គ្រូបង្វឹក Man City ថាឃាត់ Leroy Sane លែងជាប់ហើយ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep Guardiola…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep Guardiola…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep Guardiola ទទួលស្គាល់ថា លោកលែងមានសមត្ថភាពឃាត់ Leroy Sane ទុកនៅក្លិបរបស់លោកបានទៀតហើយ ដោយសារតែពេលនេះ ក្លិបអាល្លឺម៉ង់ Bayern Munich ហ៊ានជះលុយ ៧០.៧លានផោន។
ម្ចាស់ពាន Premier League ក្លិបមេឃខៀវ បានទារថ្លៃលើកីឡាកររូបនេះដល់៩០លានផោន។ តែនៅពេលនេះ ក្លិបអាល្លឺម៉ង់ហ៊ានឱ្យថ្លៃត្រឹម ៧០.៧លានផោន ដោយសារតែចង់បានកីឡាកររូបនេះខ្លាំងមែនទែន បន្ទាប់ពីមានការចាកចេញរបស់កីឡាករពីរនាក់របស់ខ្លួន ដែលរួមមានកីឡាករ Arjen Robben និង Franck Ribery។
លោក Guardiola បាននិយាយពី Sane ថា៖«ពួកយើងចង់ឱ្យគេនៅលេងបន្ត។ ដូចនេះ វាមិនមែនយើងជាអ្នកសម្រេចទេ។ គេគឺជាអ្នកសម្រេចរឿងនេះ។ ប្រសិនបើគេចង់នៅបន្ត គេប្រាកដជាអាចនៅបាន។ ប្រសិនគេចង់ចេញ យើងនឹងកើតទុក្ខមិនខាន។ ខ្ញុំសង្ឃឹមថា គេនឹងនៅ»។
គ្រូបង្វឹករូបនេះបានបន្តថា៖«Leroy គឺជាកីឡាករដែលខ្ញុំសរសើរជាច្រើនដង ដោយសារតែខ្ញុំចូលចិត្តគេ។ ខ្ញុំគិតថា គេមានចំណុចល្អត្រង់មានភាពស្អិតរមួតជាមួយនឹងការប្រកួតនីមួយៗ»។
ចំណែកឯគ្រូបង្វឹកក្លិប Bayern Munich លោក Niko Kovac ថ្មីៗនេះ បានប្រាប់ថា៖«ពួកយើងគ្រប់គ្នាសុទ្ធតែដឹងថា Leroy Sane គឺជាកីឡាករក្នុងក្តីប្រាថ្នារបស់យើង។ សាធារណជនក៏ដឹង ហើយយើងក៏ដឹង»។
កីឡាករ Sane ដែលនៅសល់កុងត្រា២ឆ្នាំទៀតនៅ Man City ត្រូវបានខាងអាល្លឺម៉ង់ ប្តេជ្ញាចិត្តថានឹងធ្វើគ្រប់បែបយ៉ាង ដើម្បីយកទៅលេងនៅក្លិបរបស់ខ្លួន ។ តើអនាគតរបស់គេនឹងទៅជាយ៉ាងណា?
ប្រភព ៖ thesun, កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