ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តោយ​ផ្លូវ​២៧១ ​សំបូរ​ទៅ​ដោយ​អគារ​​ខ្ពស់​ល្មម​ សាង​សង់​រួច និង​កំពុង​សាង​សង់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើ​តាម​ការ​សង្កេត​​មើល​ជាក់​ស្តែង​នៅ​តាម​បណ្តោយ​ផ្លូវ​​ខេមរភូមិន្ទ ឬ​ផ្លូវ​២៧១ ឃើញថា សំណង់​អគារ​ខ្ពស់ៗ​ដែល​មាន​កម្ពស់​១០​ជាន់​ឡើង និង​នៅក្រោម​១០​ជាន់​តិច​តួច កំពុង​សាង​សង់ និង​បាន​សាង​សង់​ហើយ​ជាបណ្តើរៗ ដែល​ធ្វើ​ឱ្យ​បណ្តោយ​ផ្លូវ​នេះ មាន​ភាព​ទាក់​ទាញ និង​សំបូរ​ទៅ​ដោយ​អគារ​ខ្ពស់​រដិប​រដុប ។ ហើយ​ចំពោះ​តំបន់​នៅ​តាម​បណ្តោយ​ផ្លូវ​នេះដែរ

រាជធានីភ្នំពេញ ៖ បើ​តាម​ការ​សង្កេត​​មើល​ជាក់​ស្តែង​នៅ​តាម​បណ្តោយ​ផ្លូវ​​ខេមរភូមិន្ទ ឬ​ផ្លូវ​២៧១ ឃើញថា សំណង់​អគារ​ខ្ពស់ៗ​ដែល​មាន​កម្ពស់​១០​ជាន់​ឡើង និង​នៅក្រោម​១០​ជាន់​តិច​តួច កំពុង​សាង​សង់ និង​បាន​សាង​សង់​ហើយ​ជាបណ្តើរៗ ដែល​ធ្វើ​ឱ្យ​បណ្តោយ​ផ្លូវ​នេះ មាន​ភាព​ទាក់​ទាញ និង​សំបូរ​ទៅ​ដោយ​អគារ​ខ្ពស់​រដិប​រដុប ។ ហើយ​ចំពោះ​តំបន់​នៅ​តាម​បណ្តោយ​ផ្លូវ​នេះដែរ អ្នក​ជំនាញ​ផ្នែក​វិស័យ​​អចលន​ទ្រព្យ​ជា​ច្រើន​ក៏មានសុទិដ្ឋិ​និយម​ផង​ដែរ លើ​តំបន់​នេះ ។

ចាប់​ពីស្ពាន​អាកាស​​​ក្បាល​ថ្នល់​ដល់​ស្ពាន​អាកាស​​ពេទ្យ​លោក​សង្ឃ ឬ​ស្ពាន​អាកាស​៧​មករា ឃើញ​មាន​អគារ​ដែល​កំពុង​សាង​សង់​មិន​ទាន់​រួច​រាល់​ជា​ច្រើន ដែល​បាំង​ស្បៃ​ពណ៌​ខៀវ ។ មិន​តែ​ប៉ុណ្ណោះ​យើង​ក៏​អាច​សង្កេត​ឃើញ​​អគារ​កម្ពស់​ល្មម​ត្រឹម​១០​ជាន់​ចុះ​ក្រោម​តិច​តួច ដែល​សាង​សង់​ហើយ​ថ្មី​ជា​ច្រើន​ផងដែរ ។

​អ្នក​វាយតម្លៃ​ផ្នែក​អចលន​វត្ថុ​កម្ពុជា​បាន​រំពឹង​ថា នៅតាម​បណ្តោយ​នេះ ទាំង​តម្លៃ​ដីធ្លី និងការ​វិនិយោគ​ផ្សេង​ទៀត នឹង​មាន​ភាព​ល្អ​ប្រសើរ​​ដោយ​សារ​តែ​តំបន់​នេះ រាជ​រដ្ឋា​ភិបាល​បាន​អភិ​វឌ្ឍន៍​គំរោង​ធំៗ​ប្រចាំ​រាជ​ធានី​ភ្នំពេញ ក៏​ដូច​ជា​​ប្រចាំ​ប្រទេស​យើង​ផង​ដែរ ដូច​ជា​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ជា​ដើម ។

លោក​ឌឹត ចណ្ណា ប្រធាន​គ្រប់​គ្រង​ក្រុម​ហ៊ុន​អចលន​ទ្រព្យ វី អឹម ស៊ី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នៅតាម​បណ្តោយ​ផ្លូវ​២៧១ ​មាន​អគារ​កំពុង​សាង​សង់​ និង​សាង​សង់​ហើយ​ច្រើន​គួរ​សម ហើយ​មិន​តែ​ប៉ុណ្ណោះ​ យើង​សង្កេត​ឃើញ​មាន​ផ្សារ​ទំនើប មន្ទីរ​ពេទ្យរដ្ឋ និង​ឯក​ជន ព្រមទាំង​មាន​ផ្សារ​ទំនើប​ខ្នាត​តូច​ជាច្រើន​ទៀត ។ ដោយ​សារតែ​ផ្លូវនេះ ជា​ផ្លូវ​ធំ​ល្មម​ដែរ​នោះ អ្នក​វិនិ​យោគ​មួយ​ចំនួន​បាន​ទិញ​ដី​នៅ​តំបន់​នេះ ដើម្បីសាង​សង់​អគារ​សម្រាប់​ជួល​បន្ត​ឱ្យ​អ្នក​វិនិ​យោគ​ផ្សេង​​ទៀត ដែល​គេ​អាច​ជួល​ធ្វើ​ជា​ការិយា​ល័យ​​ក្រុម​ហ៊ុន ធនា​​គារ​ ឬ​ការិយា​ល័យ​អង្គ​ការ​ផ្សេង​ជាដើម ដូច​នេះ​អគារ​ខ្ពស់ៗនឹង​ចាប់​ផ្តើម​រីកចម្រើន​ជាបន្ត​បន្ទាប់ ។