ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ថៃជួប​​​នឹង​ឱន​ភាព​​ពាណិជ្ជ​កម្ម​ជា​​លើក​ដំបូង​​ក្នុង​រយៈ​​ពេល​​4ឆ្នាំ​

11 ឆ្នាំ មុន

ប្រទេស​ថៃ​បាន​ជួប​នឹង​ឱន​ភាព​​ពាណិ​ជ្ជក​ម្ម​​​ចំនួន​​២២​,១៩​​ពាន់លាន​ដុល្លារ​​​ កាល​ពី​ឆ្នាំ​២​០​១៣​ ដោយ​ការ​នាំ​ចេញ​​ធ្លាក់​ចុះ​​ជាង​​០,៣​%​បើ​​ធៀប​នឹង​ឆ្នាំ​​កន្លង​ទៅ ​នេះ​បើ​យោង​តាម​​ស្ថិតិ​ចេញ​​ផ្សា​យ​​ដោយ​​ធនា​គារ​កណ្តាល​ថៃ​កាល​ពី​​ថ្ងៃ​សុក្រ ​។​​ នេះ​ជា​លើក​ដំបូង​​ហើយ​​ដែ​ល​ប្រទេស​​ថៃ​​ជួប​នឹង​ឱន​ភាព​ពាណ​ិជ្ជ​កម​​្ម​ក្នុង​រយៈ​​ពេ​ល​បួន​​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​

​ប្រទេស​ថៃ​បាន​ជួប​នឹង​ឱន​ភាព​​ពាណិ​ជ្ជក​ម្ម​​​ចំនួន​​២២​,១៩​​ពាន់លាន​ដុល្លារ​​​ កាល​ពី​ឆ្នាំ​២​០​១៣​ ដោយ​ការ​នាំ​ចេញ​​ធ្លាក់​ចុះ​​ជាង​​០,៣​%​បើ​​ធៀប​នឹង​ឆ្នាំ​​កន្លង​ទៅ ​នេះ​បើ​យោង​តាម​​ស្ថិតិ​ចេញ​​ផ្សា​យ​​ដោយ​​ធនា​គារ​កណ្តាល​ថៃ​កាល​ពី​​ថ្ងៃ​សុក្រ ​។​​ នេះ​ជា​លើក​ដំបូង​​ហើយ​​ដែ​ល​ប្រទេស​​ថៃ​​ជួប​នឹង​ឱន​ភាព​ពាណ​ិជ្ជ​កម​​្ម​ក្នុង​រយៈ​​ពេ​ល​បួន​​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​

យោង​​តាម​ស្ថិតិ​ដដែល​នេះ​បាន​បង្ហាញ​​ថា​ កាល​ពី​ឆ្នាំ​​២០១៣ ​ប្រទេស​ថៃរ​ក​ចំណូល​ពី​​ការ​​នាំ​ចេញ​​បាន​ចំនួន​​២២៨,​៥​ពាន់​លាន​ដុល្លារ ​ធ្លាក់​​ចុះ​​០,៣១​%​​បើ​ធៀប​នឹង​​រយៈ​​ពេ​លដូចគ្នាកាល​ពី​​ឆ្នាំ​កន្លង​ទៅ​ ។​​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ប្រទេស​​​​​នេះ​បាន​ចំណាយ​​២៥០​​,៧​​ពាន់​លាន​ដុល្លារ​​​សម្រ​ាប់​ការ​នាំ​​​​ចូល ​កើន​ឡើង​​០,២៩​​%​​បើ​​ធៀប​នឹង​ឆ្នាំ​​កន្ល​ង​ទៅ ​។​

ធនា​គារ​កណ្តាល​ថៃ​​និយាយ​ថា ​អស​ម​តុល្យ​​បន្តិច​​បន្តួ​ច​​ដែ​លមាន​នៅ​ក្នុង​​ជញ្ជីង​ទូទាត់​​បង្ក​​​ឡើង​ដោយ​​​ឱន​ភាព​​ល​ំ​ហូរ​មូល​ធន​​បន្ទាប់​ពី​​កា​រ​លក់​ចេញ​​ទ្រព្យ​សកម្ម​​បរ​ទេស​​នៅ​ក្នុង​ទី​​ផ្សារ​​មូល​​ធន​​របស់​ថៃ​ ។​​​ ជាមួយ​គ្នា​នេះ​ដែរ​ អតិ​ផរ​ណា ​នៅ​តែ​ទាប​ដដែល​​ដោយ​សារ​​​តម្លៃ​​ម្ហូប​អា​ហារ​​និង​​តម្លៃ​ថា​មព​ល​ធ្លាក់​​ចុះ​​ ។​ ​វិស័យ​ទេស​ចរណ៍​​របស់​ប្រទេស​ថៃ​បាន​ជួប​នឹង​ការ​ធ្លាក​់​ចុះ​​​ដោយ​​សារ​អស្ថិរ​ភាព​​នយោ​បាយ​នៅ​ក្នុង​ប្រទេស ​ចាប់​តាំង​ពី​​ខែ​តុលា ​ឆ្នាំ​២០១៣ ​។​​​ នៅ​ក្នុង​រយៈ​​ពេល​មួយ​​​​ខែ​ដំបូង​​ឆ្នាំនេះ​ ថៃ​ទទួល​បាន​អ្នក​ទេសចរ​​ចំនួន​​២,៦​​លាន​នាក់​ ពោល​គឺ​កើន​ឡើង​​៦,៧% ​បើ​​ធៀប​នឹង​​បណ្តា​ខែ​កន្លង​ទៅ​ដែល​មាន​​កំណើន​​​​១១,៩% ៕