ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ក្នុង​រោង​ភាពយន្ដ​មួយ​នៅ​ប៉ាគីស្ថាន​ស្លា.ប់​5នាក់​

11 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​ថា​ មនុស្ស​យ៉ាង​តិច​៥​នាក់​ត្រូវ​ស្លា.ប់​ ហើយ​៣១​នាក់​ទៀត​ត្រូវ​របួស​ កាល​ពី​ថ្ងៃ​ទី​២​ កុម្ភៈ​ ដោយ​សារ​ការ​គប់​គ្រាប់​បែក​ដៃ​២​គ្រាប់​ក្នុង​រោង​ភាពយន្ដ​មួយ​ នៅ​ទីក្រុង​ប៉េសាវ៉ា​ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន​ ។​

ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​ថា​ មនុស្ស​យ៉ាង​តិច​៥​នាក់​ត្រូវ​ស្លាប់​ ហើយ​៣១​នាក់​ទៀត​ត្រូវ​របួស​ កាល​ពី​ថ្ងៃ​ទី​២​ កុម្ភៈ​ ដោយ​សារ​ការ​គប់​គ្រាប់​បែក​ដៃ​២​គ្រាប់​ក្នុង​រោង​ភាពយន្ដ​មួយ​ នៅ​ទីក្រុង​ប៉េសាវ៉ា​ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន​ ។​

មន្ដ្រី​ប៉ូលិស​ម្នាក់​លោក​ សាអ៊ូកាត យូសាហ្វ​ហ្សៃ​ និយាយ​ថា​ ការ​​វាយ​ប្រហារ​នោះ​កើត​មាន​ក្នុង​រោង​ភាព​យន្ដ​ PICTURE HOUSE នា​ភាគ​កណ្ដាល​ក្រុង​ប៉េសាវ៉ា​ ទី​ប្រជុំ​ខេត្ដ​ឃីប័រ​ ប៉ាកទុន​ក្វា​ ។​ ប៉ូលិស​និង​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​កន្លែង​ផ្ទុះ​ ដោយ​បញ្ជូន​ពួក​អ្នក​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​ LADY READING ដោយ​ក្នុង​ចំណោម​អ្នករ​បួស​៣​នាក់​ ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ។​

យោង​តាមលោក​ យូសាហ្វហ្សៃ​ ថា​ ពួក​ជន​មិន​ស្គាល់មុខ​បាន​គប់​គ្រាប់បែក​ដៃ​២គ្រាប់​ចូល​ក្នុង​រោង​ភាពយន្ដ​មួយ​មុន​ពេល​រត់​គេច​ខ្លួន​ ។​ ពេល​ផ្ទុះ​មាន​មនុស្ស​ជាង​១០០​នាក់​កំពុង​ទស្សនា​ភាពយន្ដ​មួយ​ក្នុង​សាលពិសេស​របស់​រោង​ភាព​យន្ដ​ ៕