ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​មួយ​គ្រឿង​​ចោរ​លួច​​បាត់រយៈពេល46ឆ្នាំ​​ទើបតែរក​ឃើញ​​វិញ​​

11 ឆ្នាំ មុន

​លោក​តា​ Donald Devault អាយុ​៧៣​ឆ្នាំ​ ​នៅ​ក្រុង​​អូ​ហា​ម៉ា​ រដ្ឋ​​ណេ​ប្រា​ស្កា​ ​សហ​រដ្ឋ​អា​មេ​រិក​​ សុខ​ៗ​ស្រាប់​តែ​​​​ប៉ូលិស​​ផ្តល់​ដំណឹង​​ថា​ ម៉ូតូ​ម៉ាក​ Triumph Tiger 100 ​ដែល​គាត់​ធ្លាប់​​ប្តឹង​​ប៉ូលិស​ថា​​ ត្រូវ​ចោរ​​លួច​បាត់​​ពេល​គាត់​​ទុក​នៅ​ក្នុង​ទី​ធ្លា​​ក្រោយ​ផ្ទះ​​ កាល​ពី​ឆ្នាំ​១៩៦៧​នោះ​ ​ឥទ្បូវ​រក​ឃើញ​​វិញ​ហើយ​ ។

តាម​សម្តី​លោក​តា​ Donald De​vault ឃើញ​ថា​ ​ក្នុង​ជំនន់​​ទសវត្ស​​៦០​​នៃ​សត​វត្ស​ទី២០​ ម៉ូតូ​ម៉ាក​ Triumph Tiger ដែល​ផលិត​​នៅ​ប្រទេស​អង់​គ្លេស​​ ជា​ប្រភេទ​ម៉ូតូ​ពេញ​និយម​​បំផុត​​ ព្រោះ​​​តារា​​​ភាព​យន្ត​​ហូ​លីវូដ​​លោក​ Marlon Brando (1924-2004) ​ធ្លាប់​ប្រើ​ប្រាស់​​​ក្នុង​ខ្សែ​​ភាព​យន្ត​ The Wild One ។ ​វាពេញ​និយម​​ស្រាប​់​ លុះ​​បាន​តួ​ឯក​ភាព​យន្ត​​ប្រើ​ប្រាស់​​ថត​ក្នុង​​រឿង​​​ភាព​យន្ត​ទៀត​ ​ធ្វើ​ឱ្យ​​វា​កាន់​តែ​​ល្បី​ល្បាញ​​ខ្លាំង​ទ្បើង​ ។ ​

ម៉ូតូ​ម៉ាក​ Triumph Tiger 100 ​របស់​លោក​តា​ Donald Devault ​​រក​ឃើញ​​វិញ​ពេល​គេ​​យក​វា​ទ្បើង​​នា​វា​ទំនិញ​​បម្រុង​​នាំ​ទៅ​ប្រទេស​ជប៉ុន​ ។ ពេល​នោះ​​ភ្នាក់ងារ​​គយ​កំពង់​​ផែ​ទ្បូស​អេន​ចឺ​ទ្បេស​ ​រដ្ឋ​កាលី​ហ្វ៊័រ​នី​ញ៉ា​ ​ត្រួត​ពិ​និត្យ​​លេខ​ម៉ា​ស៊ីន​​ដឹង​ថា​ ​ជារបស់​ចោរ​​លួច​​ក៏​​រាយ​ការណ៍​​ឱ្យ​ប៉ូលិស​​ស្រាវ​ជ្រាវ​​រក​ម្ចាស់​ដើម​​ ។​​ ប៉ូលិស​​ស្រាវ​ជ្រាវ​​តាម​ឯក​​សារ​ រហូត​​ដល់​​រក​ឃើញ​​ម្ចាស់​ដើម​​ ដែល​បាន​ប្តឹង​​ពី​ការ​បាត់​​ម៉ូតូ​នេះ​ ​កាល​ពី​៤៦ឆ្នាំ​មុន​ ​គឺ​ក្នុង​ឆ្នាំ​​១៩៦៧​ ក៏​​ប្រញាប់​​ផ្តល់​​ដំណឹង​​ដល់​លោកតា​​ ដើ​ម្បី​​ទៅ​ពិនិត្យ​​មើល​​ តើ​មួយ​​ហ្នឹង​​ឬ​មិន​មែន​ ។

គេ​ដឹង​ថា​ ម៉ូតូ​ម៉ាក​ Triumph Tiger 100 មួយ​គ្រឿង​​កាល​ពីឆ្នាំ​​១៩៦​៧​ ​តម្លៃ​​​៣០០​ដុល្លារ​​អា​មេរិក​ ដែល​តម្លៃ​នេះ​​បើ​គិត​​ជា​ប្រាក់​​ដុល្លារ
​អា​មេរិ​ក​​សព្វ​ថ្ងៃ​​ត្រូវ​ជា​៩.០០០​​ដុល្លារ​ឯ​ណោះ​ ៕