ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណី​យ​ដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​សាស្ត្រ​ប្រាសាទ​ព្រះ​វិហារ​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ រមណីយ​ដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​សាស្ត្រ​ប្រាសាទ​ព្រះ​វិហារ​ បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​​ច្រើន​ពាន់​នាក់​ក្នុង​១​ថ្ងៃ​ៗ​ ជា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​-វៀត​ណាម ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​ ចាន់ ឆន អ្នក​គ្រប់​គ្រង​ព័ត៌​មាន​នៃ​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​​ ប្រចាំ​ប្រាសាទ​ព្រះ​វិហារ​ ។

លោក​ឱ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ​ៗ​ ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ពិសេស​នោះ​ កូន​ខ្មែរ​កាត់​ចិន​ទៅ​ទស្សនា​កម្សាន្ត​នៅ​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ប្រាសាទ​ព្រះ​វិហារ​ ចាប់​ពី​១.៥០០​នាក់​ ទៅ​២.០០០​  នាក់ ។ លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា កំណើន​ភ្ញៀវ​ទេស​ចរ​ទៅ​កាន់​ប្រសាទ​ព្រះ​វិហារ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​-វៀត​ណាម​ ឆ្នាំ​នេះ​គឺ​មាន​កំណើន​លើស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ ។

ប្រាសាទ​ព្រះ​វិហារ​ គឺ​ជា​មរតក​ដ៏​មហា​សាល​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ បន្សល់​ទុក​ជា​កេរ​តំណែល​ នៃ​បុព្វ​បុរស​ខ្មែរ​យើង​ កាល​ពី​សម័យ​អង្គរ​ដ៏​រុង​រឿង​ ដែល​បាន​សាង​សង់​ឡើង​នៅ​លើ​កំពូល​ភ្នំ​ដង​រែក​ ក្នុង​អធិប​តេយ្យ​របស់​កម្ពុជា​ បាន​បន្សល់​ទុក​នូវ​តឹក​តាង​ប្រវត្តិ​សាស្ត្រ​ ឱ្យ​កូន​​ខ្មែរ​យើង​នៅ​សម័យ​នេះ​ ក៏​ដូច​ជា​សម្រាប់​កូន​​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ទៀត​បាន​ទៅ​ទស្សនា​ និង​ថែ​រក្សា​ ។

នៅ​លើ​រម​ណី​យ​ដ្ឋាន​ប្រា​សាទ​ព្រះ​វិហារ បច្ចុ​ប្បន្ន​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ កំពុង​ថែ​រក្សា​ជា​ប្រចាំ​ គឺ​ក្នុង​នោះ​ដែរ​ក៏​មាន​ឆ្មាំ​ប្រាសាទ​ និង​អ្នក​អនា​ម័យ​​ធ្វើ​ការ​ថែ​ទាំ​ក្នុង​បរិ​វេណ​ប្រាសាទ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ។ ដោយ​ឡែក​បញ្ហា​សភាព​ការណ៍​នៅ​តាម​បណ្តោយ​​ខ្សែ​ត្រៀម​ជួរ​មុខ​ ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ក៏​ដូច​ជា​តាម​បណ្តោយ​ជួរ​ភ្នំ​ដង​រែក​ ស្ថិត​ក្នុង​ឱកាស​ប្រទេស​ថៃ​ធ្វើ​ការ​បោះ​ឆ្នោត​ ក៏​ពុំ​មាន​សភាព​ការណ៍​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ គឺ​មាន​ភាព​ស្ងប់​ស្ងាត់ ៕