ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ខ្លាច​13យ៉ាង​​គួរ​ឱ្យ​​អស់​សំណើច​​

11 ឆ្នាំ មុន

មាន​អា​រម្មណ៍​​រអើល​ខ្លាច​​រាប់​រយ​ពាន់​បែប​​ ធ្វើ​ឱ្យ​​មនុស្ស​​ជា​ច្រើន​​នៅ​មិន​សុខ​​ពេល​ជួប​ប្រទះ​។​ក្នុង​ការ​ចេញ​ផ្សាយ​​ ថ្មីៗ​នេះ​ ​កាសែត​​ Telegraph សរុប​បាន​ជំងឺ​​ខ្លាច​១៣​យ៉ាង​​កំពុង​ស្ថិត​ស្ថិរ​​លើ​លោក​ ​ដែល​ស្តាប់​​ទៅ​មិន​​​គួរ​ឱ្យ​ជឿ​​ ហើយ​​ថែម​ទាំង​​គួរ​ឱ្យ​អស់​សំណើច​ទៀត​ផង​ ​តែ​តាម​ពិ​ត​ទៅ​កំពុង​កើត​មាន​​ប្រាក​ដ​មែន​ ។ ជំងឺ​​ខ្លាច​១៣​​យ៉ាង​ដ៏​គួរ​ឱ្យ​​អស់​សំណើច​នោះ​ មាន​ដូច​តទៅ​៖

មាន​អា​រម្មណ៍​​រអើល​ខ្លាច​​រាប់​រយ​ពាន់​បែប​​ ធ្វើ​ឱ្យ​​មនុស្ស​​ជា​ច្រើន​​នៅ​មិន​សុខ​​ពេល​ជួប​ប្រទះ​។​ក្នុង​ការ​ចេញ​ផ្សាយ​​ ថ្មីៗ​នេះ​ ​កាសែត​​ Telegraph សរុប​បាន​ជំងឺ​​ខ្លាច​១៣​យ៉ាង​​កំពុង​ស្ថិត​ស្ថិរ​​លើ​លោក​ ​ដែល​ស្តាប់​​ទៅ​មិន​​​គួរ​ឱ្យ​ជឿ​​ ហើយ​​ថែម​ទាំង​​គួរ​ឱ្យ​អស់​សំណើច​ទៀត​ផង​ ​តែ​តាម​ពិ​ត​ទៅ​កំពុង​កើត​មាន​​ប្រាក​ដ​មែន​ ។ ជំងឺ​​ខ្លាច​១៣​​យ៉ាង​ដ៏​គួរ​ឱ្យ​​អស់​សំណើច​នោះ​ មាន​ដូច​តទៅ​៖

១-​ខ្លាច​មាស​ ឬ​វត្ថុ​​ពណ៌​លឿង​ ​
អ្នក​មាន​​អារ​ម្មណ៍​ផ្អើល​​​ខ្លាច​បែប​នេះ​ ​តែង​ភ្ញាក់​ហើប​ខ្លួន​ស្ទុះ​​ថយ​ក្រោយ​ពេល​ជួប​វត្ថុ​ ឬ​បាតុ​ភាព​អ្វី​​មាន​​ពណ៌​លឿង​ ។ ​ពួ​កគេ​​តែង​ស្រៀវ​​ខ្លួន​តាំង​ពី​ពន្លឺ​​ថ្ងៃ​ពណ៌​លឿង​ ​រហូត​ដល់​​ផ្កា​ផ្សេង​ៗ​ពណ៌​លឿង​​​ ហើយ​សូម្បី​​មាស​ពណ៌​​លឿ​ង​ក៏​​ស្រៀវ​​​ស្ញើប​​ក្នុង​ការ​​លូក​ដៃ​កាន់​ ឬ​ស្ទាប​ ។ ​មនុស្ស​​មាន​​អារម្ម​ណ៍​ផ្អើល​​បែប​នេះ​ ​អ្នក​ខ្លះ​​សូម្បី​​តែ​​ឮ​គេ​និយាយ​​ពី​ពណ៌​លឿង​​ ក៏​​អាច​ព្រឺ​សម្បុរ​គីង្គក់​​បាន​ ។

