ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ក្នុងលំនៅ​ឋានរបួស​មនុស្ស2​នាក់​ សមត្ថ​កិច្ចស្រាវ​ជ្រាវខ្លាច​មិនមែន​រៀលកៃ​កាំភ្លើង

11 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖​​​ ហេតុការណ៍​​ផ្ទុះអាវុធ​​មួយបានកើត​ឡើង​​នៅ​ចំណុច​​ផ្ទះល្វែងមួយកន្លែង​​មាន​ទីតាំង​​​លេខ​​​៤៦ ក្រុម​​១៤ ភូមិ​ទួល​​រកា​​១ ​សង្កាត់ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ កាល​ពី​វេលាម៉ោង​​​១២​និង​​៥០នាទី​​ឈាន​ចូល​ថ្ងៃទី​​​៣ កុម្ភៈ​ ​​បណ្ដាល​ឱ្យ​បុរស​​២នាក់​​រង​របួសធ្ងន់​ ប៉ុន្តែ​នៅ​មិន​ទាន់ដឹង​​​​​ពីមូល​ហេតុ​​ច្បាស់​​លាស់​​នៅ​ឡើយ​ទេ ។​

​រាជធានី​ភ្នំពេញ​ ៖​​​  ហេតុការណ៍​​ផ្ទុះអាវុធ​​មួយបានកើត​ឡើង​​នៅ​ចំណុច​​ផ្ទះល្វែងមួយកន្លែង​​មាន​ទីតាំង​​​លេខ​​​៤៦ ក្រុម​​១៤ ភូមិ​ទួល​​រកា​​១ ​សង្កាត់ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ កាល​ពី​វេលាម៉ោង​​​១២​និង​​៥០នាទី​​ឈាន​ចូល​ថ្ងៃទី​​​៣ កុម្ភៈ​ ​​បណ្ដាល​ឱ្យ​បុរស​​២នាក់​​រង​របួសធ្ងន់​ ប៉ុន្តែ​នៅ​មិន​ទាន់ដឹង​​​​​ពីមូល​ហេតុ​​ច្បាស់​​លាស់​​នៅ​ឡើយ​ទេ ។​

បុរស​​ទាំង​​២នាក់​​ខាង​លើ​នេះម្នាក់​ឈ្មោះ​​អែល​ ហាលី ​អាយុ​​៤៤ឆ្នាំ ​​ជាមន្ត្រី​​នគរ​បាល​​​​​នៃ​ស្នងកា​រ​ដ្ឋាន​​​ខេត្ត​កណ្ដាល ជាម្ចាស់​កាំភ្លើង​​ត្រូវ​របួស​ត្រគាក​​​ខាង​ឆ្វេង​​ ​​និង​ម្នាក់ទៀត​​ឈ្មោះ​​អ៊ុយ កានកិត្យា​ ​​អាយុ​​៣២​ឆ្នាំ ​​ជា​ជាង​​ម៉ូតូ​រង​របួស​ត្រង់​ប្រអប់ដៃ​​​​ខាង​ឆ្វេង​ ។ តាម​ចម្លើយ​សារ​ភាព​​របស់​​ឈ្មោះ​​អ៊ុយ​ កាន​​កិត្យា​ បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​​កើត​ហេតុ​​​​ខ្លួន​ឃើញ​កាំ​ភ្លើង​​​បង​ប្រុស​ទុក​នៅ​ក្នុង​ផ្ទះ​ក៏​ទាញ​មក​អាមេ៉​លេង(បញ្ចូល​គ្រាប់​​)​ក៏​​បណ្ដាល​​​​​ឱ្យ​ផ្ទុះ​​​ពេល​នោះ​​​​​​បង​ប្រុសរបស់​ខ្លួន​បាន​ដណ្ដើម​​យក​កាំភ្លើង​​ពីខ្លួនវិញ​​​​ក៏​កើតជា​រឿង​ហេតុ​ផ្ទុ​ះចំនួន​​​ពីរបី​គ្រាប់ផ្ទួន​ៗ​គ្នា​​ទៀត ​បណ្ដាល​ឱ្យ​រង​របួស​​​ទាំង​អស់​គ្នា​តែម្ដង ។ ​ចំណុចមួយ​ទៀត​ដែល​​គួរ​​ឱ្យ​សង្ស័យ​​និង​ស្ថិត​​ក្នុង​ភាព​​​មិន​ច្បាស់លាស់​ទៅ​វិញ​នោះ​គឺ​ឈ្មោះ​អ៊ុយ កានកិត្យា​ ដែល​របួស​ប្រអប់​ដៃ​​បាន​និយា​យ​​ថា ​កាំ​ភ្លើង​នេះ​​​គឺខ្លួន​​ទើប​តែ​ដូរម៉ូតូ​គេយកមក​ទុក​ជាប់ខ្លួន​តែមិន​ដឹង​ថា ទុក​ដើម្បី​គោល​បំណង​អ្វីច្បាស់​លាស់​​នោះទេ ​។

