ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែតម្នាក់​ ត្រូវជនដៃដល់វាយបណ្តាល​ឲ្យស្លា.ប់ក្នុងមន្ទីរពេទ្យ​នៅក្រុងភ្នំពេញ

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង៖ ​ភ្នាក់ងារកាសែតមាគា៏កម្ពុជាម្នាក់ ​ត្រូវបានក្រុមជនសង្ស័យជាច្រើននាក់​ ព្រួតគ្នាវ៉ៃ ​បណ្តាលអោយរបួសធ្ងន់ ​និងបានស្លា.ប់​នៅ​មន្ទីរពេទ្យ​ក្នុងក្រុងភ្នំពេញនោះ ​មកដល់ម៉ោង ៣រសៀលថ្ងៃទី ០២ ​កុម្ភះ ២០១៤នេះ ​មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់​លាស់នៅឡើយទេ ​សូម្បីតែលំនៅ​ដ្ឋានជន​រងគ្រោះ ​ក៏ពុំទាន់សង់រោងបុណ្យអ្វីដែរ ។

ខេត្តកំពង់ឆ្នាំង៖ ​ភ្នាក់ងារកាសែតមាគា៏កម្ពុជាម្នាក់ ​ត្រូវបានក្រុមជនសង្ស័យជាច្រើននាក់​ ព្រួតគ្នាវ៉ៃ ​បណ្តាលអោយរបួសធ្ងន់ ​និងបានស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុងក្រុងភ្នំពេញនោះ ​មកដល់ម៉ោង ៣រសៀលថ្ងៃទី ០២ ​កុម្ភះ ២០១៤នេះ ​មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់​លាស់នៅឡើយទេ ​សូម្បីតែលំនៅ​ដ្ឋានជន​រងគ្រោះ ​ក៏ពុំទាន់សង់រោងបុណ្យអ្វីដែរ ។

          សូមបញ្ចាក់ជនរងគ្រោះ​ មានឈ្មោះ សួន ចាន់​ អាយុ ៤៤ឆ្នាំ ​មានទីលំនៅ​ ភូមិក្បាលកន្លង់​ ឃុំ ពាមឆ្កោក​ ​​ស្រុកជលគីរី​​ បានរងរបួសជាទម្ងន់ ដោយសារ​ក្រុមជនដៃដល់មួយក្រុម​ បានព្រួតវាយកាលពីវេលាម៉ោង​ ៨និង៣០នាទីយប់ថ្ងៃទី​ ៣១ មករា ​២០១៤​  ក្នុងនោះជនរងគ្រោះ​២នាក់ទៀត

ម្នាក់ឈ្មោះ ​គូ ឥន ភេទប្រុស ​អាយុ ២៧ ​ឆ្នាំ រងរបួសធ្ងន់​ និងទី២ឈ្មោះ សួន ជីម  ​អាយុ ២២ ឆ្នាំ ​បានរងរងរបួសស្រាល​ ​ខណៈចូលទៅជួយជនរងគ្រោះ ។

