ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ប៉ូលិស​បង្ក្រាប ទីតាំង​ចែកចាយ​ថ្នាំញៀន កណ្តាល​យប់ចាប់ខ្លួន​4នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កម្លាំង​នគរ​បាល​អន្តរា​គមន៍​ខណ្ឌ​សែន​សុខ​ប្រមាណ​២០​នាក់​ ដឹក​នាំ​ដោយ​លោក​ ម៉ក់​ ហុង​ អធិការ​នគរ​បាល​ខណ្ឌ និង​លោក​ ម៉ូវ​ ម៉ានិត​ អភិបាល​រង​ខណ្ឌ​ បាន​បើក​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​ក្រុម​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ កាល​ពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ

រាជធានីភ្នំពេញ​ ៖ កម្លាំង​នគរ​បាល​អន្តរា​គមន៍​ខណ្ឌ​សែន​សុខ​ប្រមាណ​២០​នាក់​ ដឹក​នាំ​ដោយ​លោក​ ម៉ក់​ ហុង​ អធិការ​នគរ​បាល​ខណ្ឌ និង​លោក​ ម៉ូវ​ ម៉ានិត​ អភិបាល​រង​ខណ្ឌ​ បាន​បើក​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​ក្រុម​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ កាល​ពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣​ កុម្ភៈ​ ដោយ​ឃាត់​ខ្លួន​មនុស្ស​៤​នាក់​ ក្នុង​នោះ​មាន​មន្ត្រី​យោធា​ស័ក្តិ​២​ ម្នាក់​ ជាមួយ​ថ្នាំ​ញៀន​៦កញ្ចប់​ និង​កាំភ្លើង​ម៉ាក​កា​៥៩​ មួយ​ដើម​។​

លោក​ ម៉ក់​ ហុង​ ឱ្យ​ដឹង​ថា​ មនុស្ស​៤​នាក់​ដែល​នគរ​បាល​ឃាត់​ខ្លួន​នេះ​មាន​ ១-​ឈ្មោះ​ ពុធ​ រស្មី​ អាយុ​២៧​ឆ្នាំ​ អះ​អាង​ថា​ ខ្លួន​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​២​ ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ២-​ឈ្មោះ​ នឹម​ គឹម​សិទ្ធិ​ អាយុ​១៨​ឆ្នាំ​  ស្នាក់​នៅ​សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៣-​ឈ្មោះ​ សម​ ចាន់​ដារ៉ា​ អាយុ​១៨​ឆ្នាំ​ និង​៤-​ឈ្មោះ​ យឿន​ ចាន់​ដារ៉ា​វុធ​ អាយុ​១៨​ឆ្នាំ​ ទាំង​២​នាក់​ ស្នាក់​នៅ​ផ្ទះ​ជួល​ ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។​ ចំណែក​ថ្នាំ​ញៀន​៦​កញ្ចប់​តូច​ ត្រូវ​បាន​នគរ​បាល​រក​ឃើញ​ក្នុង​ស្បែក​ជើង​របស់​មន្ត្រី​យោធា​ស័ក្តិ​២​ ។​ លោក​អធិការ​នគរ​បាល​ខណ្ឌ​សែន​សុខ​ ឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​ដឹក​នាំ​កម្លាំង​នគរ​បាល​ចុះ​បង្ក្រាប​ផ្ទះ​ជួល​ខាង​លើ​ គឺ​លោក​បាន​ទទួល​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរៗ​នោះ​ ទូរ​ស័ព្ទ​មក​ប្រាប់​ថា​ នៅ​ក្នុង​ផ្ទះ​ជួល​នោះ​ ជា​រៀង​រាល់​យប់​មាន​មនុស្ស​ជា​ច្រើន​លួច​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ និង​មាន​ការ​ចែក​ចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ ។​ ដោយ​សារ​ទទួល​បាន​ព័ត៌​មាន​នេះ​ លោក​ក៏​ដឹក​នាំ​កម្លាំង​នគរ​បាល​អន្តរា​គមន៍​ខណ្ឌ​សែន​សុខ​ប្រមាណ​២០​នាក់​ ចុះ​បង្ក្រាប​ក្នុង​ផ្ទះ​ជួល​នោះ​ភ្លាមៗ​ និង​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ ។​

ក្រោយ​ពេល​បង្ក្រាប​ នគរ​បាល​បាន​បញ្ជូន​មនុស្ស​ទាំង​៤​នាក់​ខាង​លើ​ រួម​ទាំង​វត្ថុ​តាង​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ចាត់​ការ​តាម​នីវិធី​ ៕​