មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMFបានចេញការព្រមានកាលពីថ្ងៃសុក្រកន្លងមកដល់ប្រទេសមានទីផ្សារកំពុងលូតលាស់ឲ្យបង្កើនការការពាររបស់ខ្លួនចំពេលដែលមានភាពជ្រួលច្របល់ដ៏ប្រឈមនៅលើពិភពលោកដែលបណ្តាលឲ្យមានការលក់ចេញភាគហ៊ុននៅក្នុងទីផ្សារហិរញ្ញវត្ថុ ។
អ្នកនាំពាក្យIMFនិយាយថា គេមិនអាចស្វែងរកបុព្វហេតុរួមនៃភាពជ្រួលច្របល់នេះបានទេ ប៉ុន្តែក៏បានព្រមានដល់ធនាគារកណ្តាលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះការរឹតបន្តឹងរូបិយវត្ថុ ។ អ្នកនាំពាក្យបាននិយាយនៅក្នុងរបាយរណ៍សារអេឡិកត្រូនិចថា ប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ជាច្រើន បានស្ថិតក្រោមសម្ពាធទីផ្សារថ្មីក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ នៅពេលដែលវាលំបាកស្វែងរកបុព្វហេតុរួមចំពោះការលក់ចេញភាគហ៊ុន ភាពជ្រួលច្របល់បង្ហាញឲ្យឃើញពីស្ថានភាពប្រឈមដែលប្រទេសជាច្រើនកំពុងប្រឈមមុខ ដោយសារស្ថានភាពហិរញ្ញវត្ថុក្រៅប្រទេសដែលរឹតបន្តឹងជាងមុនកំណើនធ្លាក់ចុះ និងតម្លៃទំនិញប្រើប្រាស់ថោកជាងមុន ។
IMFបានកត់សម្គាល់ឃើញថា ប្រទេសជាច្រើនបានឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដោយមិនរៀបរាប់ពីឈ្មោះប្រទេសណាមួយទេ ប៉ុន្តែដូចឃើញជាក់ស្តែងទំនងជាសំដៅលើការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលរបស់អាហ្វ្រិកខាងត្បូង និងប្រទេសតួកគី បំណងដើម្បីរក្សាស្ថិរភាពមិនឲ្យរូបិយប័ណ្ណគេលិចលង់ និងបញ្ឈប់ការហូរចេញមូលធនទៅប្រទេសផ្សេង ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យបាននិយាយថា ភាពជ្រួលច្របល់បានទាក់ទាញតម្រូវការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាហូរហែទំនាក់ទំនងល្អ និងក្នុងករណីខ្លះសេចក្តីត្រូវការសកម្មភាពគោលនយោបាយបន្ទាន់ដើម្បីពង្រឹងគោលការណ៍មូលដ្ឋាន និងគណនីយភាពគោលនយោបាយ ។ ភាពជ្រួលច្របល់នេះទៀតសោតក៏បង្ហាញឲ្យឃើញពីសេចក្តីត្រូវការការប្រុងប្រយ័ត្នក្នុងចំណោមធនាគារកណ្តាលចំពោះស្ថានភាពសាច់ប្រាក់ងាយនៅក្នុងទីផ្សារមូលធនអន្តរជាតិ ៕
ចែករំលែកព័តមាននេះ