ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាគ​​កូម៉ូ​ដូ​ ​ងាប់​ក្នុង​ឧទ្យាន​សត្វ​​ឥណ្ឌូ​ណេ​ស៊ី​​ ដោយ​មិន​ដឹង​​មូល​ហេតុ​​

11 ឆ្នាំ មុន

សារ​ព័​ត៌មាន​​បរទេស​ កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ​ ឆ្នាំ​២០១៤​ ផ្សាយ​ថា​ ​លោក​​អាកាស​​ ស៊ូ​ប៉ាង​ហ្គាត​​ អ្នក​នាំ​ពាក្យ​​​ឧទ្យាន​​សត្វ​​ ក្រុង​សូ​រ៉ា​​បាយ៉ា​ នៅ​លើ​កោះ​ជ្វា​​ខាង​កើត​ ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ​បញ្ជាក់​ថា​ ​សត្វ​នាគ​​កូ​ម៉ូ​ដូ​ ​មួយ​ក្បាល​បាន​ងាប់​​ដោយ​មិន​​ដឹង​មូល​ហេតុ​​ ។ អ្នក​នាំ​ពាក្យ​រូប​នោះ បញ្ចាក់​ថា ​នាគ​កូ​ម៉ូ​ដូ​ អាយុ​៧​ឆ្នាំ​ ​បាន​ងាប់​​នៅ​ក្នុងទ្រុង​ កាល​ពី​ថ្ងៃទី​១ កុម្ភៈ ។​​ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​ ​លោក​ ស៊ូ​ប៉ាង​​

​សារ​ព័​ត៌មាន​​បរទេស​ កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ​ ឆ្នាំ​២០១៤​ ផ្សាយ​ថា​ ​លោក​​អាកាស​​ ស៊ូ​ប៉ាង​ហ្គាត​​ អ្នក​នាំ​ពាក្យ​​​ឧទ្យាន​​សត្វ​​ ក្រុង​សូ​រ៉ា​​បាយ៉ា​ នៅ​លើ​កោះ​ជ្វា​​ខាង​កើត​ ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ​បញ្ជាក់​ថា​ ​សត្វ​នាគ​​កូ​ម៉ូ​ដូ​ ​មួយ​ក្បាល​បាន​ងាប់​​ដោយ​មិន​​ដឹង​មូល​ហេតុ​​ ។ អ្នក​នាំ​ពាក្យ​រូប​នោះ បញ្ចាក់​ថា ​នាគ​កូ​ម៉ូ​ដូ​ អាយុ​៧​ឆ្នាំ​ ​បាន​ងាប់​​នៅ​ក្នុងទ្រុង​ កាល​ពី​ថ្ងៃទី​១ កុម្ភៈ ។​​ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​ ​លោក​ ស៊ូ​ប៉ាង​​ហ្គាត​ ​បដិ​សេធ​​​ការ​ចោទ​ថា​ ​ឧទ្យាន​សត្វ​​ព្រងើយ​កន្តើយ​​មិន​យក​ចិត្ត​​ទុក​ដាក់​​លើ​សត្វ​ ​​។

​ក្រុម​ប៉ូលិស​ធ្វើ​​កោសល្យ​វិច័យ​លើ​សត្វ​ងាប​់​កំពុង​​ស៊ើប​អង្កេត​​រក​មូល​ហេតុ​ពី​ការ​ងាប់​របស់​សត្វ​​កូម៉ូដូ​នោះ​ ។ ការ​ងាប​់រប​ស់​កូម៉ូដូ​​​ ​ធ្វើ​ឱ្យ​ឧទ្យាន​​​សត្វ​​នៅ​សល់​នាគ​​កូម៉ូ​ដូ​ ត្រឹម​តែ​​៥៧​ក្បាល​​ប៉ុណ្ណោះ​ ។ ទន្ទឹម​នេះ​​តាម​ការ​ប៉ាន់​​ប្រមាណ​​មាន​នាគ​​កូម៉ូដូ​ ​រស់​នៅ​​ជា​លក្ខណៈ​​ធម្ម​ជាតិ​​ប្រហែល​​២៥០០​ក្បាល​ ​នៅ​លើ​កោះ​កូ​ម៉ូដូ​ ​កោះ​​ប៉ា​ដា​ ​និង​កោះរីន​ហ្គា​​ ភាគ​ខាង​កើត​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ។ ​

ឧទ្យាន​សត្វ​ ក្រុង​ស៊ូរ៉ា​​បាយ៉ា​ ​មា​ន​រហស្ស​នាម​ថាជា​ «​ឧទ្យា​ន​សត្វ​​មរណៈ​» ​ព្រោះ​មាន​​សត្វ​​ប្រហែល​​ ៣.៥០០​ក្បាល​ ​ប្រឈម​មុខ​នឹង​​​​ជំងឺ​​រាត​ត្បាត​​ អស់​រយៈ​ពេល​យូរ​​ ធ្វើ​ឱ្យ​​សត្វ​​ងាប​់​មុន​អាយុ​​ និង​​កាល​ពី​​ខែ​មុន​តោ​អាហ្វ្រិក​ ​​ត្រូវ​គេ​ប្រទះ​​ឃើញ​​​ព្យួរ​.ក​ងាប់​នៅ​លើ​​ខ្សែ​កាប​​ក្នុង​ទ្រុង​ ​និង​​តោ​​ញីងាប់​ ដោយ​សារ​​អាកាស​ធាតុ​ក្តៅ ៕