ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ស្តី​អំពី​ផែន​ការ​ជាតិ ​ប្រឆាំងភេ​រ​វកម្ម ​នៅ​ខេត្ត​កំពង់​ធំ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ​៖ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់​ធំ ​(អគារ​B)​ កាល​ពី​រសៀល​ថ្ងៃទី០​៤ ​កុម្ភៈ ​២០១៤​ មាន​រៀប​ចំ​កិច្ច​ប្រជុំ​ស្តី​អំពី​ផែន​ការ​ជាតិ​ប្រឆាំង​ភេរ​វកម្ម​ ឆ្នាំ​២០១៤ ​ក្រោម​អធិប​តី​ភាព ​ឯក​ឧត្តម ​អ៊ឹង ​អៀង ​សមា​ជិក​លេខា​ធិការ​ដ្ឋាន​ គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម ​ឯក​ឧត្តម​ អ៊ុត ​សំអន ​អភិ​បាល ​នៃ​គណៈអ​ភិបាលខេ​ត្ត​កំពង់​ធំ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មេ​បញ្ជាកា​រ​ប្រដាប់​អាវុធ​ទាំង​៣ ​មន្ទីរ​នា​នា ​ជុំវិញ​ខេត្ត​ផង​ដែរ។​

ខេត្ត​កំពង់​ធំ ​៖ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់​ធំ ​(អគារ​B)​ កាល​ពី​រសៀល​ថ្ងៃទី០​៤ ​កុម្ភៈ ​២០១៤​ មាន​រៀប​ចំ​កិច្ច​ប្រជុំ​ស្តី​អំពី​ផែន​ការ​ជាតិ​ប្រឆាំង​ភេរ​វកម្ម​ ឆ្នាំ​២០១៤ ​ក្រោម​អធិប​តី​ភាព ​ឯក​ឧត្តម ​អ៊ឹង ​អៀង ​សមា​ជិក​លេខា​ធិការ​ដ្ឋាន​ គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម ​ឯក​ឧត្តម​ អ៊ុត ​សំអន ​អភិ​បាល ​នៃ​គណៈអ​ភិបាលខេ​ត្ត​កំពង់​ធំ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មេ​បញ្ជាកា​រ​ប្រដាប់​អាវុធ​ទាំង​៣ ​មន្ទីរ​នា​នា ​ជុំវិញ​ខេត្ត​ផង​ដែរ។​

ឯក​ឧត្តម​ អ៊ុត​ សំអន ​បាន​មាន​ប្រសាសន៍​ថា ​ក្នុង​នាម​អាជ្ញា​ធរ​ខេត្ត​ សូម​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីក​រាយ​ក្រៃ​លែង​ចំពោះ​វត្តមា​ន​គណៈ​អធិប​តី ​ដែល​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​មក​បើក​កិច្ច​ប្រជុំ​ស្តីអំ​ពី​ផែន​ការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម ​ក្នុង​ខេត្ត​កំពង់​ធំ​ នា​ពេល​នោះ។​

បន្ទាប់ម​ក ​ឯក​ឧត្តម​ អ៊ឹង ​អៀង ​បាន​អញ្ជើញ​មាន​ប្រសាសន៍​ស្តីអំ​ពី​គោល​បំណង ​នៃ​កិច្ច​ប្រជុំ​នា​ពេល​រសៀល​នេះ​ ​រួម​មាន​ ៤​ចំណុច ​សំខាន់ៗ ​ទី១.​ ដោះ​ស្រាយ​បញ្ហា​ភេរវ​កម្ម ​ដែល​អាច​នឹង​កើត​មាន​ឡើង ​ទី២.​ រក្សា​ភាព​រលូន​ក្នុង​ការ​ប្រតិ​បត្តិ​រវាង​ស្ថាប័ន​ពាក់​ព័ន្ធ ​តាម​រយៈកា​រ​កំណត់តួ​នាទី​ ភារ​កិច្ច​ច្បាស់លា​ស់ ទី​៣.​ ការ​សម្រប​សម្រួល​ការ​ងារ​រវាង​ស្ថាប័ន​ពាក់​ព័ន្ធ​ តាម​រយៈ​លេខា​ធិការ​ដ្ឋាន ​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម ​និងទី​៤. ​បង្កើន​ប្រសិទ្ធ​ភាព ​នៃ​ការ​ដោះ​ស្រាយ​ដោយ​ធ្វើ​សុខ​ដុម្យ​នីយ​កម្ម ​នៃ​អនុ​សញ្ញា​អន្តរ​ជាតិ​មួយ​ចំនួន​ ដែលរា​ជ​រដ្ឋា​ភិបាល​កម្ពុជា​ ជា​ហត្ថ​លេខី​ បាន​តម្រូវ​ឲ្យ​មាន​ការ​អភិ​វឌ្ឍន៍ ​សន្តិ​សុខជា​ក់លា​ក់ ​និងក​ម្រិត​ថ្នាក់​ជាតិ​ ដូច​ជា ​អាកាស​ចរណ៍​ស៊ីវិល​ និង​សន្តិ​សុខ​កំពង់​ផែ ​ជាដើ​ម។​

