ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​នៅ​លីបង់​ស្លា.ប់​5​នាក់​

11 ឆ្នាំ មុន

ការ​វាយ​ប្រហារ​ប្រើ​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​មួយ​កាល​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ នៅ​ឯ​ស្ថានីយ​ចាក់​ប្រេង​មួយ​នៃ​ទីក្រុង​ HERMEL តំបន់​​បេកាអា​ភាគ​ខាង​កើត​លីបង់​ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៥​នាក់​ និង​របួស​១៨​នាក់​ ។​ ក្រុម​រណ​សិរ្ស​អាល់ណូស្ត្រា​ AL-NOSTRA នៅ​លីបង់​ ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ ។​

ការ​វាយ​ប្រហារ​ប្រើ​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​មួយ​កាល​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ នៅ​ឯ​ស្ថានីយ​ចាក់​ប្រេង​មួយ​នៃ​ទីក្រុង​ HERMEL តំបន់​​បេកាអា​ភាគ​ខាង​កើត​លីបង់​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់​ និង​របួស​១៨​នាក់​ ។​ ក្រុម​រណ​សិរ្ស​អាល់ណូស្ត្រា​ AL-NOSTRA នៅ​លីបង់​ ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ ។​

ក្រុម​ភេរវ​កម្ម​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​អាល់​កៃដា​ ដែល​ប្រកាស​ពី​ការ​វាយ​ប្រហារ​នោះ​របស់​គេ​តាម​ TWITTER ក៏​ប្រកាស​ផង​ដែរ​ថា​ ក្រុម​គេ​ក៏​ជា​អ្នក​វាយ​ប្រហារ​ជា​ច្រើន​លើ​បណ្តា​តំបន់​មាន​ពួក​ស៊ីអីុត​ភាគ​ច្រើន​នៅ​លីបង់​ ។​

នាយក​រដ្ឋ​មន្ត្រី​បណ្តោះ​អាសន្ន​លីបង់​ លោក​ណា​ជីប​ មីកាទី​ បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ ហើយ​លោក​អំពាវ​នាវ​ឱ្យ​មាន​ឯក​ភាព​ជាតិ​ដើម្បី​ការ​ពារ​ប្រទេស​ និង​ប្រជា​ជន​ ។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ លោក​មាន​ប្រសាសន៍​ថា​ ជា​​ថ្មី​ម្តង​ទៀត​ ពួក​​ឧក្រិដ្ឋ​ជន​បាន​វាយ​ប្រហារ​នៅ​តំបន់​ផ្សេង​របស់​លីបង់​ ប្រឆាំង​បណ្តា​ជន​ស៊ីវិល​ស្លូត​ត្រង់​ ។​

ទីក្រុង​ HERMEL ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​តំបន់​មូល​ដ្ឋាន​មួយ​របស់​ចលនា​ហេស​ប៊ុល​ឡាហ៍​លីបង់​ ហើយ​ជា​កន្លែង​ធ្លាប់​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​មួយ​ចំនួន​ចេញ​ពី​ស៊ីរី​មក​ ៕​