ការបោះឆ្នោតសភាថៃពោរពេញដោយភាពតានតឹងបានបញ្ចប់កាលពីថ្ងៃទី២ កុម្ភៈ វេលាម៉ោង១៥ ហើយការរាប់សន្លឹកឆ្នោតចាប់ផ្តើម។លទ្ធផលពុំត្រូវបានប្រកាសឡើយកាលពីថ្ងៃទី២ កុម្ភៈ នោះដោយត្រូវបញ្ជូនឱ្យគណៈកម្មាធិការបោះឆ្នោត ហើយចេញផ្សាយក្រោយពីយកទៅបូកបញ្ចូលគ្នាជាមួយលទ្ធផលនៃការបោះឆ្នោតមុនថ្ងៃកំណត់ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នកបោះឆ្នោតជិត១២លាននាក់ក្នុងចំណោមអ្នកបោះឆ្នោតទាំង៤៨,៧៧លាននាក់ពុំអាចបោះឆ្នោតបានកាលពីថ្ងៃទី២ កុម្ភៈ ។ អ្នកបោះឆ្នោតទាំង១២លាននាក់នោះស្ថិតក្នុងមណ្ឌលបោះឆ្នោត៥៣ ដែលបណ្តាការិយាល័យបោះឆ្នោតត្រូវពួកបាតុកររាំងខ្ទប់ ឬបិទទ្វារ ព្រមទាំងក្នុងមណ្ឌលបោះឆ្នោត២៨ ដែលបេក្ខជនពុំអាចចុះឈ្មោះបានទាន់ពេលវេលាមកពីការរាំងខ្ទប់របស់ពួកបាតុករ ។ ការបោះឆ្នោតមួយផ្នែកទៀតគ្រោងធ្វើនាថ្ងៃទី២៣ កុម្ភៈ ៕
ចែករំលែកព័តមាននេះ