២-​​ខ្លាច​​ដំ​ចំណី​​ហ្វ្រូ​ម៉ាស​ ​
​អ្នក​មាន​ជំងឺ​ Turophobia ​រូប​ភាព​​ដុំ​ហ្វ្រូ​ម៉ាស​តែ​ង​​ធ្វើ​​ឱ្យ​អា​រម្ម​ណ៍​​ពួក​គេ​​ស្រមៃ​​ឃើញ​​ដល់​ការ​​ឈឺ​ចាប់​​អ្វី​មួយ ។ ​មិន​ថា​ហ្វ្រូ​ម៉ាស​អីុ​តា​លី​​ម៉ាក​ Mazzarella ​ឬ​ហ្វ្រូម៉ាស​​អង់​គ្លេស​​ម៉ាក​​ Cheddar ​ហ្វ្រូម៉ាស​ដុំ​ធំ​ ឬ​​ដុំ​តូច​ទេ​ ឱ្យ​តែ​​ក្រទ្បេក​​ឃើញ​តែង​​ស្រៀវ​​ខ្លួន​​ស្ទុះ​​ថយ​ក្រោយ​​​ ។ ​មាន​ដែរ​អ្នក​ជំងឺ​ខ្លះ​​ខ្លាច​​តែ​ហ្វ្រូម៉ាស​ប្រភេទ​​ណា​មួយ​ប៉ុណ្ណោះ​​ តែ​ប្រភេទ​​ផ្សេង​​អត់​ខ្ចី​​ខ្លាច​ ​តែ​អ្នក​ជំងឺ​​ខ្លះ​​មិន​អីុចឹង​​ឯ​ណា​ ​ឱ្យ​តែ​ហ្វ្រូ​ម៉ាស​​គឺ​ខ្លាច​ទាំង​អស់​ ។ ​

៣-​ខ្លាច​​ដេក​ ​
ជំងឺ​ Somniphobia ​តែង​លេច​ទ្បើង​​ពេល​ត្រូវ​ចូល​​ដេ​ក​​ ដោយ​អារម្ម​ណ៍​​ចេះ​តែ​ ផ្អើល​ៗ​​ខ្លាច​ដេក​​លក់​រហូត​លែង​ដឹក​ខ្លួន​វិញ​ ។ ​អ្នក​ខ្លះ​ទៀត​ឱ្យ​តែ​​ដេក​ពេល​​ណា​ដឹង​តែ​​សុបិន​​អា​ក្រក់​​​ ដូច្នេះ​​វា​​​ជា​ហេតុ​នាំ​ឱ្យ​អ្នក​នោះ​​ កើត​មាន​ជំងឺ​​Somniphobia ​គឺ​ជំងឺ​ខ្លាច​​ដេក​​​ ។ ​

៤-​ខ្លាច​​តួ​​​ត្លុក​ ​
​បច្ចុ​ប្បន្ន​ នៅ​បស្ចិម​​ប្រទេស​​ ការ​ខ្លាច​​ប្រឈម​​​​ជា​មួយ​​​តួ​ត្លុក​ ​ដែល​មាន​ច្រមុះ​​ក្រហម​ប៉ោង​ មុខ​​ក្រវេម​ក្រវាម​ ​កើ​ត​មាន​ច្រើន​គួរ​សម​ ។​តាម​ការ​​ស្រាវ​ជ្រាវ​​ឃើញ​​ថា​ ក្មេងៗ​​ខ្លាច​តួ​​ត្លុក​​ច្រើន​ជា​ង​មនុស្ស​ចាស់​ ។ ​ការខ្លាច​​ប្រឈម​​ជា​មួយនាយ​​​ត្លុក​​ ជួន​កាល​​កើត​មាន​លើ​មនុស្ស​​ល្បី​ល្បាញ​ទៀត​ផ​ង​ ​ដូច​យ៉ាង​​តារា​សម្តែង​​អង់​គ្លេស​​ឈ្មោះ​ Daniel Red clifte ឬ​​តារាភាព​យន្ត​​ហូ​លីវូដ​ Johnny Depp ជា​ដើម​ ។ Depp ​និយាយ​​ត្រង់ៗ​៖ «មុខ​មាត់​​ក្រវេម​ក្រវាម​របស់​គេ​ ធ្វើ​ឱ្យ​​យើង​យល់​​មិន​បាន​​​ថា​ក្នុង​​ក្បាល​​គេ​កំពុង​​​គិត​អ្វី​ នៅ​ សុខ​ៗ​គេ​ស្ទុះ​​មក​ខាំ​មុខ​​យើង​ឬ​អត់​​? ​រាល់​ពេល​​ប្រឈម​មុខ​នាយ​ត្លុក​ ទោះ​នា​យ​ត្លុក​​រូប​ណា​ក៏​ដោយ​​ ខ្ញុំ​តែង​មាន​អារម្ម​ណ៍​​ ផ្អើល​ៗ​​បែប​នេះ​​ជា​និច្ច​»។ ​

