ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​​ចាណេត ​យែ​លិន ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធាន​​ធនាគារកណ្តាល​ថ្មី​របស់​អាមេរិក​

11 ឆ្នាំ មុន

នៅ​ទី​បំផុត​​ លោក​ស្រី​ចាណេត ​យែ​លិន ​(Janet Yellen) ​បាន​ស្បថ​​ចូល​កាន់​​តំណែង​​ជា​ប្រធាន​ធនាគារ​កណ្តាល​ ដែល​ជា​​​ស្ត្រី​ដំបូង​​របស់​​អាមេរិក​​ជំនួស​លោក​​ ប៊ែន ​ប៊ើនិន​ឃី ​កាល​ពី​​ថ្ងៃ​ចន្ទ​ទី​៣ ​មករា ​​កន្លងទៅ ​។ លោក​​បែ៊ន​ ប៊ើ​និនឃី ​ដែល​​បាន​​បម្រើ​​ការជា​ប្រធាន​​ធនគារ​កណ្តាល​​អស់​រយៈ​ពេល​៨​ឆ្នាំ​នោះ​នឹង​ត្រូវ​វិល​​ត្រឡប់​​ទៅ​ផ្នែក​បណ្ឌិត្យ​​​សភា​វិញ ​ដោយ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជំនាញ​​នៅឯ​វិទ្យា

នៅ​ទី​បំផុត​​ លោក​ស្រី​ចាណេត ​យែ​លិន ​(Janet Yellen) ​បាន​ស្បថ​​ចូល​កាន់​​តំណែង​​ជា​ប្រធាន​ធនាគារ​កណ្តាល​ ដែល​ជា​​​ស្ត្រី​ដំបូង​​របស់​​អាមេរិក​​ជំនួស​លោក​​ ប៊ែន ​ប៊ើនិន​ឃី ​កាល​ពី​​ថ្ងៃ​ចន្ទ​ទី​៣ ​មករា ​​កន្លងទៅ ​។ លោក​​បែ៊ន​ ប៊ើ​និនឃី ​ដែល​​បាន​​បម្រើ​​ការជា​ប្រធាន​​ធនគារ​កណ្តាល​​អស់​រយៈ​ពេល​៨​ឆ្នាំ​នោះ​នឹង​ត្រូវ​វិល​​ត្រឡប់​​ទៅ​ផ្នែក​បណ្ឌិត្យ​​​សភា​វិញ ​ដោយ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជំនាញ​​នៅឯ​វិទ្យា​ស្ថាន​​ Brooking Institute ។

ដោយ​ត្រូវបាន​តែង​​តាំង​​ដោយ​លោក​​ប្រធានា​ធិបតី​​បារ៉ាក់ អូបាម៉ា ​កាល​ពី​ខែ​​តុលា​​លោក​ស្រី​នឹង​កាន់​តំណែង​នេះ​រយៈ​ពេល​​បួន​ឆ្នាំ​បន្ត​ពី​អាណត្តិ​​រយៈ​ពេល​១៤​ឆ្នាំ ​របស់​​អ្នក​ស្រី​ជា​ក្រុម​​ប្រឹក្សា​​ភិបាល​របស់​ធនាគារ​កណ្តាល ។ ស្ត្រី​ដែល​ជាអ្នក​សេដ្ឋ​កិច្ច​​រូបនេះ ​បាន​ធ្វើ​​ការ​យ៉ាង​​ជិតស្និទ្ធ​ជាមួយ​លោក​ប៊ើនិន​ឃី ​​អំឡុង​​ពេល​​បីឆ្នាំ​ជាអនុ​ប្រធាន​ធនាគារ​កណ្តាល​​ ហើយ​គេ​រំពឹង​​ថា​លោក​ស្រី​​នឹង​មិន​ចេញ​ទៅ​ណា​ឆ្ងាយ​​ពី​គោល​នយោ​បាយ​​របស់​​ខ្លួន​ក្នុងការ​ជួយ​​ទម្លាក់​​កម្រិត​​និកម្ម​ភាព​ដរាបណា​​​អតិ​ផរណា​​នៅ​តែ​គ្រប់​គ្រង​បាន ។ ​

​មាន​វ័យ​៦៧​ឆ្នាំ ​លោកស្រី​យែ​លិន​បាន​បម្រើ​ការ​​នៅ​ក្នុង​តំណែង​​ជា​ច្រើន​​នៅ​ក្នុង​​ធនាគារ​កណ្តាល​​ មាន​ជា​អាទិ៍​​ ក្រុង​សាន់​​ហ្វ្រាន់​​ស៊ី​ស្កូ ​ហើយ​ក៏​បាន​កាន់​តំណែង​​បណ្ឌិត​​្យ​សភា​នៅ​សាកល​​វិទ្យា​ល័យ​​​ហាវឺដ ​និង​សាក​ល​វិទ្យា​​ល័យ​កា​លី​ហ្វ័រ​នី​យ៉ា​ ។ ​​លោកស្រី​​បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​អ្នក​ឈ្នះ​​ជ័យ​លាភី​​រង្វាន់​​ណូបែ៊ល​​ផ្នែក​សេដ្ឋ​កិច្ច​​គឺ​លោក​ George Akerlof ៕