រាជធានីភ្នំពេញ ៖ បុរសម្នាក់យកខ្សែអង្រឹងចង.កធ្វើអត្តឃាតនៅក្នុងដីឡូត៍ជិតផ្ទះរបស់ខ្លួនបានសម្រេច ដោយសាររូបគេតូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា ។
ហេតុការណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី៣ កុម្ភៈ ២០១៤ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវបេតុង ខាងក្រោយវត្តជំពុះក្អែក ក្នុងភូមិបោះអង្កាញ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអេង ធារ៉ា អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ប្រភពបានបន្តថា ជនរងគ្រោះមានជំងឺប្រចាំកាយយូរឆ្នាំណាស់មកហើយ បើទោះបីឪពុកម្តាយព្យាយាមយកទៅព្យាបាលយ៉ាងណាក៏មិនជាដែរ ។ ជំងឺនេះនៅតែអន្ទងតាមប្រាណរបស់គេ និងឈឺរ៉ាំរ៉ៃដោយមួយសបា្តហ៍ទៅមន្ទីរពេទ្យម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យចុះមកពិនិត្យសព ហើយឃើញថា ពិតជាចង.កសម្លាប់ខ្លួនមែន បន្ទាប់មកក៏ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