នាងហានណា ជនជាតិអង់គ្លេស អាយុ ៣៥ឆ្នាំ ដែលរួចផុតពីគ្រោះថ្នាក់វះកាត់មហារីកសុដន់បានបង្ហាញដើមទ្រូងរបស់ខ្លួនក្នុងស្ថាន ភាពគ្មានសុដន់ម្ខាង រួមទាំងឃោសនាដល់ស្រ្ដីគ្រប់រូបកុំខ្មាសអៀន ទោះបីជាបានវះកាត់សុដន់ព្រោះមហារីកក៏ដោយ ។
ទស្សនាវដ្ដី«កូស្មូប៉ូលីតេន» បង្ហាញរូបនាងហានណា រួមទាំងមានអត្ថបទដែលសាមីខ្លួនបញ្ជាក់ថា នាងចង់បង្ហាញដល់ស្រ្ដីគ្រប់រូបឱ្យយល់ឃើញថា យើងនៅតែស្អាត ទោះបីជាសុដន់ម្ខាងត្រូវកាត់ចោលក៏ដោយ ។ កន្លងមក នាងហានណា ធ្លាប់ជួបនឹងបទពិសោធន៍គួរឱ្យរន្ធត់ និងឈឺចាប់នៅពេលដឹងថា មានមហារីកសុដន់ កាលពីឆ្នាំ២០១១ ។ នៅដំណាក់កាលដំបូង នាងគិតថា វាអាចមិនកើតឡើងមកលើខ្លួនទេ ប៉ុន្ដែបែរជាមានដុះសាច់មហារីកនៅលើសុដន់ និងបានវះកាត់ ។
ចាត់ទុកថា ជារឿងដ៏ពិបាកមួយសម្រាប់ស្រ្ដីក្នុងការទទួលយកចំពោះការបាត់បង់សុដន់ ដែលជាផ្នែកសំខាន់នៃភាពជាស្រ្ដីភេទ ។ អ្នកបាត់បង់សុដន់ព្រោះជម្ងឺត្រូវចំណាយពេលយូរទើបទប់ចិត្ដឱ្យនឹងនបាន ៕
ចែករំលែកព័តមាននេះ