ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីអាជីវករ​លក់​ខោ​អាវ​ម្នាក់​ត្រូវ​ស្រី​ស្អាត​ជើង​ខ្លាំង​ប្រចាំ​តំបន់​ប៉ោយ​ប៉ែត​យក​កាំ​ភ្លើងខ្លី​ភ្ជង់​ ជេរ​ប្រមាថ និង​ខាំ​ឱ្យ​របួស​យ៉ាង​ដំណំ

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្ត្រី​ជា​អាជីវ​ករ​លក់​ខោ​អាវ​ម្នាក់​ត្រូវ​ស្រី​ស្អាត​ជើង​ខ្លាំង​ម្នាក់​យក​កាំ​ភ្លើង​ខ្លី​មក​ភ្ជង់​ជេរ​ប្រមាថ​ ​និង​ខាំ​បណ្តាល​ឱ្យ​រង​របួស​កំភួន​ដៃ​ខាង​ឆ្វេង​យ៉ាង​ដំណំ​កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២ កុម្ភៈ​ ២០១៤ នៅ​ចំណុច​ផ្សារ​ដើម​ពុទ្រា ប្លុក​កា​ស៊ី​ណូ​ហ្គោ​ល​ឌិន​ក្រោន ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែត​។

ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្ត្រី​ជា​អាជីវ​ករ​លក់​ខោ​អាវ​ម្នាក់​ត្រូវ​ស្រី​ស្អាត​ជើង​ខ្លាំង​ម្នាក់​យក​កាំ​ភ្លើង​ខ្លី​មក​ភ្ជង់​ជេរ​ប្រមាថ​ ​និង​ខាំ​បណ្តាល​ឱ្យ​រង​របួស​ដៃ​ខាង​ឆ្វេង​យ៉ាង​ដំណំ​កាល​ពី​វេលា​​​ម៉ោង​៩​យប់ ថ្ងៃ​ទី​២ កុម្ភៈ​ ២០១៤ នៅ​ចំណុច​ផ្សារ​ដើម​ពុទ្រា ប្លុក​កា​ស៊ី​ណូ​ហ្គោ​ល​ឌិន​ក្រោន ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែត​។

ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​អេង ឡឹង អាយុ​៣៤​ឆ្នាំ ជា​អាជីវ​ករ​លក់​ខោ​អាវ​ក្នុង​ភូមិ​កើតហេតុ​ខាង​លើ​​​​ ។ ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ មាន​ស្ត្រី​វ័យ​ក្មេង​ម្នាក់ជិះ​រ​ថ​យន្ត​ម៉ាក​ឡិច​ស៊ីស​RX330 ពណ៌​ស អត់​ស្លាក​លេខ​មួយ​គ្រឿង​មក​ចត​នៅ​មុខ​តូប​របស់គាត់​​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ធ្វើ​ឱ្យ​ចង្អៀត​នៅ​មុខ​តូប​លក់​ខោ​អាវ​របស់​គាត់​ ។ ដោយ​​​មិន​ឃើញ​ម្ចាស់​មក​យក​រថ​យន្ត​ចេញ​ គាត់​បាន​ប្រាប់​កូន​របស់​គាត់​ឱ្យ​រក​ហៅ​ម្ចាស់​រថ​យន្ត​បើក​ចេញ​ពី​មុខ​តូប​របស់​គាត់​ ខណៈ​នោះ​មាន​ស្ត្រី​ស្អាត​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ ជាម្ចាស់​រថ​យន្ត​បាន​មក​ស្រែក​ឡូឡា​ជេរ​ប្រមាថ​លើ​រូប​គាត់​ និង​បាន​បើក​ទ្វារ​រថ​យន្ត​យក​កាំ​ភ្លើង​មិន​ស្គាល់​ម៉ាក​ពណ៌ស​មួយ​ដើម​មក​ភ្ជង់​គំរាម​បាញ់​សម្លាប់​គាត់​ ។

ស្ត្រី​រង​គ្រោះ​បន្តថា ឃើញ​ដូច​នេះ​គាត់​ក៏​ស្ទុះ​ទៅ​ចាប់​កដៃ​នាង​ជាប់ និង​បាន​ប្រវាយ​ប្រតប់​គ្នា​រហូត​ដល់​អ្នក​ជិត​ខាង​មក​ជួយ​អន្តរា​គមន៍​យក​កាំ​ភ្លើង​ចេញ​ តែ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ស្ត្រី​ស្អាត​ម្នាក់​នោះ​ខាំ​ចំ​ដៃ​ខាង​ឆ្វេង​បណ្តាល​ឱ្យ​របួស​យ៉ាង​ដំណំ។

ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​រូប​គាត់​ និង​ស្ត្រី​ស្អាត​ជើង​ខ្លាំង​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ហៅ​ទៅ​សួរ​នាំ​​​ តែ​ស្ត្រី​ស្អាត​ម្នាក់​នោះ​ត្រូវ​បាន​មន្ត្រី​យោធា​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​-ថៃ​ម្នាក់​ពាក់​ស័ក្តិ​៤​ទៅ​ធានា​យក​ចេញមក​វិញ​ទាំង​យប់​៕