ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវិក​ឥណ្ឌា​12​នាក់​បាត់​ខ្លួន​ ក្រោយ​នាវា​ពួក​​គេ​លិច​នៅ​ភាគ​អាគ្នេយ៍​យេ​ម៉ែន

11 ឆ្នាំ មុន

​អាជ្ញា​ធរ​យេម៉ែន​​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១​កុម្ភៈ​ ថា នាវិក​ឥណ្ឌា​​យ៉ាង​តិច​១២​នាក់​បាន​បាត់​ខ្លួន​ ក្រោយ​ការ​លិច​នាវា​កាហ្គោ​របស់​​ពួក​គេ​ក្នុង​ដែន​ទឹក​នៃ​ខេត្ត​ហា​​ដ្រា​មូត​ ភាគ​អាគ្នេយ៍​​ យេម៉ែន ។

​មជ្ឈ​មណ្ឌល​សន្តិ​សុខ​យេ​ម៉ែន​​​គូស​បញ្ជាក់​ថា នាវា​កាហ្គោ​នោះ​បាន​លិច​ក្នុង​ដែន​ទឹក​នៃ​ទី​​ក្រុង​ឆ្នេរ​សមុទ្រ​ Shehr ជាមួយ​​នាវិក​​

​អាជ្ញា​ធរ​យេម៉ែន​​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១​កុម្ភៈ​ ថា នាវិក​ឥណ្ឌា​​យ៉ាង​តិច​១២​នាក់​បាន​បាត់​ខ្លួន​ ក្រោយ​ការ​លិច​នាវា​កាហ្គោ​របស់​​ពួក​គេ​ក្នុង​ដែន​ទឹក​នៃ​ខេត្ត​ហា​​ដ្រា​មូត​ ភាគ​អាគ្នេយ៍​​  យេម៉ែន ។

​មជ្ឈ​មណ្ឌល​សន្តិ​សុខ​យេ​ម៉ែន​​​គូស​បញ្ជាក់​ថា នាវា​កាហ្គោ​នោះ​បាន​លិច​ក្នុង​ដែន​ទឹក​នៃ​ទី​​ក្រុង​ឆ្នេរ​សមុទ្រ​ Shehr ជាមួយ​​នាវិក​​ឥណ្ឌា​១២​នាក់​ឋិត​ក្នុង​នោះ​ ។ អ្នក​ទទួល​ខុស​ត្រូវ​មូល​ដ្ឋាន​ម្នាក់​និយាយ​ថា នាវា​​ដឹក​ទំនិញ​លេខ​១៦២៦​របស់​ពាណិជ្ជ​ករ​យេម៉ែន​​ម្នាក់​បាន​លិច​​ ពេល​ដឹក​ទំនិញ​​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ហា​ដ្រា​​​មូត ។ គេ​បាន​បញ្ជូន​បណ្តា​នាវា​ជួយ​សង្គ្រោះ​ រួច​ស្នើ​ដល់​កង​ឆ្មាំ​​ឆ្នេរ​សមុទ្រ​តំបន់​ឱ្យ​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​តាម​រុក​រក​​​ពួក​នាវិក​​​ឥណ្ឌា​​ដែល​បាត់​ខ្លួន ៕