ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​រោង​ចក្រ​២​នាក់រពឹសដៃ​លួចមេគោ​គេយកទៅ​លក់ ត្រូវជាប់អន្ទាក់​

11 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជន​សង្ស័យ​២នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ បន្ទាប់ពី​លួច​មេ​គោ​មួយក្បាល​យកទៅ​លាក់​ក្នុង​ព្រៃ​រហូត​ដល់​ព្រលប់​ទើប​ដឹកគោ​ទៅ​លក់​នៅ​ផ្ទះ​ចាម​មួយកន្លែង កាលពី​វេលាម៉ោង​៧​ និង​៣០នាទី​យប់​ថ្ងៃទី​៣ កុម្ភៈ ២០១៤ ស្ថិត​នៅ​ចំណុច​ផ្សារ​ថ្នល់​ទទឹង ក្នុង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ​។

ប្រភពបាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង២នាក់​ ១-ឈ្មោះ​យឹម ណារ័ត្ន ហៅញ៉ូវ ភេទប្រុស អាយុ​១៦​ឆ្នាំ ជាកម្មករ​រោង​ចក្រ​ ២-​ឈ្មោះ​សាំង រ៉ូត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាកម្មករ​រោង​ចក្រ​ដែរ ទាំង២នាក់មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃគុយ ឃុំត្រពាំង​គង ស្រុក​សំរោង​ ។

ប្រភពបានបន្តថា នៅ​ពេល​ជន​សង្ស័យ​ទាំង​២​នាក់​​ដឹក​មេគោ​ទៅដល់​កន្លែង​លក់នោះ អ្នក​ទិញ​បាន​សួរ​រកសំបុត្រ​ទិញ​ និង​ប័ណ្ណ​សម្គាល់​ខ្លួន តែជនសង្ស័យ​​ប្រាប់​ថា​ អត់មានទេ ទើប​​សង្ស័យក៏បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ចមូល​ដ្ឋាន​ឱ្យ​ធ្វើ​ការ​​ឃាត់ខ្លួន​ជន​ទាំង២នាក់នេះ បញ្ជូនទៅ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ ដើម្បីធ្វើការ​សាកសួរ ទើប​ដឹងថា ជន​ទាំង​២នាក់នេះ​បានលួចមេគោរបស់ប្រជាពលរដ្ឋ​​ពិតប្រាកដមែន​ ។