ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ដេ​វីដ ម៉យ មិន​លះ​បង់​មហិច្ឆតា​តាម​ប្រមាញ់​យក​កីឡា​ករ​កាវ៉ា​នី​ពី​​ក្លិប​ Paris SG

11 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌​មាន​គេ​ហ​ទំព័រ​បរ​ទេស​ចេ​ញ​ផ្សាយ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា លោក​ ដេ​វីដ​ ម៉យ​ គ្រូ​បង្វឹក​ក្លិប​បិសាច​ក្រហម​ Man Utd នៅ​តែ​បង្ហាញ​មហិច្ឆ​តា​តាម​ប្រមាញ់​យក​កីឡា​ករ​សញ្ជាតិ​អ៊ុយ​រូ​ហ្គាយ​ កា​វ៉ា​នី​ ពី​ក្លិប​ Paris SG ដើម្បី​យក​មក​ពង្រឹង​ក្លិប​ Man Utd ឡើង​វិញ​ ។

លោក​ ដេ​វីដ​ ម៉យ បាន​និយាយ​ថា ជាមួយ​នឹង​ស្ថាន​ភាព​ដ៏​អាក្រក់​នា​ពេល​បច្ចុ​ប្បន្ន​ ក្លិប​បិសាច​ក្រហម​ Man Utd មិន​អាច​ឈរ​ឱប​ដៃ​មើល​លទ្ធ​ផល​ដ៏​អាក្រក់​បែប​នេះ​ត​ទៅ​ទៀត​ទេ​ ដូច្នេះ​ក្លិប Man Utd ត្រូវ​តែ​ប្រម៉ាញ់​យក​កីឡា​ករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ឱ្យ​បាន​ ទោះ​បី​ប្រើ​ពេល​វេលា​យូរ​ និង​ចំណាយ​លុយ​ច្រើន​បែប​ណា​ក៏​ដោយ​ ។

គ្រូ​បង្វឹក​ដែល​កំពុង​ដឹក​នាំ​ក្លិប​មិន​សូវ​ជួប​សំណាង​ល្អ​ នា​ពេល​បច្ចុ​ប្បន្ន​នេះ​បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា ក្លិប​ត្រូវ​​ការ​ទិញ​កីឡា​ករ​បន្ថែម​ទៀត​ បើ​មិន​ដូច្នោះ​ទេ​ ក្លិប​អាច​នឹង​ទទួល​បាន​លទ្ធ​ផល​កាន់​តែ​​អាក្រក់​ជាង​ពេល​បច្ចុ​ប្បន្ន​នេះ​ទៀត​ ។ ទាក់​ទង​ទៅ​នឹង​ការ​ចង់​ប្រមាញ់​យក​កីឡា​ករ​កា​វ៉ានី​នេះ​ ក្លិប​មិន​ទាន់​បាន​បង្ហើប​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន​នៅ​ឡើយ​ទេ​ ។

គួរ​រំលឹក​ថា​ ក្លិប​ Man Utd គិត​ត្រឹម​ជុំ​ទី​២៤ នេះ កំពុង​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​៧ក្នុង​​តារាង​ដែល​ជា​ចំណាត់​ថ្នាក់​ដ៏​អាក្រក់​ក្នុង​ប្រវត្តិ​សាស្ត្រ​  ៕