ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីផ្ទុះអាវុធ​បណ្តាលឲ្យមនុស្ស២នាក់របួសនៅចាក់អង្រែក្រោម​ សមត្ថកិច្ចឃាត់ខ្លួន​ឈ្មោះ អ៊ុយ សានកិត្យា

11 ឆ្នាំ មុន

គួររំលឹកថា ​កាលពីរសៀលថ្ងៃទី៣ កុម្ភៈម្សិលមិញ ​នៅចំណុចផ្ទះលេខ៤៦ ក្រុមទី១៤ ​ភូមិទួលរកា១ ​សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ មានករណីផ្ទុះអាវុធខ្លី​ បណ្តាលឲ្យបុរសពីរនាក់​រងរបូស​ ក្នុង​នោះ​ម្នាក់​ឈ្មោះអ៊ែល ហាលី អាយុ៤៤ឆ្នាំ មុខរបរជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវចំត្រកៀកខាងស្តាំ ​កំពុងសម្រាកព្យាបាលរបួសនៅ​មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​និង​បុរសម្នាក់ទៀត ​ឈ្មោះអ៊ុយ សានកិត្យា ​អាយុ៣២ឆ្នាំ​ មុខរបរជាជាងជួសជុលម៉ូតូ ។

រាជធានីភ្នំពេញ៖​ ទីបំផុតទៅនៅ​រសៀលថ្ងៃទី០៤ ​កុម្ភៈ ២០១៤ ​សមត្ថកិច្ច​បានសម្រេចឃាត់ខ្លួន​ឈ្មោះ អ៊ុយ សានកិត្យា ​ដើម្បីសួរនំាពាក់ព័ន្ឋ​បទល្មើសប្រើបា្រស់​អាវុធខុសច្បាប់ ។​

គួររំលឹកថា ​កាលពីរសៀលថ្ងៃទី៣ កុម្ភៈម្សិលមិញ ​នៅចំណុចផ្ទះលេខ៤៦ ក្រុមទី១៤ ​ភូមិទួលរកា១ ​សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ មានករណីផ្ទុះអាវុធខ្លី​ បណ្តាលឲ្យបុរសពីរនាក់​រងរបូស​ ក្នុង​នោះ​ម្នាក់​ឈ្មោះអ៊ែល ហាលី អាយុ៤៤ឆ្នាំ មុខរបរជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវចំត្រកៀកខាងស្តាំ ​កំពុងសម្រាកព្យាបាលរបួសនៅ​មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​និង​បុរសម្នាក់ទៀត ​ឈ្មោះអ៊ុយ សានកិត្យា ​អាយុ៣២ឆ្នាំ​ មុខរបរជាជាងជួសជុលម៉ូតូ ។

បន្ទាប់ពីកើតហេតុ​ឈ្មោះ អ៊ុយសាន កិត្យា ​បាននិយាយភូតកុហក​សមត្ថកិច្ចថា ​កាំភ្លើងដែលផ្ទុះបណ្តាល​ឲ្យខ្លួនរងរបួសនោះ ​ម្ចាស់កំាភ្លើងឈ្មោះអ៊ែល ហាលី​ ​និងចម្លើយមួយ​ទៀតថាកំាភ្លើងនេះ​ខ្លួនបាន​ដោះដូរជាមួយម៉ូតូ ដើម្បីយកមកឲ្យបងធម៌​ ( អ៊ែល ហាលី ) ជាអ្នករងរបួសជាមួយគ្នា​ប្រើប្រាស់ ហើយនាំគ្នាលេងនៅលើបន្ទប់​ឡៅតឿ ក៍រាលកៃរងរបួស​ធ្ងន់តែម្តង។

តាមរយៈចម្លើយ​សារភាពទាំងពីរចំណុចនេះ​ សមត្ថកិច្ចស្រាវជ្រាវ​ឃើញថា ចម្លើយទីពីរជាចម្លើយពិត ​ទើបសមត្ថកិច្ចសម្រេច​នាំខ្លួនឈ្មោះអ៊ុយ សានកិត្យា​ ពីមន្ទីរពេទ្យមកឃុំខ្លួន​​នៅអធិការដ្ឋាននគរបាល​ខណ្ឌមានជ័យ​ដើម្បីកសាងសំណុំរឿង​បញ្ជួនទៅតុលាក​រផ្តន្ទាទោសតាមច្បាប់ ​ដោយសាររូបគេរងរបួសស្រាល​ដាច់ដៃឆ្វេងត្រូវកាត់​ប្រអប់ដៃ​ចោលតែម្តង។
សូមបញ្ជាក់ផងដែរថា ​ប៉ូលិសបង្ហើបថា ​ឈ្មោះអ៊ុយ សានកិត្យា​ ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាព​ឆក់នៅក្មុងរាជធានីភ្នំពេញ ​ហើយធ្លាប់ត្រូវប៉លិស​ខណ្ឌ7មករាចាប់ខ្លួន​ម្តងរួចមកហើយ ៕