          លោក ហ៊ីម យ៉ុង ​អធិការរងស្រុកជលគីរី​បាននិយាយថា៖​ នៅថ្ងៃកើតហេតុ ​ជាថ្ងៃសែនចូលឆ្នាំចិន​ ជនរងគ្រោះ​​ ជាមួយបងប្អូន​បាន​ផឹកស៊ី​នៅមុខ​ផ្ទះ ស្របពេលនោះ​មានក្រុមជនដៃដល់១ក្រុម ​បានត្រឡប់ពីផឹកស្រវឹងវិញ ​ដើរកាត់មុខផ្ទះ ​ហើយមានកាន់ដំថ្ម ​បានចូលទៅ​ឈ្លោះ​និង​វាយ​ជនរង​គ្រោះ​តែម្តង ​ខណៈ​ដែលជនរងគ្រោះបានរងរបួសធ្ងន់ ឈ្មោះ ឈ្មោះ គូ អិន និងឈ្មោះ សួន ជីម ​បានចូលទៅជួយ​ ​ក៏ត្រូវក្រុមជនសង្ស័យ​វាយបណ្តាល​អោយ​របួសស្រាល ។ ក្រោយកើតហេតុ ជនរងគ្រោះឈ្មោះ សួន ចាន់ ​ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្ស៊ី​ក្រុងភ្នំពេញ ​ហើយបានទទួលដំណឹងថាស្លាប់ ប៉ុន្តែមកដល់ម៉ោង​៣រសៀលថ្ងៃទី០២កុម្ភះនេះ​ទៅហើយ ​នៅមិនទាន់ឃើញសពដឹក​មកនៅ​ឡើយទេ​។​ លោកអធិការរងស្រុកជល់គិរី​បានបន្តថា ចំពោះ​រឿង​ចោទថាមកពីអ្នកកាសែតនោះ​ពូកែចុះផ្សាយ​​ និងបោះព័ត៌មានទៅអោយ​គេផ្សាយពីរឿងនេសាទខុសច្បាប់របស់ក្រុមជនដៃ​ដល់​នោះ លោកមិន​ច្បាស់​ទេ លោកដឹងត្រឹមថាថ្ងៃនោះ​ជាថ្ងៃចូលឆ្នាំចិនស្រវឹងគ្រប់គ្នា ។​ ​ម៉្យាងវិញទៀត ​ក្រុមជនដៃដល់​តាមលោកដឹង ​គឺក្រុមនោះបានរកស៊ីដាក់លប និង​អូសអួនតែប៉ុណ្ណោះ ។

          លោក កែ ម៉េត​ មេឃុំពាមឆ្កោកវិញបាននិយាយថា​៖ ចំពោះជនរងគ្រោះថា ជាភ្នាក់កាសែតអីនោះលោកមិនច្បាស់ទេ​ ព្រោះជនរងគ្រោះ ជួប​គាត់រាល់ថ្ងៃ ​មិនដែលប្រាប់គាត់ថាជាអ្នកកសែតអីទេ​ ដឹងតែថាជាប្រជាពលរដ្ឋធម្មតា​ ប៉ុន្តែលោកទើបតែដឹងនៅម៉ោង៣និង៣០នាទីនេះថា​ជនរង​គ្រោះ​បានស្លាប់ទៅហើយ ​កំពុងរៀបចំដឹកពីភ្នំពេញ​មកផ្ទះនៅភូមិក្បាលកន្លង់ ​។ ចំពោះរឿងថាជនរងគ្រោះ​បានប៉ះពាល់រឿង​វិជ្ជាជីវៈ​ លើក្រុមជន​ដៃដល់​​ដែល​រកស៊ីល្មើច្បាប់នោះ​ លោកមិនច្បាស់ទេ ​ព្រោះមិនបានដឹងជាអ្នកកាសែតនោះទេ ​។ ប្រភពដដែលបានបញ្ជាក់ថា៖ជនសង្ស័យចំនួន ​៤ នាក់ ទី១ ឈ្មោះ យីម ណាន់ ​ទី២ ឈ្មោះ យីម នុន ទី៣​ ឈ្មោះសាំង សេងហៀង និង ទី៤ ​ឈ្មោះ រ៉ុម រ៉ា ​បានគេចខ្លួនបាត់​ពីមូលដ្ឋានហើយ ។

          ដោយឡែកបើតាមពីក្រុមគ្រួសារ​ជនរងគ្រោះ​បាននិយាយថា៖​រឿងរ៉ាវខាងលើនេះផ្តើមចេញពីរឿងគំនុំ​ ដោយសារលោក សួន ចាន់​ តែងតែ​ចេញ​ទៅថតយករូបភាព​បទល្មើសឆក់ត្រី​ជាក់ស្តែង​មកធ្វើការចុះផ្សាយ​នៅលើអត្ថបទសារព័ត៌មាន​របស់ខ្លួន មិនតែប៉ុណ្ណោះលោកបានយករូបភាព​ពាក់ព័ន្ធ

បទល្មើសនេសាទជាច្រើន​ ឲ្យទៅអ្នកកាសែតក្នុងស្រុកជាច្រើន ​បន្តធ្វើការចុះផ្សាយធ្វើឲ្យដឹង​ដល់សមត្ថកិច្ចថ្នាក់លើ ​និងចុះបង្រ្កាប​ពួកគេជារើយៗ ៕