ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករសំណង់​ផឹកស៊ីជុំគ្នាផ្ទុះជម្លោះវាយ​និងចាក់គ្នារបួស​ប៉ូលិស​ប៉េអឹមឃាត់ខ្លួន៣នាក់

11 ឆ្នាំ មុន

បន្ទាយមានជ័យ៖​កម្មករសំណង់មួយក្រុម ​បាន​វាយនិងចាក់គ្នាឲ្យរបួស ​ដោយសារជម្លោះផឹកស៊ី​នៅបន្ទប់ជួល​ក្រោយវិលត្រឡប់ពី​ធ្វើ​ការ ​បណ្តាលឲ្យ​មនុស្ស២នាក់​រងរបួស និង៣នាក់ ​ត្រូវបានប៉ូលិសនិងប៉េអឹមឃាត់ខ្លួន​ដើម្បីសួរនាំ ។​

ហេតុការណ៍នេះ​បានកើតឡើងនាវេលាម៉ោងជិត៦ល្ងាច​ថ្ងៃទី០២ កុម្ភ: ​២០១៤ នៅភូមិបាលិលេយ្យ២ ​សង្កាត់​និងក្រុង​ប៉ោយប៉ែត។​

បន្ទាយមានជ័យ៖​កម្មករសំណង់មួយក្រុម ​បាន​វាយនិងចាក់គ្នាឲ្យរបួស ​ដោយសារជម្លោះផឹកស៊ីបន្ទប់ជួល​ក្រោយវិលត្រឡប់ពី​ធ្វើ​ការ ​បណ្តាលឲ្យ​មនុស្ស២នាក់​រងរបួស និង៣នាក់ ​ត្រូវបានប៉ូលិសនិងប៉េអឹមឃាត់ខ្លួន​ដើម្បីសួរនាំ ។​

ហេតុការណ៍នេះ​បានកើតឡើងនាវេលាម៉ោងជិត៦ល្ងាច​ថ្ងៃទី០២ កុម្ភ: ​២០១៤ នៅភូមិបាលិលេយ្យ២ ​សង្កាត់​និងក្រុង​ប៉ោយប៉ែត។​នៅកន្លែងកើតហេតុ ​គេឃើញមានជនរងគ្រោះ២នាក់៖ ​០១.ឈ្មោះផៃ ចាន់រ៉ា ​ភេទប្រុសអាយុ២៦ឆ្នាំ ​(របួសកំភួនដៃខាងឆ្វេង)អះអាងថា ​​ត្រូវជនដៃដល់ម្នាក់ពាក់អាវក្រហម ​ដែលប៉ូលិសហៅសួរនាំជាអ្នកចាក់ ​និង០២.ឈ្មោះម៉ៅ រ័ត្ន ​ភេទប្រុស ​អាយុ២៤ឆ្នាំ(របួសផ្ទៃមុខ) ​អះអាងថាត្រូវគេវាយ ។

ចំណែកជនសង្ស័យ៣នាក់​ ប៉ូលិសឃាត់ខ្លួនម្នាក់​ មិនស្គាល់អត្តសញ្ញាណឯ២នាក់ទៀត ​ដែលប៉េអឹមឃាត់ខ្លួន៖០១.ឈ្មោះ​សឿន ឈឿន ភេទប្រុសអាយុ២១ឆ្នាំ​ និង ០២.ឈ្មោះឆៃ រ័ត្ន ​ភេទប្រុសអាយុ២១ឆ្នាំដូចគ្នា ។​ ទាំងជនរងគ្រោះទាំង​​ជនសង្ស័យ​សុទ្ធ​តែជា​កម្មករសំណង់ និងស្នាក់នៅបន្ទប់ជួល​ក្បែរគ្នាក្នុងភូមិកើតហេតុ។

ទោះជាយ៉ាងណា ​នេះជាព័ត៏មានជំហានដំបូងតែប៉ុណ្ណោះ​ ​មិនទាន់ដឹងលម្អិតថាតើ​បណ្ដាលមកពី​មូលហេតុអ្វីពិតប្រាកដ​នៅឡើយ​ទេ៕