ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​គ្រូ​បង្រៀន​ចិញ្ចឹម​ពស់​ដោយ​មិន​ប្រុង​ប្រយ័ត្ន​នៅ​សហ​រដ្ឋ​អាមេរិក​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​កាល​ពី​ថ្ងៃ​ទី​៣០​ មករា​ ឆ្នាំ​២០១៤​ ផ្សាយ​ថា​ លោក​អេន​តូនី​ ប៊ែរ​ថេក​ណា​ ប៉ូលិស​ក្នុង​ទីក្រុង​សេន​តា​អេណា​ បាន​ឱ្យ​ដឹង​ថា​ ប៉ូលិស​បាន​ចូល​ឆែក​ឆេរ​ក្នុង​ផ្ទះ​គ្រូ​បង្រៀន​ម្នាក់​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​ការ​លី​ហ្វ៊័រ​នីញ៉ា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ មករា​ ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ថា​ មាន​ក្លិន​ស្អុយ​ចាក​ចេញ​ពី​លំនៅ​ឋាន​នោះ​ ។​

អាជ្ញា​ធរ​ប៉ូលិស​ដែល​ចូល​ឆែក​ឆេរ​ប្រទះ​ឃើញ​ខ្មោច​ពស់​ ព្រម​ទាំង​ពស់​ថ្លាន់​ដែល​នៅ​រស់​ប្រហែល​៣៥០​ក្បាល​ ក្រៅ​ពី​នេះ​មាន​កណ្តុរ​ផង​ដែរ​ ។​ ចំពោះ​ពស់​ដែល​ងាប់​ ត្រូវ​គ្រូ​បង្រៀន​នោះ​បោះ​បង់​ចោល​ក្នុង​ធុង​សំរាម​ ចំណែក​ពស់​នៅ​រស់​ រក្សា​ទុក​ក្នុង​ប្រអប់​ប្លាស្ទិក​ ។​

តាម​ការ​ស៊ើប​អង្កេត​ឱ្យ​ដឹង​ថា​ ម្ចាស់​ផ្ទះ​គឺ​លោក​វីល្លៀម​ បាក​មេន​ អាយុ​៥៣​ឆ្នាំ​ ជា​គ្រូ​បង្រៀន​ ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចិញ្ចឹម​សត្វ​ ៕​