ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្លែកៗ​នៅ​លើ​ពិភព​លោក​គួរ​ឱ្យ​ចាប់​អារម្មណ៍

11 ឆ្នាំ មុន

​១-​រថយន្ត​ប្រណាំង​
Lightning Natseen ជា​រថយន្ត​ច្នៃ​​ពី​នីស្សាន់​​​១៨០​​​អេស​អេក្ស​១៩៩៦ (Nissan 180SX) ដាក់​តាំង​បង្ហាញ​នៅ​បញ្ជរ​មួយ​នៃ​ពិរព័រណ៍​តូក្យូ​​អូតូ​ សាឡុន ប្រទេស​ជប៉ុន ។

​១-​រថយន្ត​ប្រណាំង​
Lightning Natseen ជា​រថយន្ត​ច្នៃ​​ពី​នីស្សាន់​​​១៨០​​​អេស​អេក្ស​១៩៩៦ (Nissan 180SX) ដាក់​តាំង​បង្ហាញ​នៅ​បញ្ជរ​មួយ​នៃ​ពិរព័រណ៍​តូក្យូ​​អូតូ​ សាឡុន ប្រទេស​ជប៉ុន ។

២-ខ្មោច​បាឡែន
អាជ្ញាធរ​ក្រុង​បាន​​ឈរ​​​នៅ​ក្បែរ​ខ្មោច​បាឡែន​យក្ស​ប្រវែង​១៦​ម៉ែត្រ​​ ទម្ងន់​២,៥​​តោន ដែល​ទើរ​នៅ​លើ​ឆ្នេរ​ខារ៉ា​ស្កូ ក្រុង​ម៉ុង​តេ​​​​​វី​ដេ​អូ​​ប្រទេស​អ៊ុយ​រូហ្គាយ ។

៣-ឈុត​ក្នុង​មាស
តារា​បង្ហាញ​ម៉ូដ (កណ្តាល) បាន​បង្ហាញ​​ឈុត​ក្នុង​ច្នៃ​ពី​មាស​ នៅ​ហាង​មាស​មួយ​ក្នុង​ទី​ក្រុង​​វូហាន់ ខេត្ត​ហ៊ូបុើយ​ ភាគ​កណ្តាល​ ប្រទេស​ច​ិន ។ ​​​​ឈុត​​ក្នុង​នោះ​មាន​តម្លៃ​ប្រហែល​ ៥​លាន​យាន់ ក្នុង​មួយ​ឈុត​ ។

៤-ស៊ុម​រូប​ថត​ច្នៃ​ពី​ទឹក​កក​
កុមារ​ជា​ច្រើន​មើល​រូប​គំនូរ​​របស់​វិចិត្រ​ករ​ជន​ជាតិ​រុស្ស៊ី​​នៅ​ក្នុង​យុគ​សម័យ​ វ៉ាស៊ីលី ស៊ូ​រី​កូវ ដែល​តាំង​បង្ហាញ​​នៅ​ក្នុង​ស៊ុម​ច្នៃ​ពី​ទឹក​កក​ នៅ​មុន​ពេល​ឈាន​ដល់​ពិធី​​បុណ្យ​ព្រិល និង​ឆ្លាក់​ទឹក​កក​​អន្តរ​ជាតិ​ នៅ​មាត់​ទន្លេ​យ៉េនីសៃ ក្រុង​ក្រា​ស្នូ​យ៉ាស់ ។

៥-​ទិវា​បុណ្យ​វីរ​បុរស​ «ម៉ាទីន សូធ័រ ឃីង ជូនៀ»
ពលរដ្ឋ​អាមេរិក​​ជា​ច្រើន​នាក់​​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​វិមាន​អនុ​ស្សាវ​រីយ៍​ «ម៉ាទីន លូធ័រ​ឃីង ជូនៀ» សម្រាប់​រំឭក​ដល់​កិត្តិយ​ស​របស់​គេ​ ក្នុង​នាម​ជា​អ្នក​តស៊ូ​ដើម្បី​​សិទ្ធិ​របស់​ប្រជា​​ពលរដ្ឋ​នៅ​ក្រុង​វ៉ាសុីន​តោន សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២០ មករា ២០១៤ ។