ចំណែក​តួនាទី​ ​និងកា​រ​ទទួលខុ​ស​ត្រូវ​របស់​មេ​បញ្ជា​ការ​នៅ​កន្លែង​កើត​ហេតុ ​គឺ​ស្នង​ការ​រាជ​ធា​នី ​និង​ខេត្ត​ ត្រូវ​ធ្វើ ​១.​ ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ​គ្រប់ពេ​ល ២​. ​បញ្ជា​គ្រប់​អង្គ​ភាព​ឆ្លើយ​តប​រាជ​ធានី-​ខេត្ត ​នៅ​ក្នុង​កម្រិត​កល​យុទ្ធ ​៣.​ អនុវត្ត​តាម​គោល​ការណ៍​ណែ​នាំ​រប​ស់គណៈ​បញ្ជា​ការ​ឯក​ភាព​ ក្រុម​សម្រប​សម្រួល​ឧប្ប​ទ្ទវ​ហេតុ ​៤.​ បង្កើត​ផែន​ការ​ ដើម្បី​ដោះ​ស្រាយ​ឧប្ប​ទ្ទវ​ហេតុ ៥​. ​ផ្តល់​ធន​ធាន​សម្រាប់​ផែន​ការ​ទាំង​នោះ ៦​. ​អនុវត្ត​ផែន​ការ​ទាំង​នោះ។ ​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម​ ឧត្ត​មសេនីយ៍​ត្រី ​ផាន់ ​សុផេង ​ស្នង​ការ ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ បាន​អញ្ជើញ​មាន​ប្រសាសន៍​រាយ​ការណ៍​អំពី​សភាព​ការណ៍​មួយ​ចំនួន ​ដែល​កង​កម្លាំង​នគរ​បាល​ទូ​ទាំង​ខេត្ត​សម្រេច​បាន​ និង​ធ្វើកា​រ​ស៊ីប​អង្កេត​បង្ក្រាប​បាន​មុខ​សញ្ញា​មេ​ចោរ​ប្លន់​ ចាប់​ជំរិត​ឈ្មោះ ​តុង ​ហួន ​បញ្ជូន​ទៅ​កាន់​ពន្ធនា​គារ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។​ ចំណែក​ករណី​គប់​គ្រាប់​បែក ​កាល​ពីយ​ប់​ថ្ងៃទី​២៥ ​មករា​ ២០១៤​ កន្លង​ទៅ​ថ្មីៗ​នេះ​ ដែល​បណ្តាល​ឲ្យ​ស្លាប់ម​នុស្ស​ចំនួន​ ១០​នាក់​ និងរ​ង​របួស​ធ្ងន់​ស្រាល ​៣៩​នាក់​ នោះ ​វា​ជា​រឿង​គំនុំ ​មិន​មែន​ជា​រឿង​ភេរវ​កម្ម​នោះ​ទេ។​

តាម​រយៈ​នៃ​កិច្ច​ប្រជុំ​នេះ​ដែរ​ ឯក​ឧត្តម​ ផាន់ ​សុផេង ​បាន​សំណូម​ពរ​តាម​រយៈ​គណៈ​អធិប​តី ​សូម​ជួយ​ឧបត្ថម្ភ​នូវ​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​ រថ​យន្ត​សង្គ្រោះ ​និង​រថ​យន្ត​អន្តរា​គមន៍​បន្ថែម​ទៀត ​ដើម្បី​មាន​លទ្ធ​ភាព​ក្នុង​ការ​អន្តរា​គមន៍​ជួយ​សង្គ្រោះ​នៅ​ពេល​មាន​ឧប្ប​ទ្ទវហេតុ​កើត​ឡើង។ ​បន្ទាប់​ពី​បាន​ស្តាប់​នូវ​សេចក្តី​រាយ​ការណ៍​របស់​ឯក​ឧត្តម​ស្នង​ការ​ដ្ឋាន​ខេត្ត​រួចម​ក ​ឯកឧ​ត្តម ​អ៊ឹង ​អៀង ​បាន​មាន​ប្រសាសន៍​កោត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ស្នង​ការ​ដ្ឋានន​គរ​បាល​ខេត្ត​កំពង់​ធំ ​ក្នុង​ការ​បំពេញ​កាត្វ​កិច្ច​បម្រើ​ប្រជាព​ល​រដ្ឋ ​និង​ប្រទេស​ជាតិ​ ចំណែក​សំណូម​ពរ​របស់​ឯក​ឧត្តម​ស្នងកា​រ ​លោក​នឹង​ពាំ​នាំ​ពាក្យ​ទាំង​អស់​នេះ ​ទៅ​ជម្រាប​ជូន​ថ្នាក់​លើ៕ ​