ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីរ៉ាក់​ ៖ ប្រយុទ្ធ​គ្នា​​យ៉ាង​សាហា.វ​ដណ្តើម​យក​សង្កាត់​នានា​នៃ​ក្រុង​រ៉ាម៉ាឌី​

11 ឆ្នាំ មុន

កង​ទ័ព​រដ្ឋា​ភិបាល​អុីរ៉ាក់ កាល​ពី​ថ្ងៃ​ទី​២ ធ្នូ បាន​ប៉ុន​ប៉ង​​វាយ​ដណ្តើម​​កាន់​កា.ប់​វិញ​នូវ​សង្កាត់​​ទាំង​ឡាយ​នៃ​ទី​ក្រុង​​រ៉ាម៉ាឌី ស្ថិត​​នៅ​ចម្ងាយ​ប្រមាណ​ជា​១០០​គ.ម​ ពី​ទីក្រុង​បាដាដ​ ខណៈ​​មួយ​ផ្នែក​នៃ​ទី​ក្រុង​នោះ របូត​ពី​ការ​ត្រួត​ត្រា​របស់​​រដ្ឋា​ភិបាល​ ចាប់​តាំង​ពី​ជាង​១ខែ​មក​ហើយ ។

កង​ទ័ព​រដ្ឋា​ភិបាល​អុីរ៉ាក់ កាល​ពី​ថ្ងៃ​ទី​២ ធ្នូ បាន​ប៉ុន​ប៉ង​​វាយ​ដណ្តើម​​កាន់​កាប់​វិញ​នូវ​សង្កាត់​​ទាំង​ឡាយ​នៃ​ទី​ក្រុង​​រ៉ាម៉ាឌី ស្ថិត​​នៅ​ចម្ងាយ​ប្រមាណ​ជា​១០០​គ.ម​ ពី​ទីក្រុង​បាដាដ​ ខណៈ​​មួយ​ផ្នែក​នៃ​ទី​ក្រុង​នោះ របូត​ពី​ការ​ត្រួត​ត្រា​របស់​​រដ្ឋា​ភិបាល​ ចាប់​តាំង​ពី​ជាង​១ខែ​មក​ហើយ ។

​ម៉្យាង​វិញ​ទៀត​នៅ​អុីរ៉ាក់​ មនុស្ស​២១​នាក់​​​បាន​ត្រូវ​ស្លាប់​កាល​ពី​​ថ្ងៃ​ទី​២ កុម្ភៈ ខណៈ​ដែល​អំពើ​ហិង្សា​ទាំង​ឡាយ​សម្លាប់​មនុស្ស​​ជាង​១.០០០​នាក់ ក្នុង​ខែ​មករា ធ្វើ​ឱ្យ​ខែ​នោះ​ជា​ខែ​មាន​មនុស្ស​​ស្លាប់​ច្រើន​បំផុត​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០០៨​មក ។​នៅ​ក្រុង​រ៉ាម៉ាឌី កង​ទ័ព​និង​ប៉ូលិស​ជួយ​ប្រយុទ្ធ​​​ ​ដោយ​ពួក​កុល​សម្ព័ន្ធ​​ជា​សម្ព័ន្ធ​មិត្ត​បាន​ធ្វើ​ការ​វាយ​លុក​​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ប្រឆាំង​ពួក​បះ​បោរ​ញុាំង​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​បំផុត​នានា ។ តុល្យ​ការ​នៃ​ការ​ប្រយុទ្ធ​​ទាំង​នោះ​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ ។ រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​ស្តី​ទី​​លោក​សាអាឌូន អាល់​ឌូឡៃ​ អុីមី បាន​​ទៅ​កាន់​ទី​ក្រុង​នោះ ដើម្បី​ត្រួត​ពិនិត្យ​ប្រតិ​បត្តិ​ការ​​វាយ​លុក ។

ពួក​បះ​បោរ​ដែល​ក្នុង​នោះ​​ក្រៅ​ពី​ពួក​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​អុីរ៉ាក់ និង Levant (EIIL) នៅ​មាន​ក្រុម​​ប្រដាប់​អាវុធ​ដទៃ​ៗ​ទៀត​ និង​ពួក​យុទ្ធ​ជន​នៃ​កុល​សម្ព័ន្ធ​ប្រឆាំង​រដ្ឋា​ភិបាល​ កាល​ពី​ដើម​ខែ​មករា​ ដណ្តើម​ត្រួត​ត្រា​​សង្កាត់​ជា​ច្រើន​នៃ​ក្រុង​រ៉ាម៉ាឌី​​ទី​ប្រជុំ​ជន​​ខេត្ត​អាន​​បា​ ព្រម​ទាំង​កាន់​កាប់​ទី​ក្រុង​ហ្វាល់​លូចា​ នៅ​ជិត​ខាង​ទាំង​ស្រុង ។នេះ​ជា​លើក​ដំបូង​ហើយ ដែល​ពួក​បះ​បោរ​មាន​ទំនាក់​ទំនង​ជាមួយ​អាល់​កៃ​ដា វាយ​ដណ្តើម​ត្រួត​ត្រា​ដោយ​ចំហ​តំបន់​ទី​ក្រុង​នៅ​អុីរ៉ាក់​ ។

យោង​តាម​​ អ.ស.ប​ ថា​មនុស្ស​ជាង​១៤០.០០០​នាក់​ភៀស​ខ្លួន​ គេច​ចេញ​ពី​​អំពើ​ហិង្សា​នៅ​ខេត្ត​អាន​បា​ ។ នោះ​ជា​ការ​ភៀស​ចេញ​​​ដ៏​ធំ​នៅ​អុីរ៉ាក់​​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​៥​ឆ្នាំ​មកហើយ​ ។​​នា​ថ្ងៃ​ទី​២ កុម្ភៈ ក៏​មាន​ការ​វាយ​ប្រហារ​​នានា​នៅ​ក្រុង​បាដាដ​​ និង​នៅ​តំបន់​ជាយ​ក្រុង​នេះ​ព្រម​ទាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​២១​នាក់ ៕