ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal នឹង​បាត់បង់​ជើង​ខ្លាំង​មួយ​រូប​ដោយសារ​តែ Bayern Munich

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ​នឹង​បាត់បង់​​ជើង​ខ្លាំងកីឡាករ Xavier Amaechi ដោយសារ​តែ​កីឡាករ​រូប​នេះ​មិន​ព្រម​ចុះ​កុងត្រា​បន្ត ហើយ​ស្រប​ពេល​នឹង Bayern…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ​នឹង​បាត់បង់​​ជើង​ខ្លាំងកីឡាករ Xavier Amaechi ដោយសារ​តែ​កីឡាករ​រូប​នេះ​មិន​ព្រម​ចុះ​កុងត្រា​បន្ត ហើយ​ស្រប​ពេល​នឹង Bayern Munich កំពុង​តែ​ចង់បាន ។

ប្រភព​ព័ត៌មាន Sky Sports បាន​អះអាង​ថា ក្លិប​អា​ល្លឺ​ម៉​ង់​កំពុង​តែ​ចង់បាន Amaechi មក​ចូល​លេង​នៅ​ក្លិប​របស់​ខ្លួន ។ ខាង​កីឡាករ​ផ្ទាល់ ក៏​មិន​ព្រម​ចុះហត្ថលេខា​ក្នុង​កុងត្រា​បន្ត​ជាមួយនឹង Arsenal ដែរ បើ​ទោះបីជា​ត្រូវ​ផុត​កុងត្រា​នៅ​ចប់​រដូវ​កាល​នេះ​ហើយ​ក៏​ដោយ ។

នៅ​ក្នុង​កំឡុង​ពេល​ដែល​មិន​ច្បាស់លាស់​ជាមួយនឹង​ការ​នៅ​បន្ត Amaechi ត្រូវ​បាន​ក្លិប​មិន​យក​ទៅ​ប្រកួត U23 ជាមួយនឹង Barnet នោះ​ទេ ។ ការ​ចាប់អារម្មណ៍​មក​លើ Amaechi គឺ​ធ្វើ​ឡើង​ក្រោយ​ពី​កីឡាករ Callum Hudson-Odoi របស់​ក្លិប​តោ​ខៀវ Chelsea បាន​ធ្លាក់​ទៅ​លើ​ដៃ​របស់ Stamford Bridge បាត់ ដែល​គេ​បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ ។ កាលនោះ ក្លិប Munich បានឱ្យ​ថ្លៃ​ដល់​ទៅ​៤​ដង ស្នើរ​ទៅ​កាន់​ក្លិប Chelsea តែ​នៅ​មិន​បាន​សម្រេច ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