ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ស.ប​ ៖ អំពើ​ហិ.ង្សា​នៅ​អីុរ៉ាក់​ក្នុង​ខែ​មករា​ ស្លា.ប់​733នាក់​

11 ឆ្នាំ មុន

យោង​តាម​សេចក្ដី​​ប្រកាស​មួយ​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ ដោយ​បេសកកម្ម​ជំនួយ​ អ.ស.ប​ សម្រាប់​អីុរ៉ាក់​ MANUI ថា​សរុប​មាន​មនុស្ស​ស្លា.ប់​ដល់​ទៅ​៧៣៣​នាក់​ ក្នុង​អំពើ​ហិ.ង្សា​នានា​ក្នុង​ប្រទេស​អីុរ៉ាក់​នា​ខែ​មករា​ កន្លង​ទៅ​នេះ​។​

សេចក្ដី​ប្រកាស​នោះ​គូស​ប​ញ្ជាក់​ថា​ ជន​ស៊ីវិល​ ៦១៨​នាក់​ និង​សមាជិក​កង​កម្លាំង​សន្ដិសុខ​ ១១៥​នាក់​ បាន​ត្រូវ​ស្លា.ប់​ ​ហើយ​មនុស្ស​

យោង​តាម​សេចក្ដី​​ប្រកាស​មួយ​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ ដោយ​បេសកកម្ម​ជំនួយ​ អ.ស.ប​ សម្រាប់​អីុរ៉ាក់​ MANUI ថា​សរុប​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​៧៣៣​នាក់​ ក្នុង​អំពើ​ហិង្សា​នានា​ក្នុង​ប្រទេស​អីុរ៉ាក់​នា​ខែ​មករា​ កន្លង​ទៅ​នេះ​។​

សេចក្ដី​ប្រកាស​នោះ​គូស​ប​ញ្ជាក់​ថា​ ជន​ស៊ីវិល​ ៦១៨​នាក់​ និង​សមាជិក​កង​កម្លាំង​សន្ដិសុខ​ ១១៥​នាក់​ បាន​ត្រូវ​ស្លាប់​ ​ហើយ​មនុស្ស​១.២២៩​នាក់​ទៀត​ ត្រូវ​របួស​​ក្នុង​អំពើ​ហិង្សា​ ឬ​ភេរវកម្ម​ទាំង​ឡាយ​ក្នុង​ខែ​មករា​ នៅ​អីុរ៉ាក់​ ។​

សេចក្ដី​ប្រកាស​របស់​​អ.ស.ប​ពុំ​បាន​រាប់​បញ្ចូល​ជនរង​គ្រោះ​នៅ​ខេត្ដ​អានបា​ ដែល​កើត​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​ក្រោយ​ពី​ប៉ូលិស​អីុរ៉ាក់​កម្ទេច​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ខាង​ក្រៅ​ទីក្រុង​រ៉ាម៉ាឌី​ កាល​ពី​ដំណាច់​ខែ​ធ្នូ​ នោះ​ផង​ទេ​ ។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​បេសកជន​អ.ស.ប​ ប្រចាំ​អីុរ៉ាក់​ លោក​ NICKOLAY MLADENOV បញ្ជាក់​ថា​ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សភាពការណ៍​មនុស្ស​ធម៌​ ដែល​មនុស្ស​ជា​ច្រើន​ពាន់​គ្រួសារ​រត់​ភៀស​ខ្លួន​ ពិសេស​បណ្ដា​គ្រួសារ​ដែល​ជាប់​នៅ​​ក្រុង​ហ្វាល់​លូចា​ ។​ ពួក​គេ​មាន​ការ​ខ្វះ​ទឹក​ ស្បៀង​ ប្រេង​ឥន្ធនៈ​ព្រម​ទាំង​ថ្នាំ​ពេទ្យ​ និង​សម្ភារ​ចាំ​បាច់​ឯទៀតៗ​ ។​

កាលពី​សប្ដាហ៍​មុន​ ស្នង​ការ​ជាន់​ខ្ពស់​អ.ស.ប​​ខាង​ជន​ភៀស​ខ្លួន​ UNHCR គូស​បញ្ជាក់​ថា​ មនុស្ស​ជាង​៦៥.០០០​នាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធគ្នា​នៅ​ទីក្រុង​ហ្វាល់​លូចា​ និង​ក្រុង​រ៉ាម៉ាឌី​ ខេត្ដ​អាន​បា​ កាល​ពី​សប្ដាហ៍​មុន​ ៕​