ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​នៅសា​លា​ព្រែក​អញ្ចាញ​ថា​ មាន​គ្រូ​ពេទ្យ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​កូន​សិស្ស​សន្លប់ ​និង​ស្លា.ប់ ​ផ្អើល​អាណា​ព្យា​បាលយ​ក​កូន​ចេញ​ពី​សា​លា​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖​ មាន​ហេតុ​ការណ៍​ភ្ញា​ក់ផ្អើល​មួយ​នៅ​សាលា​បឋម​សិក្សា​ព្រែក​អញ្ចាញ ​ស្ថិត​ក្នុង​ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខ​កំពូល ​កាល​ពី​វេលា​ម៉ោង ៩​ និ​ង ​១៥​នាទី ​ព្រឹក​ថ្ងៃទី​០៤​ កុម្ភៈ ​២០១៤ ​ដោយ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ មាន​គ្រូ​ពេទ្យ ​១​ក្រុម ​ចុះម​ក​ធ្វើ​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នានា ​បាន​ធ្វើ​ឲ្យ​កូន​សិស្ស​នៅ​ក្នុង​សា​លា​ខ្លះ​សន្លប់​ និង​ខ្លះ​ស្លា.ប់ ​ហើយ​ក៏​ផ្អើល​ដល់​អាណា​ព្យា​បាល​រត់​មក​ប្រសេច​ប្រសាច​យក​កូន​ចេញ​ពី​សា​លា​រៀន​ទាំង​តក់​ក្រហល់។ ​

ខេត្ត​កណ្តាល ៖​ មាន​ហេតុ​ការណ៍​ភ្ញា​ក់ផ្អើល​មួយ​នៅ​សាលា​បឋម​សិក្សា​ព្រែក​អញ្ចាញ ​ស្ថិត​ក្នុង​ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខ​កំពូល ​កាល​ពី​វេលា​ម៉ោង ៩​ និ​ង ​១៥​នាទី ​ព្រឹក​ថ្ងៃទី​០៤​ កុម្ភៈ ​២០១៤ ​ដោយ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ មាន​គ្រូ​ពេទ្យ ​១​ក្រុម ​ចុះម​ក​ធ្វើ​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នានា ​បាន​ធ្វើ​ឲ្យ​កូន​សិស្ស​នៅ​ក្នុង​សា​លា​ខ្លះ​សន្លប់​ និង​ខ្លះ​ស្លាប់ ​ហើយ​ក៏​ផ្អើល​ដល់​អាណា​ព្យា​បាល​រត់​មក​ប្រសេច​ប្រសាច​យក​កូន​ចេញ​ពី​សា​លា​រៀន​ទាំង​តក់​ក្រហល់។ ​

ការ​ភ្ញាក់​ផ្អើល​ខា​ងលើ​ត្រូវ​បាន​ក្រុម​អាណា​ព្យា​បាល​សិស្ស​និយាយ​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ពួក​គាត់​បាន​ឮ​អ្នក​ភូមិ​និយាយ​តៗ​គ្នា​ថា​ មាន​គ្រូ​ពេទ្យ ​១​ក្រុម ​ដែល​ជា​ជន​ជាតិ​វៀត​ណាម​ ចុះ​មក​ចាក់​ថ្នាំ​ជំងឺ​ដល់​សិស្ស​នៅ​ក្នុង​សា​លា​ព្រែក​អញ្ចាញ​ ធ្វើ​ឲ្យ​កូន​សិស្ស​ខ្លះ​សន្លប់​ ខ្លះ​ស្លាប់ ​ពួក​គាត់​មាន​ការ​ភ័យ​ស្លន់​ស្លោ ​ក៏​រត់​ទៅ​យក​កូន​ចេញ​ពី​សា​លា​មិន​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ទាំង​នោះ ​ធ្វើ​ការ​ចាក់​ថ្នាំ​ដល់​កូនៗ ​របស់​​ពួក​គាត់​ឡើយ។​

លុះ​ពេល​មក​ដល់​សា​លា ​ឃើញ​ទ្វារ​សាលា​បិ​ទជិ​ត ​និង​មាន​សភាព​ស្ងប់​ស្ងាត់ ​ពួក​គាត់​ក៏​នាំ​គ្នា​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ ហើយ​ក៏​នាំ​កូន​ចេញ​ពី​ក្នុង​ថ្នាក់​រៀន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ទីធ្លា​សា​លា​តែ​ម្តង។​

ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ ​អាជ្ញា​ធរ​មូល​ដ្ឋានបា​ន​ឲ្យ​ដឹង​ថា ​ពាក្យ​ចចាម​អារ៉ាម​​ដែល​ថា​ មាន​គ្រូ​ពេទ្យ ​១​ក្រុម​ ចុះ​មក​ធ្វើ​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នោះ​ គឺ​គ្មាន​ទេ ​ហើយ​នេះ ​ជា​ការ​បំផុស​បំផុល​ឲ្យ​មានភា​ព​ជ្រួល​ច្របល់​ប៉ុណ្ណោះ។ ​ចំណែក​អាណា​ព្យា​បាល ​ក៏​ដូច​ជា​មាតា​បិតា​សិស្ស ​ពេល​ចូល​មក​ដល់​ក្នុង​សាលា ​និង​ក្នុង​ថ្នាក់​រៀន​ គឺ​ពួក​គាត់​មិន​បាន​សួរ​នាំ​គ្រូ​ប្រចាំ​ថ្នាក់​ ឬ​នាយក​សា​លា​នោះ​ឡើយ៕​