៦-​បាល់​ទាត់​រត់​ប៉ះ​ទង្គិច​ដោយ​ស្លៀក​ឈុត​ខ្យល់
ចាត់​ទុក​ថា​ជា​ការ​ប្រកួត​បាល់​ទាត់​រត់​​ទង្គិច ដោយ​កីឡា​ករ​​​បំពាក់​​ដោយ​ឈុត​​ពោង​ខ្យល់ នៅ​ទី​ក្រុង​អាល់​ម៉ាទី ប្រទេស​កាហ្សាក់​​ស្ថាន​ ជា​ប្រភេទ​កីឡា​ស្ម័គ្រ​ចិត្ត​ ក្នុង​មួយ​​ក្រុម​មាន​កីឡា​ករ​៥​រូប​ ពាក់​ឯក​សណ្ឋាន​ពោង​ខ្យល់​ និង​​ព្យាយាម​ទាត់​បាល់​បញ្ចូល​ទី​របស់​គូ​ប្រកួត។

៧-គោ​តម្រៀប​​ពីរូប​ត​ភ្ជាប់​ឡេ​ហ្គោ
គោ​ខៀវ​មួយ​ក្បាល​ច្នៃ​ពី​ឧប​ករណ៍​​រៀប​ត​ភ្ជាប់​ឡេ​​ហ្គោ​ចំនួន​២១០​ពាន់បំណែក​​ តាំង​បង្ហាញ​​នៅ​ផ្សារ​មូល​បត្រ​អាល្លឺ​ម៉ង់​ ក្នុង​ទី​ក្រុង​ហ្វ្រែង​ហ្វ៊ើត​ ។​

៨-ជិះ​សេះ​កាត់​គំនរ​ភ្លើង
បុរស​ម្នាក់​ជិះ​សេះ​​កាត់​ឧប​សគ្គ​​អណ្តាត​ភ្លើង ក្នុង​ពិធី​គោរ​ព​សក្ការៈ​លើ​អ្នក​មាន​បុណ្យ​អេន​តូនី នៅ​ទី​ក្រុង​សាន​បាតូ ឡូមេ​ ពីន​យ៉ារ៉េស ឆ្ងាយ​ពី​ក្រុង​ម៉ាឌ្រីត​ ភាគ​ខាង​លិច​ ប្រហែល​១០០​គីឡូ​ម៉ែត្រ ក្នុង​ប្រទេស​អេស្ប៉ាញ ។

៩-​ថ្ម​បាក់​ស​ង្កត់​
រថយន្ត​មួយ​គ្រឿង​នៅ​ក្នុង​ភូមិ​​​ឡា ឡុង​ដឺ ឡឺ​ម័រ ខេត្ត​វ៉ា ភាគ​ខាង​ត្បូង​​ប្រទេស​បារាំង​ បាន​​ខូច​ខាត​​ពី​ការ​បាក់​ថ្ម​ភ្នំ ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង ។

១០-​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​
ប៉ូលិស​បង្ក្រាប​ចលាចល​​ប៉ះ​​ទង្គិច​​ជាមួយ​​ក្រុម​អ្នក​តវ៉ា​​​​នៅ​ទី​ក្រុង​​គៀវ ប្រទេស​អ៊ុយ​ក្រែន ក្រោយ​ពី​បាតុករ​ជា​ច្រើន​មុឺន​នាក់​ចេញ​មុខ​តវ៉ា​នឹង​ច្បាប់​គ្រប់​គ្រង​បាតុ​កម្ម​ កាល​ពី​ពេល​​ ថ្មីៗ​​កន្លង​ទៅ ៕