ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ណែលសុន​ ម៉ង់​ដឺឡា​ សល់​ទុក​មរតក​3លាន​អឺរ៉ូ​

11 ឆ្នាំ មុន

យោង​តាម​មរតក​សាសន៍​អាន​ កាល​ពី​ថ្ងៃ​ទី​៣​ កុម្ភៈ​ ថា​ លោក​ណែលសុន​ ម៉ង់​ដឺឡា​​ ដែល​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​៥​ ធ្នូ​ ក្នុង​ជន្មា​យុ​ ៩៥​ឆ្នាំ​ បាន​បន្សល់​ទុក​ទ្រព្យ​សម្បត្ដិ​លោក​ចំនួន​៤៦​​លានរ៉ង់​ (៣លាន​អឺរ៉ូ​)​ ដែល​នឹង​ត្រូវ​បែង​ចែក​រវាង​គ្រួសារ​លោក​និង​គណ​បក្ស​សមាជ​ជាតិ​អាហ្រ្វិក​ ANC កំពុង​កាន់​អំណាច​ បណ្ដា​និយោ​ជិត​លោក​ ព្រម​ទាំង​សាលា​រៀន​ជា​ច្រើន​ ។​

ការ​បែង​ចែកទ្រព្យ​នោះ​ទទួល​ការ​យល់​ស្រប​ពី​គ្រួសារ​លោក​ រួច​សម្រាប់​ពេល​នេះ​ពុំ​ទាន់​មានការ​តវ៉ា​ជំទាស់​មួយ​នៅ​ឡើយ​​។​ ចៅក្រម​ តុលាការ​ធម្មនុញ្ញ​មួយ​រូប​លោក​ DIKGANG MOSENEKE និយាយ​ថា​ មួយ​ផ្នែក​នៃ​មរតក​នោះនឹង​ត្រូវ​ធ្វើ​ការ​បែង​ចែក​រវាង​មូល​និធិ​៣​ដែល​លោក​ណែល​ សុន​ ម៉ង់ដឺឡា​​បាន​បង្កើត​ក្នុង​នោះ​មាន​មូលនិធិ​មួយ​បង្កើត​ជា​ពិសេស​សម្រាប់​ពួក​កូនៗ​ ចៅ​ និង​ចៅទួត​លោក​ចំនួន​៣០នាក់​ ។​​

ភរិយា​ទី​៣​ របស់លោក​គឺ​លោកស្រី​ GRACA MACHEL អាច​ពុំ​មាន​សិទ្ធិ​ទទួល​មរតក​នោះ​ ។​ មនុស្ស​មួយ​ចំនួន​យល់​ថា​ បណ្ដាំ​មរតក​នោះអាច​នាំ​ឱ្យមាន​ភាព​តានតឹង​ថ្មី​រវាង​បណ្ដា​សមាជិក​គ្រួសារ​លោក​ ។​ លោកម៉ង់ដឺឡា​ នៅ​មាន​សល់​ភូមិ​គ្រឹះ​មួយ​នៅ​ទីក្រុង​ចូហា​នេស្យួរ​ និង​និវេសនដ្ឋាន​ធុន​មធ្យម​មួយ​នៅខេត្ដ​កាប​ខាង​កើត​ ជា​ស្រុក​កំណើត​របស់​លោក​ ព្រម​ទាំង​សិទ្ធិ​ទាញ​យក​ប្រាក់​ពី​ការ​លក់​សៀវភៅ​ទាំង​ឡាយ​របស់​លោក​។​ ចៅស្រី​លោក​២​នាក់​ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​តារា​ក្នុង​កម្មវិធី​ទូរទស្សន៍​មាន​ឈ្មោះ​ថា​ «BE ING MANDELA»​ ៕​