សន្និ​បាត​បូក​សរុប​​បច្ចេក​វិទ្យា​ទូរស័ព្ទ​​​ពិភព​លោក​ (MWC) ក្នុង​​ពេល​ដ៏​ខ្លី​​ខាង​មុខ​នេះ​ ៕