៥-ខ្លាច​ដើម​ឈើ​ ​
​នេះ​​ជា​ជំងឺ​​ច​ម្លែក​ម៉្យា​ង​ ​។ ​ជំងឺ​Hylophobia ​គឺ​ការ​ស្រៀវ​ខ្លួន​ ខ្លាច​​ៗ​នៅ​ចំពោះ​មុខ​ដើម​ឈើ​​ ឬ​ព្រៃ​ឈើ​ ។ ​ការ​ខ្លាច​​នេះ​​តែង​កើត​​​មាន​ក្រោយ​ពេល​​កុមារ​ ឬ​​មនុស្ស​ចាស់​​ខ្លះ​​មើល​ភាព​យន្ត​​ ឬ​ស្តាប់​​រឿង​ព្រេង​​ស្តី​ពី​​ព្រៃ​គ្រោះ​ថ្នាក់​ ​ឬ​ដើ​ម​ឈើ​​សាហាវ​គួរ​​ឱ្យ​តក់​ស្លុត​ ។ ​មនុស្ស​​មួយ​​ចំនួ​នមាន​​ជំងឺ​ Hylophobia ​តាំង​ពី​ក្មេង​​ លុះ​​ធំ​​ទ្បើង​​ក៏​នៅ​​តែជំនះ​​ភាព​​រអើល​បែប​នេះមិន​បាន​ ដល់​ថ្នាក់​​គ្រាន់​​តែ​នឹក​​ពី​ការ​ដើរ​កម្សាន្ត​ក្នុង​​ឧទ្យាន​ ក៏​ព្រឺ​ខ្លួន​​មុន​ទៅ​ហើយ​ ។

៦-​ខ្លាច​ផ្ចិត​ ​
នេះ​​ក៏​ជា​ជំងឺ​​ចម្លែក​​គួរ​ឱ្យ​​អស់​សំណើច​ ។ ​អ្នក​មាន​ជំងឺ​​ Omphalophobia ​តែង​ ផ្អើ​ល​​ៗ​ខ្លា​​ច​មាន​​អ្នក​ណា​​ប៉ះ​ផ្ចិត​​ខ្លួន​​ ហើយ​​ក៏​ខ្លាច​ខ្លួន​ឯង​ប៉ះ​​​ផ្ចិត​អ្នក​ដទៃ​​ដូច​គ្នា​ ។ ​មូល​ហេតុ​​នាំ​ឱ្យ​មាន​​អារម្មណ៍​បែប​នេះ​ ​ដោយ​សារ​​អ្ន​​កនោះ​​ ពេល​មើល​​ផ្ចិត​​ខ្លួន​​ឯង​ ឬ​មើល​ផ្ចិត​អ្ន​ក​ដទៃ​តែ​ង​ស្រមៃ​​ដល់​ទង​ផ្ចិត​​រតេរតាយ​​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ ​ដល់​អីុចឹង​​ទៅ​​ពេល​ខ្លះ​​ចេះ​តែ​មាន​អា​រម្ម​ណ៍​ ផ្អើល​​ៗ​ដល់​​ថ្នាក់​​មិន​ហ៊ាន​​គិត​ដល់​​ផ្ចិត​ទៀត​ផង​ ​ទោះ​ផ្ចិ​ត​ខ្លួន​ឯ​ង​​​ក៏​ដោយ​ ។

