យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនឥណ្ឌា iBall បានបង្កើត Tablet ស៊េរីថ្មីរបស់ខ្លួនគឺ Slide 3G 7334Q-10 ។ លក្ខណៈពិសេសរបស់វាគឺ ទំហំអេក្រង់៧អីុញ កម្រិតពន្លឺភ្លឺច្បាស់ ១០២៤x៦០០ភិចស៊ែល កាមេរ៉ា២មេហ្គាភិចស៊ែល និងមានប្រព័ន្ធ Processor quad-core ដែលអាចប្រើប្រាស់ល្បឿន ១.៣GHz ទំហំ RAM 1GB ហើយអាចផ្ទុកអង្គចងចាំបាន 8GB និងប្រើប្រាស់ Momory Card micro SD ។ ចំណែកឯថាមពលថ្មវិញ គឺ៣០០០mAh ។ មិនត្រឹមតែប៉ុណ្ណោះវាអាចភ្ជាប់ប្រព័ន្ធ Android 4.2 ហើយអ្វីដែលកាន់តែពិសេសនោះ គឺផលិតផលមួយនេះ អាចប្រើប្រាស់ស៊ីមបាន២ទៀតផង ។ ចំពោះតម្លៃរបស់វា គឺ១៨៤,៤៧ដុល្លារ ។
លោក Sandeep Parasrampruria អគ្គនាយកក្រុមហ៊ុន iBall និយាយថា ផលិតផលនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបានអត្ថប្រយោជន៍កាន់ តែច្រើនជាងមុនជាមួយនឹងសមត្ថភាព ក៏ដូចជាលក្ខណៈពិសេសរបស់វាផងដែរ ។ iBall គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេទ្បិចត្រូនិកដ៏ធំមួយរបស់ ប្រទេសឥណ្ឌា ។ សមិទ្ធផលរបស់ក្រុមហ៊ុនមានដូចជា ម៉ាស៊ីនកំុព្យូទ័រ
ឧបករណ៍ Smartphone និង Tablet ជាដើម ៕
ចែករំលែកព័តមាននេះ