-ចូលមកលេង World Cup 2014 ៈ ចំណាត់ថ្នាក់លេខ១មកពីពូល C ជាមួយនឹងប្រវត្តិមិនធ្លាប់ចាញ់សោះ 10 ប្រកួតគឺ 9-1-0 ។
-ក្តីសង្ឃឹមពានរង្វាន់ World Cup ៈ ក្រុមឥន្ត្រីដែកអាល្លឺម៉ង់ សង្ឃឹមថាឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងឈានទៅរកការលើកពាន ។
-ចំណាត់ថ្នាក់ FIFA ៈ លេខ 2
-គ្រូបង្វឹក ៈ លោក Joachim Low
-វត្តមានប្រកួតបាល់ទាត់ World Cup គឺ ១៧លើក
-លទ្ធផលល្អ ៈ ក្រុមនេះធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺក្នុងឆ្នាំ១៩៥៤-១៩៧៤ និង១៩៩០ និងរងជើងឯកចំនួន៤លើក គឺឆ្នាំ១៩៦៦,១៩៨២,១៩៨៦ និងឆ្នាំ២០០២ ហើយលើសពីនេះទៀតក្រុមរបស់គេធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ ចំនួន២លើកផងដែរគឺឆ្នាំ២០០៦និង២០១០ ។
-កីឡាករឆ្នើមៗមាន៖
កីឡាករចាំទីដៃស្អិត Manuel Neuer (ក្លិប Bayern) កីឡាករបម្រើខ្សែប្រយុទ្ធបីរូប គឺកីឡាករ Ozil ក្លិប Arsenal កីឡាករ Schweinsterger ក្លិប Bayern និងកីឡាករ Podolski ក្លិប Arsenal ។ ចំណែកឯកីឡាករខ្សែប្រយុទ្ធមាន២រូបគឺកីឡាករ Klose ក្លិប Lazio និងកីឡាករ Gomez ក្លិប Fiorentina ។
-ប្រព័ន្ធលេងគឺ 4-2-3-1 (អាចប្រែប្រួល)
-ចំណុចខ្លាំង ៈ ខ្សែបម្រើដែលមានកីឡាករ Ozil និង Podolski ដែលជាឆ្អឹងកងដ៏រឹងមាំ ។
-ចំណុចខ្សោយ ៈ ខ្សែការពារគឺមានល្បឿនយឺត និងមានភាពមិនប្រាកដប្រជាចំពោះការលេងបាល់លើរបស់គូប្រកួត ។
-ការចាប់ពូល ៈ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ស្ថិតក្នុងពូលG ដែលក្នុងនោះមានក្រុមព័រទុយហ្គាល់, សហរដ្ឋអាមេរិក និងហ្គាណា ។
ប្រកួតបើកឆាកដំបូងក្រុមអាល្លឺម៉ងត្រូវជួបជាមួយក្រុមខ្លាំងព័រទុយហ្គាល់ នៅថ្ងៃទី១៦ ខែមិថុនា បន្ទាប់មកត្រូវជួបជាមួយហ្គាណា និងចុងក្រោយជួបជាមួយសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