ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយការ​ផ្ទុះអាវុធ​បណ្តាលឲ្យមនុស្ស២នាក់របួស ​សមត្ថកិច្ចចុះអង្កេត​រកឃើញឧបករណ៏​ម៉ាស៊ីនកែច្នៃអ្វីម្យ៉ាង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សមត្ថកិច្ចចំរុះ​ដឹកនំាដោយលោក​ គិត សុផល​ មេបញ្ជាការកងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ​និងតំណាងអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​ នៅម៉ោងល្ងាច​ថ្ងៃទី០៣ កុម្ភៈ ​២០១៤ ​បានចុះអង្កេតស្រាវជ្រាវ​ករណីការផ្ទុះអាវុធ​បណ្តាលឲ្យមនុស្ស​ប្រុស២នាក់​របួសកាលពីរសៀល​ថ្ងៃចន្ទនេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​​បានបញ្ជាក់ឲ្យដឹងដែរថា​​ ក្នុងការចុះស្រាវជ្រាវ​អង្កេតនៅផ្ទះលេខ​ ៤៦ ក្រុម១៤​ ភូមិទួលរកា១ ​សង្កាត់ចាក់អង្រែក្រោម ​ខណ្ឌមានជ័យនេះដែរ

រាជធានីភ្នំពេញ​៖ សមត្ថកិច្ចចំរុះ​ដឹកនំាដោយលោក​ គិត សុផល​ មេបញ្ជាការកងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ​និងតំណាងអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​ នៅម៉ោងល្ងាច​ថ្ងៃទី០៣ កុម្ភៈ ​២០១៤ ​បានចុះអង្កេតស្រាវជ្រាវ​ករណីការផ្ទុះអាវុធ​បណ្តាលឲ្យមនុស្ស​ប្រុស២នាក់​របួសកាលពីរសៀល​ថ្ងៃចន្ទនេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​​បានបញ្ជាក់ឲ្យដឹងដែរថា​​ ក្នុងការចុះស្រាវជ្រាវ​អង្កេតនៅផ្ទះលេខ​ ៤៦ ក្រុម១៤​ ភូមិទួលរកា១ ​សង្កាត់ចាក់អង្រែក្រោម ​ខណ្ឌមានជ័យនេះដែរ សមត្ថកិច្ចចំរុះ​បានរកឃើញឧបករណ៏​ជាម៉ាស៊ីនកែច្នៃអ្វីម្យ៉ាង​ ហើយនៅពេលនេះ​ដែរ​សមត្ថកិច្ចកំពុងបន្ត​ស្រាវជ្រាវបន្ត​ទៀត ។

គួររំលឹកថា ​មានហេតុការណ៍ផ្ទុះ​អាវុធមួយបានកើត​ឡើងនៅចំណុច​ផ្ទះល្វែងមួយកន្លែង​ស្ថិតក្នុងទីតំាងខាងលើ កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី០៣ កុម្ភៈ ២០១៤ បណ្តាលឲ្យមនុស្សប្រុសពីរនាក់រងរបួសធ្ងន់ ។

          បុរសទាំងពីរ​នាក់ខាងលើនេះ​ ម្នាក់ឈ្មោះ អែល ហាលី ​ភេទប្រុស​ អាយុ៤៤ឆ្នាំ  ​មុខរបរជានគរបាលនៃស្នងការ​ដ្ឋាន​ខេត្តកណ្តាល​ ជាម្ចាស់កាំភ្លើង ត្រូវរងរបួស​ត្រកៀកខាងឆ្វេង និងម្នាក់ទៀតឈ្មោះ​ អ៊ុយ កានកិត្យា ​ភេទប្រុស អាយុ៣២ឆ្នាំ ​មុខរបរជាជាង​ម៉ូតូ ត្រូវរងរបួសប្រអប់ដៃខាងឆ្វេង ។ បើតាមឈ្មោះ​ អ៊ុយ កានកិត្យា  ​បានឲ្យដឹងថា​ ខ្លួនឃើញកាំភ្លើងបង​ប្រុសទុកនៅក្នុងផ្ទះ ទំនងស្រួលក៏ទាញមកអាម៉េលេង ហើយប​ណ្តាល​ឲ្យផ្ទុះ ពេលនោះបងប្រុសរបស់ខ្លួន បានដណ្តើមយកកាំភ្លើងពី​ខ្លួនវិញ ក៍កើតជារឿងហេតុផ្ទុះ​ចំនួនពីរបីគ្រាប់ផ្ទួនៗគ្នា ​បណ្តាលឲ្យរងរបួសទាំងអស់គ្នាតែម្តង ។

