ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ Samsung គ្រោង​នឹង​​ដាក់​បង្ហាញ​​ទូរស័ព្ទ​ Samsung ZEQ 9000

11 ឆ្នាំ មុន

យោង​តាម​គេ​ហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ មករា​ ឆ្នាំ​២០១៤​ ឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Samsung គ្រោង​នឹង​​ដាក់​បង្ហាញ​​ទូរ​ស័ព្ទ​ស៊េរី​ថ្មី​របស់ខ្លួន​គឺ​​ Samsung ZEQ 9000 នៅ​ក្នុង​​ព្រឹត្តិ​ការណ៍​​តាំង​ពិព័រណ៍បច្ចេក​វិទ្យា​អន្តរ​ជាតិ​​​ ។ លក្ខណៈ​​ពិសេស​របស់​​វា​ គឺ​មិនខុស​​ពី​ស៊េរី​​ទូរស័ព្ទ​ ​​Smart​phone ជំនាន់​មុន​​នោះ​ទេ​ តែ​វា​ត្រូវ​​បាន​រចនា​ជា​ពិសេស​ដោយ​បន្ថែម​​​ទំ​ហំ​អេក្រង់​ ​៤.៨​អីុញ​ កម្រិត​​ពន្លឺ​

យោង​តាម​គេ​ហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ មករា​ ឆ្នាំ​២០១៤​ ឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Samsung គ្រោង​នឹង​​ដាក់​បង្ហាញ​​ទូរ​ស័ព្ទ​ស៊េរី​ថ្មី​របស់ខ្លួន​គឺ​​ Samsung ZEQ 9000 នៅ​ក្នុង​​ព្រឹត្តិ​ការណ៍​​តាំង​ពិព័រណ៍បច្ចេក​វិទ្យា​អន្តរ​ជាតិ​​​ ។ លក្ខណៈ​​ពិសេស​របស់​​វា​ គឺ​មិនខុស​​ពី​ស៊េរី​​ទូរស័ព្ទ​ ​​Smart​phone ជំនាន់​មុន​​នោះ​ទេ​ តែ​វា​ត្រូវ​​បាន​រចនា​ជា​ពិសេស​ដោយ​បន្ថែម​​​ទំ​ហំ​អេក្រង់​ ​៤.៨​អីុញ​ កម្រិត​​ពន្លឺ​ភ្លឺ​​ច្បាស់​​​ HD Screen 1280 x 720 ភិច​ស៊ែល​ ភ្ជា​ប់​ប្រព័ន្ធ​​ 4G LTE និង​ Processor 800 Qualcomm Snapdrgon ដែល​អាច​ប្រើ​ប្រាស់​​ល្បឿន​​ក្នុង​កម្រិត​​ 2.3 GHz ។ ​មិន​​ត្រឹម​តែ​ប៉ុណ្ណោះ​ Smartphone ជំនាន់​ថ្មី​​មួយ​នេះ​ ​អា​ចប្រើ​ប្រាស់​​​​​ស៊ីម​​ពីរ​ទៀត​ផង​​ ។

​កាល​ពី​ពាក់​​កណ្តាល​ឆ្នាំ​​២០១៣​ ​ក្រុម​ហ៊ុន​ Samsung ​គ្រោង​នឹង​​​បង្ហាញ​ប្រភេទ​​ទូ​រ​ស័ព្ទ​ Smartphone Tizen ម្តង​រួច​មក​ហើយ តែ​ផ្ទុយ​ទៅ​វិញ​​ក្រុម​ហ៊ុន​​មិន​បាន​​​បង្ហាញ​​ឱ្យ​ឃើញ​​​​ទេ​​ សូម្បី​​តែ​​ពាក្យ​ចចាម​​អារ៉ាម​​ទាក់​ទង​​ទៅ​នឹង​​រូបរាង​​របស់​​វា​​ក៏​ម​ិន​បាន​​ឃើញ​ដែរ​ ។ ទោះ​​​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុមហ៊ុន​​មួយ​នេះ​​ នឹង​បំពេញ​​សេចក្តី​​ត្រូវ​ការ​​របស់​អតិ​ថិ​ជន​​ ដោយ​បញ្ចេញ​​​ស៊េរី​ទូរស័ព្ទ​​ Samsung ZEQ 9000 និង​ប្រាប់​​ពីតម្លៃ​ពិត​​ប្រាក​ដ​​របស់​វា​ក្នុង​​​​សន្និ​បាត​វាយ​តម្លៃ​​​បូ​ក​សរុប​​បច្ចេ​ក​វិទ្យា​ទូរស័ព្ទ​​​ពិភព​លោក​​នា​ពេល​ខាង​មុខនេះ​ ៕