ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​បោះ​ឆ្នោត​ លោក​ស៊ូថេប​ បន្ត​ហែ​ក្បួន​បាតុ​កម្ម​ តែ​រើ​ជំរំ​ចោល​ខ្លះ​ហើយ​

11 ឆ្នាំ មុន

ពួក​បាតុ​ករ​ប្រឆាំង​ថៃ​ ដែល​បោះ​ជំរំ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​ មករា​ មក​ នៅ​ភាគ​ខាង​ជើង​ក្រុង​បាង​កក​ បាន​បំផ្លាញ​ចោល​ជំរំ​តវ៉ា​២កន្លែង​ កាល​ពី​ថ្ងៃ​ទី​៣​ កុម្ភៈ​ មុន​ពេល​ដើរ​ហែ​ក្បួន​ជា​ថ្មី​ ទាម​ទារ​ឱ្យ​លោក​ស្រី​យីង​ឡាក់​ លា​លែង​ចេញ​ពី​តំណែង​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ ដែល​មាន​ការ​រាំង​ខ្ទប់​ខ្លាំង​ ។​

បាតុ​ករ​មួយ​ចំនួន​បាន​ដើរ​តាម​ក្រោយ​មេខ្លោង​ពួក​គេ​ លោក​ស៊ូថេប​ ធឿក​ស៊ូបាន​ ចំណែក​មួយ​ចំនួន​ទៀត​លើក​គ្នា​តាម​ក្រោយ​ដោយ​ជិះ​រថយន្ត​ ។​ ចំណែក​បាតុ​ករ​១ក្រុម​ បាន​លើក​គ្នា​ទៅ​ឡោម​ព័ទ្ធ​អគារ​រដ្ឋ​មួយ​នៅ​ភាគ​ខាង​ជើង​រាជ​ធានី​ ជា​កន្លែង​លោក​ស្រី​យីង​ឡាក់​ ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​ ។​

ជំរំ​២​កន្លែង​ក្នុង​ចំណោម​ជំរំ​៧​កន្លែង​ ដែល​បោះ​ជា​តង់​នៅ​តាម​ផ្លូវ​បំបែក​ធំៗ​ ត្រូវ​បាន​រើ​ចេញ​ ហើយ​ពួក​អ្នក​នៅ​ក្នុង​ជំរំ​ទាំង​២​នោះ​ បាន​លើក​គ្នា​ទៅ​កាន់​ឧទ្យាន​លុម​ពីនី​ នា​កណ្តាល​ក្រុង​បាង​កក​ ។​ ជំរំ​ទី​៣​មួយ​ទៀត​ នៅ​តំបន់​ប្លុក​រដ្ឋ​បាល​ធំ​មួយ​ ក៏​នឹង​អាច​រើ​ចេញ​ផង​ដែរ​។​
យោង​តាម​អ្នក​យក​ព័ត៌​មាន​របស់​រ៉យ​ទ័រ​ម្នាក់​ថា​ ការ​ហែ​ក្បួន​កាល​ពី​ថ្ងៃ​ទី​៣​ កុម្ភៈ​ មាន​មនុស្ស​ចូល​រួម​តែ​ប្រមាណ​ជា​៣.០០០​នាក់​ប៉ុណ្ណោះ​ ។​

អ្នក​វិភាគ​ម្នាក់​លោក​ CHRIS BAKER និយាយ​ថា​ ការ​ចរចា​នឹង​ជា​ការ​ចាំបាច់​ ព្រោះ​ភាគី​ទាំង​សង​ខាង​ សុទ្ធ​តែ​ចង់​ចៀស​វាង​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ទីលាន​សាធារណៈ​ ។​ មជ្ឈ​ដ្ឋាន​ពួក​ពាណិជ្ជ​ករ​ ក៏​នឹង​ត្រូវ​ធ្វើ​ការ​ផ្តួច​ផ្តើម​គំនិត​នានា​ដើម្បី​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​ដែរ​៕