ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រជា​ធិប​តេយ្យ​ប្រកាស​ប្តឹង​តុលា​ការ​ឱ្យ​លុប​ចោល​ការ​បោះ​ឆ្នោត​

11 ឆ្នាំ មុន

គណ​បក្ស​ប្រជា​ធិប​តេយ្យ​ ជា​គណ​បក្ស​ប្រឆាំង​ថៃ​​សំខាន់​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​៤​ កុម្ភៈ​ ថា​ខ្លួន​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​​ នា​ថ្ងៃ​ដើម្បី​ប៉ុន​ប៉ង​ឱ្យ​ទទួល​បាន​ការ​លុប​ចោល​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២​​ កុម្ភៈ ។ អ្នក​នាំ​ពាក្យ​គណ​បក្ស​នោះ​ ដែល​ធ្វើ​ពហិ​ការ​ចំពោះ​ការ​​បោះ​ឆ្នោត​ បញ្ជាក់​ប្រាប់​​រ៉យ​ទ័រ​ថា ពាក្យ​បណ្តឹង​២​ត្រូវ​ដាក់​ដល់​តុលា​ការ​ធម្ម​នុញ្ញ​ ។ ពាក្យ​បណ្តឹង​ទី​មួយ​ទាក់​ទិន​ដោយ​ផ្ទាល់​ នឹង​ការ

គណ​បក្ស​ប្រជា​ធិប​តេយ្យ​ ជា​គណ​បក្ស​ប្រឆាំង​ថៃ​​សំខាន់​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​៤​ កុម្ភៈ​ ថា​ខ្លួន​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​​ នា​ថ្ងៃ​ដើម្បី​ប៉ុន​ប៉ង​ឱ្យ​ទទួល​បាន​ការ​លុប​ចោល​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២​​ កុម្ភៈ ។ អ្នក​នាំ​ពាក្យ​គណ​បក្ស​នោះ​ ដែល​ធ្វើ​ពហិ​ការ​ចំពោះ​ការ​​បោះ​ឆ្នោត​ បញ្ជាក់​ប្រាប់​​រ៉យ​ទ័រ​ថា ពាក្យ​បណ្តឹង​២​ត្រូវ​ដាក់​ដល់​តុលា​ការ​ធម្ម​នុញ្ញ​ ។ ពាក្យ​បណ្តឹង​ទី​មួយ​ទាក់​ទិន​ដោយ​ផ្ទាល់​ នឹង​ការ​បោះ​ឆ្នោត​ ។ យើង​យល់​ថា​ការ​បោះ​ឆ្នោត​នោះ​ រំលោភ​បំពាន​រដ្ឋ​ធម្ម​នុញ្ញ​ ពិសេស​មា​ត្រា​ទី​៦៨​ដែល​ហាម​ឃាត់​បណ្តា​បុគ្គល​បំផ្លាញ​របប​រាជា​និយម​​អាស្រ័យ​រដ្ឋ​ធម្ម​នុញ្ញ​ ហើយ​ប៉ុន​ប៉ង​ដណ្តើម​អំណាច​តាម​មធ្យោ​បាយ​ផ្ទុយ​នឹង​រដ្ឋ​ធម្ម​នុញ្ញ​ ។

អ្ន​ក​នាំ​ពាក្យ​រូប​នេះ​លោក​ ឆា​វា៉​ណុន​ អីុន​តា​រា​កូ​មា៉ល់​យា៉ស៊ុត​ បន្ត​ថា ពាក្យ​បណ្តឹង​១​ទៀត​ យើង​ទាម​ទារ​ឱ្យ​រំលាយ​ចោល​គណ​បក្ស​ភឿ​ថៃ​ ជា​គណ​បក្ស​របស់​ប្រមុខ​រដ្ឋា​ភិបាល​ លោក​ស្រី​ យីង​ឡាក់​ សីុ​ណា​វា៉​ត្រា​ ពី​បទ​ប្រកាស​ភាព​អាសន្ន​ ដែល​មាន​ន័យ​ថា​ ការ​បោះ​ឆ្នោត​ពុំ​អាច​ប្រព្រឹត្ត​ទៅ​ក្នុង​ស្ថាន​ភាព​ធម្ម​តា ។ ការ​ប្រកាស​អាសន្ន​នោះ​ ចេញ​កាល​ពី​ខែ​មុន​ដោយ​រដ្ឋា​ភិបាល​ដើម្បី​ប៉ុន​ប៉ង​ត្រួត​ត្រា​ពួ​ក​អ្នក​តវា៉​ដែល​ធ្វើ​បាតុ​កម្ម​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​មក​ ៕