១-ត្រីទ្បូម៉ាពូជថ្មី
ត្រីទ្បូម៉ាពូជថ្មី ទើបប្រទះឃើញនៅទន្លេអារ៉ាក្វេយ៉ា ក្នុងព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល ។ នោះជាទ្បូម៉ាពូជថ្មីដំបូង ដែលប្រទះឃើញនៅប្រេស៊ីល ក្នុងអំទ្បុងពេលជិត១០០ឆ្នាំ កន្លងមក។
២-ទិវាបដិវត្តន៍រ៉ូម៉ានី
បុរសជនជាតិរ៉ូម៉ានី នាំគ្នាអុជទៀននៅវិមានអនុស្សាវរីយ៍ ក្រុងប៊ុយដាប៉េស កាលពីពេលថ្មីៗ កន្លងមក ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ក្នុងបដិវត្តន៍រ៉ូម៉ានី កាលពីឆ្នាំ១៩៨៩ ជាទិវានៃការផ្តួលរំលំរដ្ឋាភិបាលកុម្មុយ នីស្ត ដោយមានមនុស្សលះបង់ជីវិតជាង១០០០នាក់ ។
៣-កណ្តាលវាលខ្សាច់
ហ្វូងអូដ្ឋបានដើរនៅលើវាលខ្សាច់«លីវ៉ា» ឆ្ងាយពីក្រុងអាប៊ុយដាប៊ី ភាគខាងលិចប្រហែល២០០គីទ្បូម៉ែត្រ នៅក្នុងពិធីបុណ្យអូដ្ឋ «ម៉ាសាយីន ដាហ្វរ៉ា» ដោយមានការប្រកួតកីទ្បាជាច្រើន ក្នុងនោះរួមមាន ការប្រកួតប្រណាំងអូដ្ឋផងដែរ ។
៤-មនុស្សយន្តយកលំនាំតាមមនុស្ស
មនុស្សយន្តយកលំនាំតាមមនុស្ស ដែលកំពុងឈរតទុយោពន្លត់អគ្គិភ័យមានឈ្មោះ «ធ័រ» (ឆ្វេង) និងមួយផ្សេងទៀត ជាមនុស្សយន្តរបស់ក្រុមបូស្តុនឌីណាមិក ប្រើសម្រាប់សង្គ្រោះបន្ទាន់ ត្រូវគេសាកល្បងនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ ពិធីសាកល្បងសមត្ថភាពមនុស្សយន្តនោះ មានការចូលរួមច្រើនពីប្រទេសនានា នៅលើពិភពលោក រួមមាន អាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង ។
៥-សត្វព្រៃចូលរួមក្នុងពិធីបុណ្យគ្រីស្មាស់
«មៀឃែត» ជាសត្វម៉្យាងស្រដៀងឆ្មា សំលឹងប្រអប់រង្វាន់ក្បែរដើមគ្រីស្មាស់នៅតំបន់អឺរ៉ុប ខណៈពេលនៅឧទ្យានសត្វថារ៉ង់ហ្គា ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក៏មានរៀបពិធីបុណ្យគ្រីស្មាស់ដល់បណ្តាសត្វតូច-ធំ ក្នុងឧទ្យានផងដែរ ។
៦-និយាយជាមួយមនុស្សយន្ត
លោកថូម៉ូថាកា ថាកាហាស៊ី សាស្ត្រាចារ្យនៅមហាវិទ្យាល័យតូក្យូ ប្រទេសជប៉ុន និយាយជាមួយ «មីរ៉ាតា» ជាមនុស្សយន្ត ដែលផលិតទ្បើងសម្រាប់និយាយជាមួួយអាកាសយានិកជប៉ុន នៅលើស្ថានីយអវកាសអន្តរជាតិ ។
៧-របាំតាំងសមាធិ
ការរាំរបាំដើម្បីតាំងសមាធិ ដោយវិធីសាស្ត្របង្វិលខ្លួនតាមបទភ្លេងជាជំនឿរបស់សាសនាអ៊ិស្លាមយកលំនាំតាមបាតុភូតធម្មជាតិនៃផែនដីវិលជុំវិញព្រះអាទិត្យ និងជាការសម្តែងជានិមិត្តរូបនៅក្រុងអីុស្តង់ប៊ុល ប្រទេសតួកគី ។
៨-ទីទុយភឿក
ទីទុយភឿកមួយក្បាលសម្លឹងជាងថត ខណៈពេលព្រិលធ្លាក់ បង្កឱ្យឧទ្យានសត្វក្រុងឌុយស្បេ៊ីក ប្រទេសអាល្លឺម៉ង់ មានសភាពត្រជាក់គ្របដណ្តប់ដោយព្រិល ។
៩-មនុស្សយន្តអច្ឆរិយ
មនុស្សយន្ត«រ៉ូបូសៃមៀន» នៅបន្ទប់ពិសោធន៍យន្តហោះ របស់អង្គការអវកាសសហរដ្ឋអាេមរិកអនុវត្តគំរូ ដោយមនុស្សយន្តមានរាងដូចសត្វខ្ទីងមានជើង៣ឈ្មោះថា «LS3» ប្រើសម្រាប់ជួយទ័ពដឹកជញ្ជូនសម្ភារ និងមនុស្សយន្តមួយផ្សេងទៀត ដូចពីងពាងសម្រាប់ស្រាវជ្រាវ។
១០-ខ្លែងស្រាកទំលើវាលខ្សាច់
ខ្លែងស្រាកទំនៅតាមចំណុចនៅលើវាលខ្សាច់ចម្ងាយពីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួមប្រហែល២២០គីទ្បូម៉ែត្រ ដើម្បីហើរប្រណាំងគ្នា ក្នុងពិធីប្រណាំងអូដ្ឋ ដែលជាទំនៀមទម្លាប់របស់ជនអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