          ប៉ុន្តែឈ្មោះ អ៊ុយ កានកិត្យា ​បាននិយាយត្រង់ចំណុចមួយទៀតថា ​កាំភ្លើងខាងលើនេះ​គឺខ្លួនទើបតែដូរម៉ូតូគេយក​មកទុកនៅជាប់ខ្លួន ​ដោយមិនដឹង​ថា ទុកដើម្បី​គោលបំណងអ្វី​ច្បាស់លាស់នោះទេ ​។ ចម្លើយទាំងអស់នេះ ​សមត្ថកិច្ចមិនទាន់​សន្និដ្ឋានយ៉ាងណា​នៅឡើយទេ ​គឺសមត្ថកិច្ច​កំពុងតែធ្វើការ​ស៊ើប​អង្កេត​យ៉ាងយកចិត្តទុកដាក់​បំផុតលើការ​ស្រាវ​ជ្រាវ ។

          សូមបញ្ជាក់ថា​រវាងឈ្មោះអែល ហាលី ​និងឈ្មោះអ៊ុយ កានកិត្យា ​គឺជាបងប្អូនធម៌នឹងគ្នា ​ដែលក្នុងនោះ​កាលពីយប់មិញម៉ោង១២រំលង​​អធ្រាត្រ​ឈ្មោះ​ អែល ហាលី ​បានចេញពីធ្វើការចេញ​ទៅស្នាក់នៅក្នុងផ្ទះ​កើតហេតុខាងលើ​តាំងពីយប់រហូត​ដល់វេលាកើតហេតុតែម្តង ​។​នេះបើ​តាមការ​អះអាង​របស់​ប្រពន្ធឈ្មោះ​ អ៊ុយ កានកិត្យា ​។បើតាមប្រពន្ធរបស់ អ៊ុយ កានកិត្យា ​ដដែលបា​ននិយាយបន្តថា ​ប្តីរបស់ខ្លួននិងឈ្មោះ អែល ហាលី​ ដែលជានគរបា​ល​ខេត្តកណ្តាល និងធ្វើការមួយកន្លែងទៀត នៅកាស៊ីណូ ណាកា ​ជាមនុស្សរាប់អានគ្នា​ល្អូកល្អូនស្រលាញ់គ្នា​ខ្លាំងណាស់ មិនធ្លាប់មានទំនាស់​អ្វីជាមួយ គ្នា​ឡើយ ហើយក្នុងហេតុការណ៍​ផ្ទុះអាវុធនេះ ​ដំបូងឡើយក៏នាងមិនបានដឹងដែរ ​ព្រោះនាងនៅក្នុងបន្ទប់​ខាងក្រោមជាប់បំ​ពេរ ​និង បំបៅឲ្យកូនគេង​ ហើយ​បុរសជាម្ចាស់កាំភ្លើង ​និងប្តីរបស់នាងនៅក្នុង​បន្ទប់ឡៅតឿ ​លុះលឺសូរផ្ទុះអាវុធ ​ទើបនាងស្ទុះចេញមក​ក្រៅ​ ក៏ឃើញអ្នក​ទាំងពីរនាក់​កំពុង​ដេកដួល​ក្នុងថ្លុក​ឈាម​បង្កការ​ភ្ញាក់ផ្អើល​ឡើងតែម្តង ។

          បើទោះបីជា​មានការអះអាងពី​ប្រភពខ្លះៗ​ខាងលើនេះក្តី ក៏សមត្ថកិច្ចនៅមិនទាន់ជឿ ​លើការលើកឡើងរបស់ជនរងគ្រោះទាំងពីរដែរ ​តែសមត្ថកិច្ច​កំពុងបន្តធ្វើការ​ស្រាវជ្រាវយ៉ាង​យកចិត្តទុកដាក់​ និងអាចឈានទៅមាន​ពន្លឺផ្សេងក៏ថាបានដែរ ​ប៉ុន្តែ​នគរបាល​ម្នាក់ទៀត​បានបង្ហើបថា ​ប្រសិនបើរឿង​ហេតុ​នេះដូចអ្វីដែល​ឈ្មោះអ៊ុយ កានកិត្យា​ បាននិយាយពិតមែន​ គឺមិនមានបញ្ហាអ្វីនោះទេ ៕