ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបា​លកា​រ​ពារ​ព្រំ​ដែន​គោក ​បង្រ្កាប​ល្បែង​ស៊ី​សង​ អ្នក​លេង​រត់​អស់​ ចាប់​បាន​តែ​កម្រាល​អា​ប៉ោង ​និង​ហៅ​ម្ចាស់​​ទី​តាំង​អប់​រំ​ជា​លើក​ទី៣​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមា​ន​ជ័យ​ ៖ ល្បែង​ស៊ី​សង​អាប៉ោង​ដុះ​ស្លែ​ក្បែរ​បន្ទាត់​ព្រំ​ដែន ​១​វង់ ​ក្នុង​ភូមិទំ​នប់​ក៥ ​សង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​ការ​ពារ​ព្រំដែន​គោក​លេខ​៩១១​ ប៉ុស្តិ៍​ព្រៃគ​ប់ ​ធ្វើ​ការ​បង្ក្រាប​ កាល​ពី​វេលា​ម៉ោង​ ៣ ​រសៀល ​ថ្ងៃទី​០៤ ​កុម្ភៈ​ ​២០១៤ ​ប៉ុន្តែ​ អ្ន​កញៀន​ល្បែង​ទាំង​នោះ បាន​រត់​គេច​អស់​ទៅ​ហើយ ​ចាប់​បាន​តែ​កម្រាល​សម្រាប់​ចាក់​អាប៉ោ​ង និ​ង​ហៅ​ម្ចាស់ទី​តាំ​ង​ទៅ​អប់រំ​ជា​លើក​ទី៣។​

ម្ចាស់​ទីតាំ​ង ​ដែល​អនុ​ញ្ញាត​ឲ្យ​គេលេ​ង ​ដើម្បី​បាន​តុង ​ហើយ​ត្រូវ​សមត្ថ​កិច្ច​នាំ​ទៅ​អប់រំ​នោះ ​ឈ្មោះ ​ឆែ ​សឿន ​ភេទ​ស្រី ​អាយុ ៥​៣​ឆ្នាំ។ ​លោក ​កែវ ​បូរ៉ា ​នាយ​ប៉ុស្តិ៍​ព្រៃ​គប់​ នៃ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៩១១​ បាន​ប្រាប់​ថា ​ស្ត្រីខា​ងលើ​ត្រូវ​បាន​លោក​ហៅ​ធ្វើ​កិច្ច​សន្យា ​និង​អប់រំ​ ២​លើក​ រួច​មក​ហើយ ​ប៉ុន្តែ ​មិន​រៀង​ចាល​សោះ ​ទើប​​ចាប់អប់រំ​ជា​លើក​ទី៣ ​និង​ធ្វើ​របាយ​ការណ៍​ជូន​ថ្នាក់​លើ​ឲ្យ​បាន​ដឹង។​

លោកនា​យ​ប៉ុស្តិ៍​បន្ត​ថា ​ដើម្បី​ចូល​រួម​អនុវត្តន៍​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ តាម​បទ​បញ្ជា​ពី​ លោក​ឧត្តម​សេនីយ៍​ត្រី ​ខេង​ ស៊ុំ ​ស្នង​ការ​នគរ​បាល​ខេត្ត ​ក៏​ដូច​ជា​ការ​ចង្អុល​បង្ហាញ​ណែ​នាំ​ពី ​លោក ​សូរ ​ចាន់​ណារី​ មេ​បញ្ជា​ការ​វរៈ​ បើ​គិត​តាំង​ពី​ឆ្នាំ​២០១៣​ មក​ដល់​ឆ្នាំ​២០១៤​ នេះ ​ករណី​បង្រ្កាប​ និង​អប់រំ​អ្ន​កញៀន​ល្បែង​បាន​ ៦​លើក​ហើយ។​

គួរ​បញ្ជាក់​ថា ​មួយ​រយៈ​នេះ ​ថ្វី​ត្បិត​តែស​មត្ថ​កិច្ច​ព្រំ​ដែន ​និង​សមត្ថ​កិច្ច​នគរ​បាល​រដ្ឋ​បាល ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ បាន​ធ្វើ​ការ​បង្រ្កាប​ល្បែង​ស៊ី​សង​ បៀ ​អា​ប៉ោង ​និង​ចាក់​កន្ទុយ​លេខ​ជា​បន្ត​បន្ទាប់​ក្ដី​ ប៉ុន្តែ ​អ្នក​ស្រុក​នៅ​តែ​រិះ​គន់​ថា ​ល្បែង​ស៊ី​សង​ជល់​មាន់​បង្កប់​ដោយ​អា​ប៉ោង​បៀ​ចា​ក់ភ្នាល់​គ្នា​ និង​លក់​សំបុត្រ​ចូល​ទស្សនា​ហូរ​កញ្ច្រៀវ​ភ្នាល់​ប្រាក់​ធំៗ ​ក្នុង​បរិវេណ​កាស៊ី​ណូ​ហ្គោល​ដិន​ក្រោន ​ហើយ​អ្នក​លេង​សុទ្ធ​តែ​ជា​ខ្មែរ​ ពុំ​មាន​អ្នក​បង្រ្កាប​នោះ​ទេ ​ធ្វើ​ឲ្យ​អ្នក​ស្រុក​ព្រួយ​បារម្ភ​ពី​អំពើ​ចោរ​កម្ម ​និង​អំពើ​​ហិង្សា​ក្នុង​គ្រួសារ៕​