ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួរ​ភ្នំ​ដង​រែក​ដែល​ធ្លាប់​តែ​ស្ងាត់​ជ្រងំពេល​នេះ​ក្លាយ​ជា​តំបន់​អភិ​វឌ្ឍន៍​ដ៏​ធំ​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ច្រក​ទ្វារ​អាន​សេះ​លើ​ខ្នង​ភ្នំ​ដង​រែក​ ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ បច្ចុ​ប្បន្ន​គឺ​ជា​ច្រក​របៀង​មួយ​​សម្រាប់​ប្រជា​ពល​រដ្ឋ​ស្រុក​ជាំ​ក្សាន្ត​ ធ្វើ​ការ​ដោះ​ដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​​ជារៀង​រាល់​ថ្ងៃ​ជាមួយ​ប្រជា​ពល​រដ្ឋ​ថៃ​ ក្នុង​ខេត្ត​ឧ​ប៊ុន​ ។បច្ចុ​ប្បន្ន​តំបន់​ព្រៃ​ភ្នំ​ ចំណុច​ច្រក​ទ្វារ​អាន​សេះ​​នេះ​ កំពុង​មាន​ការ​អភិ​វឌ្ឍជា​បន្ត​បន្ទាប់​ ។ ក្រុម​ហ៊ុន​ ទ្រី​ ភាព​ គ្រុប បាន​ចូល​មក​កសាង​សណ្ឋា​គារ​នៅ​តំបន់​នោះ​ រួម​មាន​

ខេត្ត​ព្រះ​វិហារ​ ៖ ច្រក​ទ្វារ​អាន​សេះ​លើ​ខ្នង​ភ្នំ​ដង​រែក​ ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ បច្ចុ​ប្បន្ន​គឺ​ជា​ច្រក​របៀង​មួយ​​សម្រាប់​ប្រជា​ពល​រដ្ឋ​ស្រុក​ជាំ​ក្សាន្ត​ ធ្វើ​ការ​ដោះ​ដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​​ជារៀង​រាល់​ថ្ងៃ​ជាមួយ​ប្រជា​ពល​រដ្ឋ​ថៃ​ ក្នុង​ខេត្ត​ឧ​ប៊ុន​ ។បច្ចុ​ប្បន្ន​តំបន់​ព្រៃ​ភ្នំ​ ចំណុច​ច្រក​ទ្វារ​អាន​សេះ​​នេះ​ កំពុង​មាន​ការ​អភិ​វឌ្ឍជា​បន្ត​បន្ទាប់​ ។ ក្រុម​ហ៊ុន​ ទ្រី​ ភាព​ គ្រុប បាន​ចូល​មក​កសាង​សណ្ឋា​គារ​នៅ​តំបន់​នោះ​ រួម​មាន​សណ្ឋា​គារ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ និង​អគារ​កាសីុ​ណូ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ ហើយ​ក៏​នឹង​ទាក់​ទាញ​អតិ​ថិ​ជន​ ពាណិជ្ជ​ករ​​ធំ​ៗ​ទៅ​កាន់​តំបន់​នោះ​ ដើម្បី​ទំនាក់​ទំនងពាណិជ្ជ​កម្ម​ កសិ​កម្ម​ ឧស្សាហ​កម្ម​ វប្ប​ធម៌​ និង​ទេស​ចរណ៍ ។

ការ​អភិ​វឌ្ឍបែប​នេះ​ ក៏​សំដៅ​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​រវាង​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ឧប៊ុន​ និង​សីុ​សា​កេត​ ពិសេស​គឺ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ​ ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ការ​អភិ​វឌ្ឍ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ ។ លោក ​​អ៊ុំ​ ម៉ារ៉ា​ អភិ​បាល​ខេត្ត​ មាន​​ប្រ​សាសន៍​ថា ការ​អភិ​វឌ្ឍតំបន់​នោះ​ ដោយ​មាន​ការ​អនុ​ញ្ញាត​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​រវាង​កង​កម្លាំង​ទាំង​ពីរ​ប្រទេស​តាម​បណ្តោយ​ព្រំ​ដែន​ និង​ការ​អភិ​វឌ្ឍ​ច្រក​របៀង​អាន​សេះ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​ច្រក​ទ្វារ​អន្តរ​ជាតិ​​នៅ​ពេល​ខាង​មុខ​ ។

គោល​បំណង​គឺ​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​វិហារ​របស់​កម្ពុជា​ និង​ខេត្ត​ឧប៊ុន​ និង​ខេត្ត​សីុ​សា​កេត​ ​នៃ​ប្រទេស​ថៃ​ មាន​ការ​អភិ​វឌ្ឍលើ​គ្រប់​វិស័យ​ជាមួយ​គ្នា​ និង​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ទំនិញ​ពី​រាជ​ធា​នី​ភ្នំពេញ​ មក​កាន់​ខេត្ត​ព្រះ​វិហារ​ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​ ។ សំខាន់​ទៀត​នោះ​ គឺ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៃ​ខេត្ត​ជាប់​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​ ​មាន​ការ​ដោះ​ដូរ​ទំនិញ​ ផលិត​ផល​កសិ​កម្ម​ និង​កសិ​-ឧស្សា​ហ​កម្ម​ ។