ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung នឹង​បង្កើត​​​ប្រព័ន្ធ​​ទូរស័ព្ទ​​ជំនាន់​ថ្មី​​​ 5G​​ ស្នង​​តំណែង​​ 4G នៅ​ឆ្នាំ​2017

11 ឆ្នាំ មុន

​យោង​តាម​គេហ​ទំព័រ​​បច្ចេក​វិទ្យា​​ចេញ​ផ្សាយ​​កាល​ពី​ពេល​ ថ្មី​ៗនេះ​​ឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Samsung ​នឹង​បង្កើត​​បណ្តា​ញ​​ទូរស័ព្ទ​​ជំនាន់​ថ្មី​គឺ​
5G ។ 5G ​គឺ​ជា​ពាក្យ​​កាត់​​ ប្រើ​ប្រាស់​​ក្នុង​ការ​ស្រាវ​​ជ្រាវ​​ឯ​កសារ​មួយ​​ចំនួ​ន​ ​និង​ជា​គម្រោង​​បង្ហាញ​​ប្រាប់​ពី​ជំហាន​​​ធំ​​​​របស់​​ប្រព័ន្ធ​​ទាក់ទង​​ទូរ​គមនា​គមន៍​កម្រិត​​អន្ត​រ​ជាតិ​ ។ ​5G ខុស​ប្លែក​​ពី​ 4G ​ត្រង់​វា​មាន​លក្ខណៈ​​ពិសេស​បន្ថែម​មួយ​ចំនួន​ដូច​ជា៖​ ការ​ប្រើ​ប្រាស់​​អាច​​ដោន​

​យោង​តាម​គេហ​ទំព័រ​​បច្ចេក​វិទ្យា​​ចេញ​ផ្សាយ​​កាល​ពី​ពេល​ ថ្មី​ៗនេះ​​ឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Samsung ​នឹង​បង្កើត​​បណ្តា​ញ​​ទូរស័ព្ទ​​ជំនាន់​ថ្មី​គឺ​
5G ។ 5G ​គឺ​ជា​ពាក្យ​​កាត់​​ ប្រើ​ប្រាស់​​ក្នុង​ការ​ស្រាវ​​ជ្រាវ​​ឯ​កសារ​មួយ​​ចំនួ​ន​ ​និង​ជា​គម្រោង​​បង្ហាញ​​ប្រាប់​ពី​ជំហាន​​​ធំ​​​​របស់​​ប្រព័ន្ធ​​ទាក់ទង​​ទូរ​គមនា​គមន៍​កម្រិត​​អន្ត​រ​ជាតិ​ ។ ​5G ខុស​ប្លែក​​ពី​ 4G ​ត្រង់​វា​មាន​លក្ខណៈ​​ពិសេស​បន្ថែម​មួយ​ចំនួន​ដូច​ជា៖​ ការ​ប្រើ​ប្រាស់​​អាច​​ដោន​ទ្បូត​​បាន​ច្រើន​ជា​ង​ 4G ​ហើយ​អ្នក​​ប្រើ​ប្រាស់​​អាច​ដោន​ទ្បូត​ជា File វីឌី​អូ​ ចំនួន​​ ៨០០​ ម៉េ​ហ្គា​​បៃ​​​ក្នុង​រយៈ​​ពេល​ត្រឹម​​​​១​វិនាទី​ ។

ក្រុម​ហ៊ុន​ Samsung ​​​​​​សាក​ល្បង​ដោយ​ប្រើ​​ប្រាស់​​​ឧ​បករណ៍​​​អង់​តែន​​ចំនួន​៦៤​ ហើយ​​បច្ចេក​វិទ្យា​​​​ដ៏​ធំ​មួយ​នេះ​ បាន​​​បង្ហាញ​​ពី​សមត្ថ​ភាព​​ពិសេស​​​របស់​វា​ គឺ​អាច​​ការ​ពារ​ទិ​ន្នន័យ​​ឱ្យ​ឆ្លង​​កាត់​តាម​បណ្តាញ​​អេ​ទ្បិច​ត្រូនិ​ក​​ក្នុង​ដំណើរ​​ដ៏​ឆ្ងាយ​​បាន​យ៉ាង​ងាយ​ស្រួល​ ។ ​ចំណែក​ឯ​ការ​ប្រើ​ប្រាស់​​​​ប្រព័ន្ធ​​​អីុន​ធើរ​ណេត​​វិញ​មាន​ល្បឿន​​ ៥០០​គីទ្បូ​ម៉ែត្រ​ ក្នុង​រយៈ​ពេល​​១​ម៉ោង​​ បើ​ប្រៀប​ធៀប​​ជាមួយ​ 4G ​វិញ​​មាន​ល្បឿន​ត្រឹម​តែ​​ ៣០០​គីទ្បូ​ម៉ែត្រ​​ក្នុង​មួយ​ម៉ោង​​​​​ប៉ុណ្ណោះ​ ។ ​

​បណ្តាញ​ទាក់​ទង​​ទូរ​គមនា​គមន៍​​​បង្កើត​​​​​លើក​​​ដំបូង​​​គឺ​ 2G ​ក្នុង​ឆ្នាំ​១៩៩០​, ​3G ​ឆ្នាំ​២០០០​ និង​ 4G ឆ្នាំ​២០១០​ ។ ​ចំពោះ​ការ​បង្កើត​ 4G ​ត្រូវ​បាន​​ស្ថាប័ន​​បច្ចេក​វិទ្យា​​ទំនើប​​ចំណាយ​ទឹក​ប្រាក់​​ចំនួន​ ​៩០០​​លាន​​ផោន​ ស្មើ​នឹង​​ជាង​១៤៨៥​លាន​ដុល្លារ​ ។ ​ចំណែក​ 5G ​វិញ​ត្រូវ​​​ក្រុម​ហ៊ុន​អះ​អាង​នឹង​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​នៅ​ក្នុង​​ប្រទេស​កូ​រ៉េ​​ខាង​ត្បូង​​ក្នុង​ឆ្នាំ​២០១៧​ ​​​៕ ​