ក្នុង​ចម្លើយ​​​​​នេះ​សមត​្ថ​កិច្ច​​​មិន​ទាន់​កំណត់​យ៉ាង​​ណា​នៅ​ឡើយ​​​​ គឺ​​សមត្ថ​កិច្ច​​កំពុង​តែ​ធ្វើការ​សើុប​អង្កេត​​​​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំ​ផុត ។​​ សូម​បញ្ជាក់ថា រ​វាង​ឈ្មោះ​​អែល ហាលី និង​ឈ្មោះអ៊ុយ កានកិត្យា គឺ​ជា​បង​ប្អូនធម៌​នឹង​គ្នា​ដែល​ក្នុង​នោះ​​មុន​ពេល​​​កើត​ហេតុ​​នៅ​វេលា​ម៉ោង​​១២​រំលង​អធ្រាត្រ​​ឈាន​ចូល​​​​ថ្ងៃទី​​​៣ កុម្ភៈ​នោះ​ឈ្មោះអែល​ ហាលី បាន​ចេញ​ពីធ្វើការ​​​​ទៅ​​ស្នាក់​នៅ​​ក្នុង​ផ្ទះ​កើត​ហេតុ​ខាង​លើ​​​តាំង​ពីក្បាល​ព្រលប់​​​​​់​​រហូ​រ​ដល់វេលា​កើត​ហេតុ​​ ​នេះ​បើ​តាម​កា​រ​អះអាង​​ពីប្រពន្ធ​របស់​​ឈ្មោះអ៊ុយ កានកិត្យា ​។ ​​ប្រភព​ដដែលបន្ត​ថា ប្ដី​របស់​ខ្លួន​​​និង​ឈ្មោះអែល​ ​ហាលី ​ដែល​ជា​​មន្ត្រី​នគរ​បាល​​នៃ​ស្នង​ការ​ដ្ឋាន​​​​ខេត្ត​កណ្ដាល​​និង​ធ្វើ​​ការ​​មួយ​កន្លែង​ទៀតនៅកាសីុ​ណូ​​ ជាមនុស្ស​​រាប់​អាន​​គ្នា​ល្អូក​ល្អិន​​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ មិន​ដែល​មាន​ទំនាស់​​អ្វី​​​នឹង​​គ្នា​ទេ ។ ​ក្នុងហេតុ​ការណ៍​​​ផ្ទុះ​អាវុធ​​​​នេះ ​ដំបូង​​ឡើយ​​ក៏នាង​មិន​ដឹង​​​​​ដែរ​ព្រោះ​​​នាង​​នៅ​ក្នុង​បន្ទប់​ខា​ង​ក្រោម​​បំពេរ​កូន​និងបំបៅ​ឱ្យកូន​គេង​​​​ ​ហើយ​បុរស​​​​ជា​ម្ចាស់​​កាំ​​ភ្លើង​និង​ប្ដី​របស់​នាង​​នៅ​ក្នុង​បន្ទប់​​​ឡៅ​តឿ​​​​ ។ លុះពេល​ឮស្នូរ​​ផ្ទុះអាវុធ​ ​ទើប​នាង​ចេញមក​ក្រៅ​ឃើញ​​ទាំង​ពីរនាក់​ដេក​ដួល​​ក៏​កើត​ជាការ​ភ្ញាក់​ផ្អើល​​ឡើង​តែ​ម្ដង​ ។

បើទោះ​បីជា​មាន​ការ​អះអាង​​ពីប្រភព​ព័ត៌​មាន​​​ខ្លះៗ​ទៅ​ហើយ​ក្ដី ក៏​សមត្ថ​កិច្ច​​នៅ​មិន​ទាន់​ជឿលើ​​​​​​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​​ឆ្លើយ​សារ​ភាព​ដែរ ​តែ​សមត្ថកិច្ច​កំពុង​​បន្ត​ធ្វើ​​ការ​ស្រាវ​ជ្រាវ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​អាច​ឈាន​​ទៅ​មាន​​ពន្លឺ​ផ្សេង​ក៏ថា​បាន​ដែរ​ ។ មាន​នគរបាល​ម្នាក់​ទៀត​បង្ហើប​ថា​ ប្រសិន​បើ​រឿង​នេះដូច​អ្វី​ដែល​​ឈ្មោះ​អ៊ុ​យ​ កានកិត្យា​ ​បាន​និយាយ​ពិត​មែន​​ គ​ឺ​​​មិនមាន​បញ្ហា​អ្វី​នោះទេ ៕​