ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ថ្ងៃក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀតណាម ខេត្ត​កណ្តាល​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​០៥លើក ស្លា.ប់​០៣នាក់​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ រយៈពេល​៤ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំចិន​-វៀតណាម គិត​ចាប់ពី​ថ្ងៃទី​៣០ មករា ដល់ថ្ងៃទី​០២​ កុម្ភៈ នៅ​ក្នុង​ភូមិសាស្ត្រខេត្ត​កណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក កើតឡើង​ចំនួន​០៥​លើក បណ្តាល​ឱ្យមនុស្ស​០៣​ស្លា.ប់​ និង​របួស​ធ្ងន់ស្រាល​០៦នាក់​ ព្រម​ទាំង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​និង​សម្ភារ​មួយ​ចំនួន​ទៀត ។ នេះ​បើ​យោង​តាម​​របាយការណ៍​បូកសរុប​របស់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោកខេត្ត ។

ខេត្ត​កណ្តាល ៖ រយៈពេល​៤ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំចិន​-វៀតណាម គិត​ចាប់ពី​ថ្ងៃទី​៣០ មករា ដល់ថ្ងៃទី​០២​ កុម្ភៈ នៅ​ក្នុង​ភូមិសាស្ត្រខេត្ត​កណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក កើតឡើង​ចំនួន​០៥​លើក បណ្តាល​ឱ្យមនុស្ស​០៣​ស្លាប់​ និង​របួស​ធ្ងន់ស្រាល​០៦នាក់​ ព្រម​ទាំង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​និង​សម្ភារ​មួយ​ចំនួន​ទៀត ។ នេះ​បើ​យោង​តាម​​របាយការណ៍​បូកសរុប​របស់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោកខេត្ត ។

របាយការណ៍​ដដែល​បាន​ឱ្យដឹងទៀតថា គ្រោះថ្នាក់​ចរាចរណ៍​០៥​លើក ក្នុង​នោះ​កម្រិត​ធ្ងន់​ ចំនួន​០២​លើក កម្រិតស្រាល​០៣​លើក បណ្តាល​ឱ្យមនុស្សស្លាប់​០៣នាក់ ប្រុស០១ និង​របួស​ធ្ងន់​ចំនួន​០៥​នាក់​ ក្នុង​នោះស្រី​០១ របួសស្រាល​០១ ខូច​ខាត​រថយន្ត​ចំនួន​០២​គ្រឿង ក្នុង​នោះ​ខូច​ធ្ងន់​មួយ​គ្រឿង និង​ម៉ូតូ​ចំនួន​០៦​គ្រឿង​ ។ គ្រោះថ្នាក់​ទាំង​នេះ​កើត​មាន​នៅ​ក្រុង​តាខ្មៅ០១​លើក ស្រុក​អង្គស្នួល​០១​លើក ស្រុក​មុខ​កំពូល​០១លើក ស្រុក​លើក​ដែក​០១លើក និងស្រុក​កោះធំ០១លើក ៕​