ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​កូន​ភ្លោះ​2​គូ​ផ្អែម​ល្ហែម​ដល់​ចាស់​

11 ឆ្នាំ មុន

ស្ត្រី​បង​ប្អូន​ភ្លោះ​ពីរ​នាក់​សាង​ ត្យាន​គីន​ និង​សាង​ សួង​គីន​ អាយុ​៦៩​ឆ្នាំ​ដូច​គ្នា​ ទើប​តែ​ប្រារព្ធ​ខួប​ទី​៥១​ឆ្នាំ​ ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​បង​ប្អូន​ខ្លួន​ ជាមួយ​បង​ប្អូន​ប្រុស​ភ្លោះ​ជីន​ តេវ៉ា​ និង​ជីន​ ស៊ូបាវ​ អាយុ​៧២​ឆ្នាំ​ដូច​គ្នា​ ។

ស្ត្រី​បង​ប្អូន​ភ្លោះ​ពីរ​នាក់​សាង​ ត្យាន​គីន​ និង​សាង​ សួង​គីន​ អាយុ​៦៩​ឆ្នាំ​ដូច​គ្នា​ ទើប​តែ​ប្រារព្ធ​ខួប​ទី​៥១​ឆ្នាំ​ ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​បង​ប្អូន​ខ្លួន​ ជាមួយ​បង​ប្អូន​ប្រុស​ភ្លោះ​ជីន​ តេវ៉ា​ និង​ជីន​ ស៊ូបាវ​ អាយុ​៧២​ឆ្នាំ​ដូច​គ្នា​ ។

ប្តី​ប្រពន្ធ​ពីរ​គូ​នេះ​ រៀប​ការ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​១៩៦២​ ដោយ​សារ​ការ​រៀប​ចំ​របស់​គ្រួសារ​ទាំង​សង​ខាង​ ហើយ​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភ​មង្គល​ជា​រៀង​រហូត​នៅ​ភូមិ​ទុង​គូ​ ស្រុក​យូ​យ៉ាង​ ខេត្ត​ហឺណាន​ ប្រទេស​ចិន​ ។​ ជីន​ តេវ៉ា​ បាន​ឱ្យ​ដឹង​ថា​ បង​ប្អូន​ខ្លួន​ និង​បង​ប្អូន​របស់​ប្រពន្ធ​ មាន​ការ​ទាក់​ទង​គ្នា​តាំង​ពី​នៅ​ ក្មេងៗ​រត់​លេង​ជាមួយ​គ្នា​រាល់​ថ្ងៃ​ ៖ «គ្រួសារ​ពួក​ខ្ញុំ​មាន​ប្រពៃណី​មួយ​ដូច​គ្នា​ គឺ​បង​ប្អូន​ភ្លោះ​ ត្រូវ​រក​ប្រពន្ធ​ ឬ​ប្តី​ជា​បង​ប្អូន​ភ្លោះ​ដែរ​ ដើម្បី​ឱ្យ​ជីវ​ភាព​កាន់​តែ​សម្បូរ​សប្បាយ​រុង​រឿង​ ។ ពួក​ខ្ញុំ​ស្គាល់​គ្នា​តាំង​ពី​នៅ​ ក្មេងៗ​ ។ ពេល​នោះ​គ្រួសារ​ទាំង​សង​ខាង​បាន​ព្រម​ព្រៀង​គ្នា​ផ្ទាល់​មាត់​ថា​ ចាំ​ពួក​ខ្ញុំ​ធំ​ឡើង​នឹង​រៀប​ចំ​ឱ្យ​ កូនៗ​ក្លាយ​ជា​ប្តី​ប្រពន្ធ​» ។​

លោក​យាយ​សាង​សួង​គីន​ និយាយ​ក្នុង​លក្ខណៈ​ អៀនៗ​ ពេល​រំលឹក​ដល់​រឿង​ចាស់​ ៖ «ខ្ញុំ​ស្គាល់​ប្តី​ខ្ញុំ​ និង​បង​ថ្លៃ​ខ្ញុំ​តាំង​ពី​ខ្លួន​ឯង​អាយុ​១០​ឆ្នាំ ។​ ពួក​គេ​ដូច​គ្នា​បេះ​បិទ​ ដល់​ថ្នាក់​បង​ប្អូន​ខ្ញុំ​មើល​ច្រឡំ​ រហូត​ពុំ​ដឹង​មួយ​ណា​តេវ៉ា​ មួយ​ណា​ស៊ូ​បាវ​ ។​ ខាង​បង​ប្អូន​ប្តី​ខ្ញុំ​ពុំ​ដឹង​ច្រឡំ​បង​ប្អូន​ខ្ញុំ​អុីចឹង​ដែរ​ ឬ​អត់​ទេ​ ។​ ទាល់​តែ​ក្លាយ​ជា​ប្តី​ប្រពន្ធ​ រៀងៗ​ខ្លួន​ ទើប​ខ្ញុំ​ និង​បង​ស្រី​ខ្ញុំ​សម្គាល់​ដឹង​លក្ខណៈ​ខុស​គ្នា​ខ្លះ​របស់​ពួក​គាត់​ ។​

ប្តី​ប្រពន្ធ​កូន​ភ្លោះ​ពីរ​គូ​នេះ​ មាន​កូន​ប្រុស​សរុប​៥​នាក់​ ស្រី​៤​នាក់​ ដែល​សព្វ​ថ្ងៃ​ពួក​គាត់​ក្លាយ​ជា​តា​ ជា​យាយ​របស់​ ចៅៗ​មួយ​ហ្វូង​ទៅ​ហើយ​ ។​ ពួក​គាត់​សង់​ផ្ទះ​នៅ​ក្បែរ​គ្នា​តាំង​ពី​ពេល​មាន​គ្រួសារ​រហូត​ដល់​សព្វ​ថ្ងៃ​ ៕​