ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទោះ​បី​ជា​ស្ថាន​ភាព​ទឹក​ទន្លេ​មេគង្គ​មិនទា​ន់វិល​រកភា​ពប្រ​ក្រតី​ តែ​អត្រា​ភ្ញៀវ​ទេសចរ​​កើន​ឡើង​ក្នុង​ឱកា​ស​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណា​ម

11 ឆ្នាំ មុន

ខេត្តក្រ​ចេះ ​៖ បើ​ទោះ​បីជា​ស្ថាន​​​ភាព​​ទឹក​ទន្លេ​មេ​គង្គ​ ក្នុងរ​មណី​យដ្ឋាន​កាំពី​នៅមិ​នទា​ន់វិលរ​កសភា​ពដើម ​ស្ថិត​ក្នុងស​ភាព​ជ្រៅ​និងហូរ​ខ្លាំងជា​ងឆ្នាំមុន​ៗយ៉ាង​ណា​ក៏​ដោយ ​ក៏​ស្ថាន​ភាព​ភ្ញៀវ​ទេសចរ​​ដែល​បាន​មក​លេង​កំសាន្ត​ នៅក្នុងរមណី​យដ្ឋានមួយនេះ ​ក្នុងឱ​កាសបុ​ណ្យចូល​ឆ្នាំប្រ​ពៃណីចិ​ន-វៀតណា​ម គឺ​មានកំ​ណើន​​ខ្ពស់​ជាង​ឆ្នាំមុ​ន ​នេះ​បើ​តាម​ការ​អះ​អាងរ​បស់អា​ជ្ញាធរខេ​ត្ត។ ​

រយៈ​​​ពេល​៣​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន-​វៀតណា​ម គិតចាប់​ពីថ្ងៃទី៣​០ មករា​ ដល់​ថ្ងៃទី​០១ កុម្ភៈ គឺ​មាន​ភ្ញៀវ​ទេសចរ​​ជាតិ​ប្រមាណ​ជាង​០២​ម៉ឺន​នាក់​ បាន​មក​លេង​នៅរ​មណី​យ​ដ្ឋាន​ទឹក​ជួរ​ទន្លេ​មេគ​ង្គកាំ​ពី​ ដែល​​អាត្រា​នេះ​ត្រូវ​បា​នអាជ្ញា​ធរ​ចាត់​ទុ​កថា​មានកម្រិត​ខ្ពស់​ជាង​​ឆ្នាំមុ​ន​។​ ​

រមណី​​យ​ដ្ឋានកាំពី​ ត្រូវ​បាន​អាជ្ញាធ​រឲ្យជាប់​ចំណា​ត់ថ្នាក់​លេខ១ ​នៃតំប​ន់អេកូទេ​សចរណ៏​នៅប៉ែ​កឦសាន​នៃ​ប្រទេស​ក​ម្ពុជា​។ រ​មណី​​យ​ដ្ឋាន​មួយ​នេះ ​​គឺ​មាន​ចំងាយ​ជាង​១៥គីឡូម៉ែត្រ​​ពី​ទី​រួម​ខេត្ត។ គេស​ង្កេត​ឃើញ​ថា​ បើ​ទោះ​បីជា​ស្ថាន​ភាព​ផ្លូវក្រាលកៅ​ស៊ូទៅតំ​បន់ទេសចរ​ណ៏មួយនេះ​ មានសភាព​តូចច​ង្អៀតក្តី ​ក៏​រយៈពេល​នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​-វៀតណា​ម គឺស្ថា​នភាព​ភ្ញៀវទេសចរ​​​បាន​ធ្វើដំ​ណើរ​យ៉ាងស​​ស្រាក់​សស្រាំប្រជ្រៀត​​គ្នា ដោយ​មធ្យោ​បាយ​រៀង​ខ្លួន​​តម្រង់​​ឆ្ពោះ​ទៅ​លេង​​នៅ​តំបន់​រមណីយ​ដ្ឋាន​ មួយ​ចំនួន​នៅតា​មបណ្តោ​យផ្លូវ​តូច​មួយ​នេះ​ជាប់នឹ​ង​ដង​ទន្លេ​មេគង្គ។

​នៅ​ក្នុងរ​មណី​យដ្ឋាន​កាំពី​គេ​សង្កេត​ឃើញ​ថា ​តាំង​ពីព្រឹក​ដល់ព្រលប់ រយៈពេល៣​ថ្ងៃ​ជាប់​ៗគ្នា​ នា​ឱកា​សបុណ្យចូល​​ឆ្នាំ​ប្រពៃ​ណីចិ​ន-វៀតណាម គឺមាន​ភ្ញៀវ​ទេសចរ​​បាន​មក​ងូត​ទឹក​លេង​ និង​ហូប​ចំណី​អាហារ​យ៉ាង​ច្រើន​កុះករ​ ដោយ​ខ្លះ​ជាលក្ខណៈ​គ្រួសារ​ និងលក្ខណៈមិត្ត​ភក្តិ​​នៅ​តាម​បណ្តា​​រោងក្យូស​ប្រក់ស្បូវ​សង់​​ជា​ជួរ​ៗរបស់​ប្រជា​សហគម​ន៏​ ៕