ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចំណាប់​ខ្មាំង​នៅ​មូស្គូ​ស្លា.ប់​ប៉ូលិស​ម្នាក់​និង​គ្រូ​បង្រៀន​ម្នាក់​

11 ឆ្នាំ មុន

ក្រសួង​មហា​ផ្ទៃ​រុស្សុី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣​ កុម្ភៈ​ ថា​ ជន​ប្រដាប់​អាវុធ​ដែល​បាន​ចាប់​សិស្ស​សាលា​៤​នាក់​ ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុង​សាលា​រៀន​មួយ​នៃ​ក្រុង​មូស្គូ​នោះ​ បាន​ត្រូវ​ចាប់​ខ្លួន​ ហើយ​ចំណាប់​ខ្មាំង​ទាំង​អស់​ត្រូវ​បាន​រំដោះ​ ។​ ជន​ចាប់​ចំណាប់​ខ្មាំង​ជា​សិស្ស​ម្នាក់​នៃ​សាលា​លេខ​២៦៣​ក្រុង​មូស្គូ​ បាន​សម្លា.ប់​ប៉ូលិស​ម្នាក់​ និង​គ្រូ​បង្រៀន​ម្នាក់​ ព្រម​ទាំង​ធ្វើ​ឱ្យ​ប៉ូលិស​ម្នាក់​ទៀត​ត្រូវ​របួស​ ។​ ប៉ូលិស​បាន

ក្រសួង​មហា​ផ្ទៃ​រុស្សុី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣​ កុម្ភៈ​ ថា​ ជន​ប្រដាប់​អាវុធ​ដែល​បាន​ចាប់​សិស្ស​សាលា​៤​នាក់​ ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុង​សាលា​រៀន​មួយ​នៃ​ក្រុង​មូស្គូ​នោះ​ បាន​ត្រូវ​ចាប់​ខ្លួន​ ហើយ​ចំណាប់​ខ្មាំង​ទាំង​អស់​ត្រូវ​បាន​រំដោះ​ ។​ ជន​ចាប់​ចំណាប់​ខ្មាំង​ជា​សិស្ស​ម្នាក់​នៃ​សាលា​លេខ​២៦៣​ក្រុង​មូស្គូ​ បាន​សម្លាប់​ប៉ូលិស​ម្នាក់​ និង​គ្រូ​បង្រៀន​ម្នាក់​ ព្រម​ទាំង​ធ្វើ​ឱ្យ​ប៉ូលិស​ម្នាក់​ទៀត​ត្រូវ​របួស​ ។​ ប៉ូលិស​បាន​ជម្លៀស​សិស្ស​ និង​គ្រូ​បង្រៀន​ចេញ​ពី​សាលា​នោះ​ ។

ជន​វាយ​ប្រហារ​បាន​គំរាម​អ្នក​យាម​ម្នាក់​ជាមួយ​កាំភ្លើង​ខ្លី​មួយ​ដើម​មុន​ពេល​លុក​ចូល​ក្នុង​ថ្នាក់​រៀន​មួយ​ដែល​មាន​សិស្ស​ថ្នាក់​ទី​១០​ពេញ​ ។​ ជន​នោះ​បាន​ចាប់​សិស្ស​សាលា​៤​នាក់​ ជា​ចំណាប់​ខ្មាំង​ ខណៈ​សិស្ស​១៦​នាក់​ អាច​រត់​គេច​ខ្លួន​រួច​​ ។​ ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ​លើ​ឧប្បត្តិ​ហេតុ​ដែល​កើត​មាន​ក្នុង​សាលា​នោះ​ ស្ថិត​នៅ​ភាគ​ឦសាន​ក្រុង​មូស្គូ​ ៕​