៧-​​ខ្លាចបាត់​​ទូរស័ព្ទ​ ​
​នេះ​ជា​​ការ​ខ្លាច​​ក្នុង​សម័យ​ទំនើប​ ។ ឈ្មោះ​​ជំងឺ​ Nomophobia ​លេច​ទ្បើង​​៥​ឆ្នាំ​ហើយ​ ​ពេល​អ្នក​វិទ្យា​សា​ស្ត្រ​​សម្គាល់​ឃើញ​អារម្ម​ណ៍​​អ្នក​ខ្លះ​ ​ពេល​ណា​ក៏​​​ខ្លាចបាត់​​ទូរស័ព្ទ​​ដៃ​ដែល​ខ្លួន​​កំពុង​ប្រើ​ ។ ​តាម​ការ​ស្រាវ​ជ្រាវ ថ្មី​ៗ​នេះ​ ​គេ​រក​ឃើញ​​ថា​ សព្វ​ថ្ងៃ​​ប្រជា​ជន​​អង់​គ្លេស​​ប្រមាណ​​កន្លះ​នគរ​​កើត​មាន​​ជំងឺ​​ចម្លែក​នេះ​ ។ ​ពួក​​គេ​​​តែង​​ ផ្អូចៗ​នឹក​​បារម្ភ​ ក្រែង​​ទៅ​ដល់​ក​ន្លែង​ណា​មួយ​គ្មាន​សេវា​​សម្រាប់​​ទាក​់​ទង​​មក​អ្នក​ផ្ទះ​ ឬ​ខ្លាច​​ទូរ​ស័ព្ទ​​ដៃ​សុខៗ​ ស្រាប់​តែ​​អស់​ថ្ម​​ដោយ​ចៃដន្យ​នៅ​ទី​នោះ​ ។ ​ពេល​ខ្លះ​​ពួក​គេ​​ ស្រាប់​តែ​កើត​មាន​អារម្ម​ណ៍​​តក់​ស្លុត ​ភ្លាម​ៗ​ពេល​ងាក​រក​​មើល​ទូរ​ស័ព្ទ​​ដៃ​​អត់​ឃើញ​​នៅក្បែរ​ខ្លួន​ ។

៨-​​ខ្លាច​ភ្លៀង​ ​
​អ្នក​មាន​ជំងឺ​​ Omprophobia ​តែង​ភ័យ​ខ្លាច​​ការ​ធ្លាក់​ភ្លៀង​​ ម្តងៗ​ដូច​ជា​​ ការ​ចាប់​​ផ្តើម​​វាយ​ប្រហារ​​អ្វី​ម៉្យាង​​ដ៏​សាហាវ​​មក​លើ​​ខ្លួន​ ។ ​អ្នក​វិទ្យា​សាស្ត្រ​​គិត​ថា​ ការ​ភ័យ​ខ្លា​ច​​ដែល​កើត​មាន​​ពេល​ភ្លៀងដូច្នេះ​​ មិន​មែន​​បណ្តាល​​​មក​ពី​កត្តា​​តែ​មួយ​​ទេ​ វា​អាច​​រួ​ម​មាន​​ទាំង​កត្តា​​ ក្មេង​ៗ​​ឧស្សាហ៍​​ត្រូវ​ហាម​ឃាត់​​មិន​ឱ្យ​ប៉ះ​ពាល់​​ទឹក​ភ្លៀង​​ផង​ ​ព្រោះ​មាន​ក្មេង​​ខ្លះ​ធ្លាក់​ខ្លួន​​ឈឺ​ក្រោយ​ពី​​ឆ្លង​កាត់​​ភ្លៀង។​​លើស​ពី​នេះ​​ ទិដ្ឋ​ភាព​មេឃ​ធ្លាក់ភ្លៀង​​ ច្រើន​​ផ្សារ​ភ្ជាប់​​អារម្ម​ណ៍​ស្រងូត​​ស្រងាត់​ ស្រពាប់​ស្រពោន​​ទៀត​ ។ ​

