ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មន្រ្តីបក្សប្រឆាំងគ្រោង​​​ចូលសួរសុខទុក្ខ​មនុស្ស២៣នាក់នៅថ្ងៃស្អែក​ តែមេគុកត្រពំាងផ្លុងថា​ ទាល់តែមាន​លិខិត​អនុញ្ញាតពីតុលាការ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ប្រភពពីមន្រ្តី​គណបក្សសង្គ្រោះជាតិ​បានឲ្យដឹងថា ​នៅព្រឹកថ្ងៃទី០៤ ​កុម្ភៈ ​២០១៤ ​មន្រ្តីជាន់ខ្ពស់​គណបក្សប្រឆាំង​គ្រោងនឹងដឹកនំា​​សកម្មជននិង​ប្រជាពលរដ្ឋ​ចូល​ទៅសួរ​សុខទុក្ខ​​មនុស្ស២៣នាក់ ​ដែលកំពុងជាប់ឃុំក្នុង​ពន្ឋនាគារត្រពំាងផ្លុង ​ស្ថិតក្នុងស្រុក​ពញាក្រែក ។

យ៉ាងណាក៏ដោយ​ បើតាមប្រធានពន្ឋនាគារ ​ម ៣ ​ឬ ត្រពំាងផ្លុង​ លោក គៀ សុវណ្ណា ​បានឲ្យកោះសន្តិភាព​ដឹងតាមទូរស័ព្ទនៅ​រសៀលថ្ងៃទី០៣ ​កុម្ភៈនេះថា ​មនុស្សទំាង២៣នាក់​នេះ គឺមាន​

រាជធានីភ្នំពេញ៖​ ប្រភពពីមន្រ្តី​គណបក្សសង្គ្រោះជាតិ​បានឲ្យដឹងថា ​នៅព្រឹកថ្ងៃទី០៤ ​កុម្ភៈ ​២០១៤ ​មន្រ្តីជាន់ខ្ពស់​គណបក្សប្រឆាំង​គ្រោងនឹងដឹកនំា​​សកម្មជននិង​ប្រជាពលរដ្ឋ​ចូល​ទៅសួរ​សុខទុក្ខ​​មនុស្ស២៣នាក់ ​ដែលកំពុងជាប់ឃុំក្នុង​ពន្ឋនាគារត្រពំាងផ្លុង ​ស្ថិតក្នុងស្រុក​ពញាក្រែក ។

យ៉ាងណាក៏ដោយ​ បើតាមប្រធានពន្ឋនាគារ ​ម ៣ ​ឬ ត្រពំាងផ្លុង​ លោក គៀ សុវណ្ណា ​បានឲ្យកោះសន្តិភាព​ដឹងតាមទូរស័ព្ទនៅ​រសៀលថ្ងៃទី០៣ ​កុម្ភៈនេះថា ​មនុស្សទំាង២៣នាក់​នេះ គឺមាន​សាច់ញាតិ​ក្រុមគ្រួសារគេមក​ចូលជួបសួរសុខទុក្ខរាល់ថ្ងៃ​ ហើយថាប្រសិនបើមន្រ្តីបក្ស​ប្រឆាំងចង់ចូលជួប​សួរសុខទុក្ខ ​លុះណាតែមានលិខិត​អនុញ្ញាតពីតុលាការ ​ពីព្រោះសំណុំ​រឿងនេះ កំពុង​ស្ថិតក្នុង​នីតិវិធីរបស់តុលាការ ​ហើយថាមន្រ្តបក្សប្រឆាំង​មិនមែន​ជាតំណាងរាស្រ្តនោះទេ ។

គួរបញ្ជាក់ថា ​មនុស្សទំាង២៣នាក់​ ដែលកំពុងឃុំខ្លួន​ក្នុងពន្ឋនាគារត្រពំាងផ្លុងនោះ ​ត្រូវបានសមត្ថកិច្ចឃាត់ចាប់​ខ្លួនអំឡុងពេលបាតុកម្ម​កាលពីថ្ងៃទី០២​-០៣ មករា ​២០១៤កន្លងមកនេះ ក្នុងនោះក៏មានលោក ​វ៉ន ពៅ​ ប្រធានសមាគម​ឯករាជ្យប្រជាធិបតេយ្យ​នៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ឋផងដែរ ៕