ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​មីង​លោក​គី​ម ជុងអ៊ុន​ ទៅ​កាន់​អឺ​រ៉ុប​

11 ឆ្នាំ មុន

យោង​តាម​របាយ​ការណ៍​មួយ​របស់​កាសែត​​ជប៉ុន​ YOUMIURI SHIMBUN ដែល​ដក​ស្រង់​ប្រភព​មិន​បង្ហាញ​អត្ត​សញ្ញាណ​ជា​ច្រើន​ថា​ លោក​ស្រី​ KIM KYONG HUI ម្តាយ​មីង​របស់​មេ​ដឹក​នាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​ លោក​ គីម​ ជុង​អ៊ុន​ បាន​ទៅ​កាន់​អឺ​រ៉ុប​ក្រោយ​ការ​ប្រហារ​ជីវិត​ស្វាមី​គឺ​លោក​ JANG SONG THAEK ។

តាម​សេច​ក្តី​រាយ​ការណ៍​នោះ​ថា លោក​ស្រី​ KIM KYONG HUI លេខា​ធិការ​បក្ស​ពល​ករ​កូរ៉េ​ និង​ជា​ប្អូន​ស្រី​លោក​ គីម​ ជុង​អីុល បាន​ទៅ​កាន់​ប្រទេស​ស្វ៊ីស​ ក្រោយ​ការ​ប្រហារ​ជីវិត​លោក​ JANG កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣ ពី​បទ​ក្បត់​ធ្ងន់​ធ្ងរ​មក​ ។

កា​សែត​ជប៉ុន​នោះ​ក៏​លើក​ឡើង​ផង​ដែរ​ ថា​​បាន​ទទួល​ព័ត៌​មាន​នានា​ដែល​ថា លោក​ស្រី​ KIM KYONG HUI នឹង​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ ជា​កន្លែង​ដែល​លោក​ គីម ពី​យ៉ុង​អីុល​ ប្អូ​ន​ប្រុស​ម្តាយ​ទី​ទៃ​របស់​លោក​ គីម​ ជុង​អីុល​ ធ្វើ​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​ប្រទេស​នោះ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក​ ។

លោក​ស្រី​ KIM KYONG-HUI ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ​លើក​ចុង​ក្រោយ​បង្អស់​ កាល​ពី​ថ្ងៃ​ទី​៩​ ធ្នូ​ ពេល​លោក​ស្រី​ចូល​រួម​ទស្សនា​ពិធី​ព្យុហៈ​យា​ត្រា​យោ​ធា​មួយ​ ។ បណ្តា​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ ប្រកាស​នា​ពេល​​មុន​នេះ​ថា លោក​ស្រី​ KIM KYONG HUI មាន​ជំងឺ​ជា​ទម្ងន់ ៕