៩-​ខ្លាច​​សម្តេច​​សង្ឃ​​កាតូ​លិ​ក​ ​​
​អារម្ម​ណ៍​​ផ្អើល​​ខ្លាច​ពេល​ឃើញ​​សម្តេច​​សង្ឃ​កាតូលិ​​ក​ ឬ​​វិ​មាន​វា៉​ទីកង់​ ​មាន​មិន​​ច្រើន​​ប៉ុន្មាន​ទេ​ ​វា​ស្ថិត​ស្ថិរ​​​លើ​មនុស្ស​​មួយ​ចំនួន​ប៉ុណ្ណោះ​ ។ ជំងឺ​នេះ​​ច្រើន​ផ្សា​រ​ភ្ជាប់​​ទៅ​ជំងឺ​ ​Hierophobia ​ដែល​ខ្លាច​​ឃើញ​ពួក​​បព្វជិត​​សាសនា​គ្រឹស្ត​​ ឬ​មុខ​សញ្ញា​​សាសនា​​នោះ​ ។ ​វា​ក៏​មាន​​ពាក់​ព័ន្ធ​​ជំងឺ​ Hagio​phobia ​ដែល​​ខ្លាច​មិន​​ហ៊ាន​​សំទ្បឹង​​វិហារ​​គ្រឹ​ស្ត​ ​ឬ​បុរាណ​​ស្ថាន​​ពាក់​ព័ន្ធ​​សាសនា​​​ ។ ​

១០​-​​ខ្លា​ច​មេឃ​ ​
​អ្នក​មាន​ជំងឺ​​ Ursanophobia ​តែង​​មាន​អារម្មណ៍​​តក់​ស្លុត​​រាល​់​ពេល​​នឹក​ដល់​ផ្ទៃ​មេឃ​ និង​​ពិភព​ផ្សេង​​នៅ​ខាង​ក្រៅ​ ។ ​ការ​ខ្លាច​បែប​នេះ​ ​ច្រើន​កើត​​មាន​ចំពោះ​​​អ្ន​ក​ជឿ​លើ​សាសនា​គ្រឹស្ត​​ ដែល​គ្រឹ​ស្ត​បរិស័ទ​ខ្លះ​​ជឿ​ស្លុង​ពេក​​ចេះ​តែ​​កើត​អារម្មណ៍​​ខ្វល់​ខ្វាយ​​គិត​ដល់​ថ្ងៃ​អវសាន​​ពិភព​លោក​​ ដែល​ព្រះ​​ជា​អ្នក​កំណត់​ ។ ​

១១-​​ខ្លាច​​ពុកចង្កា​​ព័ទ្ធ​​ដល់​ជើង​សក់​ ​
ពាក្យ​ Pogonophobia ​ត្រូវ​បាន​​គេ​ប្រើ​តាំង​​ពី​ឆ្នាំ​១៨៥០​ ​សម្រាប់​និយាយ​សំដៅ​ការ​ខ្លាច​​ពុក​ចង្កា​​ព័ទ្ធ​​ដល់​ជើង​​សក់​ ។ ថ្មី​ៗ​នេះ​ ​អ្នក​ចាត់​ចែង​កម្ម​វិធី​​ទូរ​ទស្សន​៍​អង់​គ្លេ​ស​​ម្នាក់​ឈ្មោះ​​ Jeremy Paxman ​ចោទ​អ្ន​ក​ដឹក​នាំ​​ទូរ​ទស្សន​៍​ BBC ថា ជា​មនុស្ស​​មាន​ជំងឺ​នេះ​ ​ក្រោយ​ពេល​​អ្នក​ដឹក​នាំ​​រូប​នេះ​ត្រូវ​​រិះ​គន់​​ ព្រោះ​បង្ហា​ញ​ខ្លួន​​ជា​សាធារ​ណៈ​ជា​​មួយ​​​ពុក​ចង្កា​​ក្រាស់​​ឃ្មឹក​​ព័ទ្ធ​​ដល់​​ជើង​សក់​​ក្នុង​កម្ម​វិធី​ Newsnight។

