ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ម៉ា​កា​រ៉ូ​វ៉ា​ ឈ្នះ​ជើង​ឯក​វាយ​កូន​បាល់​ Pattaya Open នៅ​ប្រ​ទេស​ថៃ​

11 ឆ្នាំ មុន

កីឡាការិ​នី​លំ​ដាប់​ទី​២៨​​ ពិភព​លោក​ជាតិ​រុស្ស៊ី​ អេកា​តឺរី​ណា ម៉ា​កា​រ៉ូ​វ៉ា​ ដណ្តើម​បាន​ពាន​ជើង​ឯក​សមា​គម WTA ជា​លើក​ទី​១ ក្នុង​រយៈ​ពេល​ជិត​៤​ឆ្នាំ​ ខណៈ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​២​ កុម្ភៈ​​ នាង​បាន​យក​ឈ្នះ​ជើង​ឯក​ក្នុង​កម្ម​វិធី Pattaya Open នៅ​ប្រ​ទេស​ថៃ ។ ម៉ា​កា​រ៉ូ​វ៉ា​ ក្នុង​នាម​ជា​កីឡាការិនី​លំ​ដាប់​ទី​៤​របស់​កម្ម​វិធី​​ បាន​បំ​បាក់​កីឡាការិនីឆែក​ កា​រ៉ូ​លី​ណា ភ្លីស្កូ​វ៉ា​ ក្នុង​លទ្ធផល៦-៣​ និង​៧-៦​ ដោយ​ប្រើ

កីឡាការិ​នី​លំ​ដាប់​ទី​២៨​​ ពិភព​លោក​ជាតិ​រុស្ស៊ី​ អេកា​តឺរី​ណា ម៉ា​កា​រ៉ូ​វ៉ា​ ដណ្តើម​បាន​ពាន​ជើង​ឯក​សមា​គម WTA ជា​លើក​ទី​១ ក្នុង​រយៈ​ពេល​ជិត​៤​ឆ្នាំ​ ខណៈ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​២​ កុម្ភៈ​​ នាង​បាន​យក​ឈ្នះ​ជើង​ឯក​ក្នុង​កម្ម​វិធី Pattaya Open នៅ​ប្រ​ទេស​ថៃ ។ ម៉ា​កា​រ៉ូ​វ៉ា​ ក្នុង​នាម​ជា​កីឡាការិនី​លំ​ដាប់​ទី​៤​របស់​កម្ម​វិធី​​ បាន​បំ​បាក់​កីឡាការិនីឆែក​ កា​រ៉ូ​លី​ណា ភ្លីស្កូ​វ៉ា​ ក្នុង​លទ្ធផល៦-៣​ និង​៧-៦​ ដោយ​ប្រើ​ពេល​អស់​១​ម៉ោង​និង​៣៦នា​ទី ។

នេះ​គឺ​ជា​ពាន​ជើង​ឯកលើក​ទី​២ របស់​នាង​ហើយ​នៅ​ក្នុង​អា​ជីព ។ សូម​រំ​លឹក​ថា ពាន​ជើង​ឯក​លើក​ទី​១​ របស់​នាង​កើត​មាន​នៅ​ទី​ក្រុង​ Eastbourne កាល​ពី​ឆ្នាំ​២០១០ ។ នាង​បាន​ថ្លែង​ថា ៖ «ខ្ញុំ​បាន​ព្យា​យាម​​អស់​ពី​សមត្ថ​ភាព​ទទួល​សឺ​វីស​ដៃ​គូ ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ដណ្តើម​បាន​ពាន​ជើង​ឯក​លើក​ទី​២​ ក្នុង​អា​ជីព»។​

ដោយ​ឡែក​ នៅ​ឯទី​ក្រុង​ប៉ា​រីស​ ប្រ​ទេស​បារាំង​ឯ​ណោះ​វិញ​ កីឡាការិនី​រុស្ស៊ី​ អា​ណា​ស្តាសៀ ប៉ា​វ​លូឆិនកូ​វ៉ា​ បាន​យក​ឈ្នះ​ពាន​​ជើង​ឯក​កម្ម​វិធី Open GDF Suez បន្ទាប់​ពី​បាន​បំបាក់​កីឡា​ការិនី​​អុី​តា​លី សារ៉ា អេរ៉ា​នី​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធ​ផល​៣-៦, ៦-២ និង​៦-៣។
​សម្រាប់​កីឡាការិនី​វ័យ​២២​ឆ្នាំ​រូប​នេះ ​វា​ជា​ពាន​លើក​ទី​៦​ហើយ​នៅ​ក្នុង​អា​ជីព​ ។​ នាង​បាន​និយាយ​ថា ៖ «នេះ​ជា​ការ​ប្រ​កួត​ដែល​ប្រើ​ចិត្ត​សាស្ត្រ​ច្រើន ។ វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​បន្តិច​បន្តួច​ដែរ ។ តែ​យ៉ាង​ណា អំ​ឡុង​ពេល​ប្រ​កួត ខ្ញុំ​នៅ​តែ​ប្រឹង​ប្រែង​មិន​ហ៊ាន​ទម្លាក់​ដៃ​នោះ​ទេ​ ។

នេះ​ពិត​ជា​សប្តាហ៍​ល្អ​មួយ​ ហើយ​ខ្ញុំ​នឹង​រក្សា​វា​ឱ្យ​មាន​បន្ត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត»។ នៅក្នុង​កម្ម​វិធី​នេះ នាង​ប៉ាវ​លូឆិន​កូ​វ៉ា​ បាន​បំបាក់​ជើង​ខ្លាំង​ស្ថិត​ក្នុង​លំ​ដាប់​ពី​លេខ​១ ដល់​លេខ១០​ អស់​ចំ​នួន​៣​នាក់​ ក្នុង​នោះ​នាង​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ នៅ​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ នាង​Angelique Kerber នៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ និង​នៅ​វគ្គ​នេះ​គឺ​នាង​អេរ៉ា​នី ៕