១២-ខ្លាច​​រន្ធ​ប្រហោង​ ​
​អ្នក​​កើត​មាន​ជំងឺ​ Tripophobia ​តែង​ខ្លាច​​របស់​រប​រ​មាន​ប្រហោង​​ តូច​ៗ​ច្រើន​ ​។ សព្វ​ថ្ងៃ​​ជំងឺ​​  Tripophobia ​មិន​​ទាន់​ត្រូវ​​បាន​ចាត់​​ចំណាត់​ថ្នាក់​​ផ្លូវ​ការ​​ក្នុង​បញ្ជី​នៅ​​ទ្បើយ​ ថ្វី​បើ​មាន​​ឯក​​សារ​ជា​ច្រើន​​បង្ហា​ញ​ឱ្យ​ឃើញ​ថា​ មាន​ម​នុស្ស​រាប់​​ពាន់​នាក់​​ បាន​កើត​​ជំងឺ​នេះ​​ក៏ដោយ​ ។ ​ក្រុម​ស្រាវ​ជ្រាវ​​សន្និដ្ឋានថា​ ​បណ្តា​រន្ធ​​ប្រហោង​​ស្អេក​​​ស្កះ​ទាំង​ទ្បាយ​​ តែង​​ធ្វើ​ឱ្យ​អ្នក​​កើត​ជំងឺ​​ Tripophobia ​មាន​​អារម្ម​ណ៍​ ផ្អើល​ៗ​ខ្លាច​​មាន​​គ្រោះ​ថ្នាក់​​អ្វី​មួយ​​កើត​ទ្បើង​​ចំពោះ​ខ្លួន​​ចេញ​ពី​​រន្ធ​ប្រហោង​នោះ​ ។​ អ្នក​​ជំងឺ​​ Tripophobia ​ខ្លាច​​តាំង​ពី​​សម្បុក​ឃ្មុំ​​ តាំង​ពីដុំ​ពពុះ​ដុស​ខ្លួន​ ​រហូត​ដល់​​ដើ​ម​ឈើ​​មាន​​ប្រហោង ​តូចៗ​តាម​សម្បក​​ក៏​រអា​អត់​​ហ៊ាន​ចូល​ជិត ។ ​អាការរោគ​​ Tripophobia ​ដែល​គេ​​សង្កេត​​ឃើញ​ជា​ច្រើន​​ គឺ​អ្នក​នោះ​ឧស្សា​ហ៍​​រក​កល់​​​ក្អួត​​ចង្អោរ​ ដោយ​គ្មាន​​ហេតុ​ផល​​ ជួន​រមាស់​តាម​ខ្លួន​​ប្រាណ​ ឬ​​ សុខ​ៗ​លេច​ចេញ​​អា​ការភិត​ភ័យ​​យ៉ាង​​ចម្លែក​ ។ ​

១៣-​​ខ្លាច​​លេខ​១៣​ ​
មនុស្ស​​ជា​ច្រើន​​ដក់​អបិយ​​ជំនឿ​​ពាក់​ព័ន្ធ​ដល់​លេខ​១៣​ ​ប៉ុន្តែ​មិន​មែន​អ្នក​​ទាំង​នោះ​គ្រប់​គ្នា​​សុទ្ធ​​តែ​មាន​ជំងឺ​​នេះ​ទេ​ ។ ​ការ​ខ្លាច​នេះ​​ជួន​កាល​​​ផ្សារ​ភ្ជាប់​​ជា​មួយ​​ខ្លាច​ថ្ងៃ​​សុក្រ​ ទី១៣​ ​ទៀត​ផង​ ។ ​អ្នក​មាន​អារម្ម​ណ៍​ដិត​ដាម​​ការ​ខ្លាច​លេខ​១៣​ ​តែង​ខំ​ប្រយ័ត្ន​​ប្រយែង​ចំពោះ​របស់​ប្រើ​ប្រាស់​​ និង​សកម្ម​ភាព ​ផ្សេង​ៗ​ពាក់​ព័ន្ធ​​ដល់​លេខ​១៣​ ៕